ម៉ូឌែល Territory ជាប្រភេទ Crossover SUV របស់ Ford មួយនេះ បានឈានជើងចូលវាយលុកទីផ្សារស្រុកខ្មែរកាលពីឆ្នាំ២០២១ ជាមួយរូបរាងដ៏ទាក់ទាញទាន់សម័យ កម្លាំងខ្លាំងតែសន្សំសំចៃ ខាងក្នុង ប្រណិត ជាមួយភាពទំនើបដ៏សម្បូរបែបផងដែរ។
ចូលដល់ឆ្នាំ២០២៣ Ford សម្រេចផ្លាស់ប្ដូរទាំងស្រុងដែលគេហៅថា Next-Gen Ford Territory (2023) ហើយក៏ជាកំណែទម្រង់ថ្មីសម្រាប់ ក្រុមហ៊ុន Ford ផងដែរជាមួយតម្លៃ ៤៨,៩០០ដុល្លារ។
ចំណែកស៊េរីឆ្នាំ២០២២ បច្ចុប្បន្នដែលជាប្រភេទថ្មីខ្លាញ់គោសល់តែប៉ុន្មានគ្រឿង ដែលក្រុមហ៊ុនដាក់លក់លាងឃ្លាំង ក្រោយពីបញ្ចុះតម្លៃរួចសល់ត្រឹម ៣៩,០០០ដុល្លារប៉ុណ្ណោះ ខណៈចេញដំបូងលក់ក្នុងតម្លៃពេញ ៤៦,៩០០ដុល្លារឯណោះ។
Territory មានប្រវែងតួខ្លួនសរុប ៤៥៨០ម.ម ទទឹង ១៩៣៦ម.ម កម្ពស់ ១៦៧៤ម.ម ជាមួយទម្ងន់ ១តោនជាង។
សម្រាប់ស៊េរីឆ្នាំ២០២២ ភ្ជាប់ជាមួយម៉ាស៊ីនតូចល្មម Ecoboost ៤ស៊ីឡាំង ១.៥លីត្រ អាចផលិតកម្លាំងបាន ១៤៣សេះ កម្លាំងរមួល ២២៥ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ CVT (អាចបើកលេខដៃបែប Manual បាន) បង្វិលកង់ដោយប៉ុងមុខ (FWD) ជំនួយដោយ Mode សម្រួលដល់ការបើកបរដូចជា៖ Sport, Fashion, Classic ផងដែរ។
ចំពោះកម្រិតស៊ីសាំងវិញជាមធ្យម ៧លីត្រក្នុង១០០គីឡូម៉ែត្រ អាចនិយាយបានថាសន្សំសំចៃគ្រាន់បើ។
Territory ជាប្រភេទឡានទ្វា៥ កៅអីកៅអីស្បែក ២ជួរ នៅជួរមុខជំនួយដោយអេឡិចត្រនិច និងមុខងារក្ដៅត្រជាក់ ទូលាយល្អអាចជិះបាន ៥នាក់មិនចង្អៀតឡើយ ចំណែកឃ្លុបក្រោយធំទូលាយងាយស្រួលផ្ទុកអីវ៉ានបានច្រើនគួរសម និងផ្នែកជាច្រើនទៀតស្រោបដោយស្បែក នឹងហ្វមីការឈើដែលមើលទៅស្អាតបែបប្រណិតតែម្ដង។
ឃើញភ្ជាប់មកជាមួយ កុងទ័រឌីជីថល អេក្រង់ថាចទំហំ ១០អីញភ្ជាប់ជាមួយនៅ Apple Carplay Android Auto កាម៉េរា 360 ឌឺក្រេ ពោងសុវត្ថិភាព ៦គ្រាប់ជុំវិញ Speaker ៨គ្រាប់ ភ្លើង Ambient light ដំបូលបើក២តង់ កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត ទ្វាក្រោយអូតូ ផ្លឹតទឹកអូតូ Wireless Charge USB-C ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រនិក, បូតុង Auto Hold និងមានមុខងារជាច្រើនទៀតផងដែរ។
បើនិយាយពីបច្ចេកវិទ្យាដ៏ទំនើបវិញ Territory បំពាក់សេនស័រ ១២គ្រាប់ធ្វើការទៅលើប្រព័ន្ធជំនួយសុវត្ថិភាពដល់ការបើកបរមួយចំនួនដូចជា៖
ប្រព័ន្ធផ្ដល់សញ្ញាពេលវ៉ាជែង Blind Spot Monitoring ។
ប្រព័ន្ផផ្ដល់សញ្ញាពេលឡានចាក់គន្លងផ្លូវ Lane Departure Warning។ប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យប្រវត្ដិពេលមានឧបសគ្គនៅខាងមុខ Autonomous Emergency Braking & Pre-collision System ។
ប្រព័ន្ធចាប់ល្បឿន និងទម្លាក់តំឡើងតាមឡានខាងមុខ Adaptive Cruise Control។
ប្រព័ន្ធមុខងារចូលចតដោយស្វ័យប្រវត្តិ Auto Packing ជាដើម។
ទាំងនេះគ្រាន់តែជាចំណុចត្រួសៗពី Ford Territory 2022 អាចនិយាយថាបាន ឡានថ្មីតម្លៃក្រោម ៤ម៉ឺនដុល្លារ ក្នុងឆ្នាំ២០២៤ បូករួមទាំង ភាពទំនើប កម្លាំងគួរសម សន្សំសំចៃគ្រាន់បើ រូបរាងទាក់ភ្នែក ខាងក្នុងទូលាយ Luxury បែបនេះក៏ពិបាករកដែរ។
បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Territory 2022 នេះ? សម្រាប់បងប្អូនដែលមានមតិយោបល់ នឹងបទពិសោធន៍ អាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ