XLT ជាប្រភេទ Pick Up ថ្នាក់ទី២ បន្ទាប់ពី Wildtrak ឬអាចថាជាប្រភេទ Half Option ពាក់កណ្ដាល ហ្វូល ខណៈការប្រើប្រាស់ នឹងភាពពេញនិយមនៅស្រុកខ្មែរ XLT មិនចាញ់រាមច្បងរបស់ខ្លួនឡើយ។
ចំពោះស៊េរីឆ្នាំ២០២៣ កាលចេញដំបូងតម្លៃពេញ ៤៦,៩០០ដុល្លារឯណោះ ដែលអាចជាឪកាសពិសេសសម្រាប់បងប្អូនចង់ប្រើថ្មីខ្លាញ់គោ ខណៈពេលនេះក្រុមហ៊ុនបញ្ចុះតម្លៃពិសេសដល់ទៅ ៣,០០០ដុល្លារ មកត្រឹម ៤៣,៩០០ដុល្លារ ហើយក៏ជាចំនួនមានកំណត់ផងដែរ។
ម៉ូឌែល Ford XLT ២០២៣ ភ្ជាប់មកជាមួយម៉ាស៊ីនម៉ាស៊ូត Bi-Turbo (ទាក់បូ២) អាចផលិតកម្លាំងបាន ២១០សេះ កម្លាំងរមួល ៥០០ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ១០វគ្គអូតូ បង្វិលកង់ដោយប៉ុង២ 4WD ជំនួយដោយប្រព័ន្ធ Lock ប៉ុង និងកាប់ពីតាស់ ជាមួយមុខងារ Terrain Select បន្ថែមចំនួន ៤ដូចជា៖ Normal, Eco, Tow/Haul, Slippery និងមុខងារសំខាន់ៗមួយចំនួនទៀតផងដែរ។
XLT អាចថាជាប្រភេទរថយន្ដដែល មានកម្លាំងខ្លាំង ទំនើប នឹងសន្សំសំចៃគួរសមដែរ ដោយ ១០០គីឡូម៉ែត្រស៊ីចន្លោះពី ៨លីត្រ ទៅក្បែ ១០លីត្រប៉ុណ្ណោះ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពបើកបរជាក់ស្ដែង។
ចំពោះភាពទំនើប នឹងប្រព័ន្ធសុវត្ថិភាពជំនួយពេលបើកបរវិញ XLT ២០២៣ ត្រូវបាន Ford បំពាក់មុខងារមកជាមួយរួមមាន៖
១/ ប្រព័ន្ធកំណត់ល្បឿនតាមរថយន្ដខាងមុខ។
២/ ប្រព័ន្ធផ្ដល់សញ្ញា និងចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិពេលមានឧបសគ្គនៅខាងមុខ ។
៣/ ប្រព័ន្ធផ្ដល់សញ្ញាពេលឡានចាកគន្លងផ្លូវ។
៤/ ប្រព័ន្ធទប់លំនឹងពេលបើកបរផ្លូវកោង និងមុខងារជំនួយពេលឡើង និងចុះចំណោត ជាមួយមុខងារសំខាន់ៗជាច្រើនទៀតផងដែរ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Ford Ranger XLT ២០២៣ មួយនេះ? តម្លៃប៉ុណ្ណឹងគិតថាសមល្មមពិចារណាហើយឬនៅ? បងប្អូនដែលមានចំណាប់អារម្មណ៌ បទពិសោធ៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន។
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
មកដឹងចំណុចពិសេស RX300 Coach Edition ដែល Lexus ផលិតក្នុងឆ្នាំ 2002 តែមួយគត់ ខុសប្លែកដាច់ពី RX300 ធម្មតា
Mazda BT50 ឆ្នាំ 2012-2014 គុណភាពនៅតែអេម ទោះបីវ័យរាងជ្រេបន្ដិចក្ដី ខណៈតម្លៃវិញក៏នឹងគួរសមដែរ
Hyundai Tucson 2017-2018 ប្រភេទស្លាកលេខយូរៗមានដាក់លក់មួយ ជាមួយតម្លៃទីផ្សារខ្ទង់ 2ម៉ឺនដុល្លារ
Option 2 មានអ្វីខ្លះ? Prius 2012 តម្លៃធូរគ្រាន់បើ បងប្អូនដែលមិនខ្វល់ពីភាពទំនើបអាចប្រើត្រឹម Option 2 បានតម្លៃខ្ទង់ 1ម៉ឺនជាងប៉ុណ្ណោះ
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024
មកដឹងពីលក្ខខណ្ឌធានារយះពេលពេញមួយជីវិត របស់រថយន្តអគ្គីសនី AION នៅកម្ពុជា