ល្បីថា Toyota Prius ស៊ីសាំងតិចណាស់ តិចនឹងប៉ុន្មានលីត្រ? ចង់ដឹងថាស៊ីប៉ុន្មានលីត្រ តស់! មកមើលទាំងអស់គ្នា

អ្នកទស្សនា
1770
0/ AKlasseAuto Promotion
Untitled-45-Recovered-Recovered.jpg

កេរ្ត៍ឈ្មោះរបស់ Toyota Prius នៅស្រុកខ្មែរហាក់រីកសាយភាយលឿន ហើយឲ្យតែគេនិយាយពីប្រភេទឡានដែលសន្សំសំចៃ ស៊ីសាំងតិច គឺគេតែងនឹកដល់ Toyota Prius មុនគេតែម្ដង។ នៅតាមដងផ្លូវឃើញម៉ូឌែល Prius មិនដាច់ភ្នែកឡើយ ភាគច្រើនជាស៊េរីឆ្នាំ២០០៤ ដល់ ២០០៩ ជំនាន់ទី២ នឹងឆ្នាំ២០១០ ដល់ ២០១៥ ដែលជាជំនាន់ទី ៣។

189526_9FF76BFC-BB5E-435A-9944-4740544E1C5B.jpeg

ធ្លាប់ឮច្រើនមកហើយថា Prius ស៊ីសាំងតិច ហើយក៏មានសំនួរមួយថា តិចនឹងប៉ុន្មានលីត្រឲ្យប្រកដ់? ថ្ងៃនេះកម្មវិធីបទបង្ហាញរថយន្តមួយទឹក របស់ Advan Auto សូមធ្វើការស្រាយចម្ងល់មួយនេះជូនបងប្អូនតែម្ដង។

prius-3-million.jpg

បើយោងតាមគេហទំព័រផ្លូវការ សម្រាប់វាយតម្លៃកម្រិតស៊ីប្រេងឥន្ធនៈយានយន្ដ Fueleconomy.gov ដែលស្ថិនក្រោមនាយកដ្ឋាន ថាមពល នឹងទីភ្នាក់ងារការពារបរិស្ថាន របស់សហរដ្ឋអាមរិក ហៅកាត់ EPA បានបញ្ជាក់ថា៖ 

ទិន្ន័យថ្មី
ទិន្ន័យថ្មី

ចំពោះ Toyota Prius ជំនាន់ទី២ ស៊េរីឆ្នាំ២០០៤ ដល់ ២០០៩ ដែលបំពាក់ម៉ាស៊ីនកូនកាត់ ៤ស៊ីឡាំង ១.៥លីត្រ ចំណាយចន្លោះពី ៤៨​ MPG សម្រាប់ក្នុងក្រុង ទៅ ៤៥ MPG ផ្នូវលាត ឬស្មើ ៤.៩លីត្រ ចំពោះការបើករក្នុងក្រុង និង ៥.២លីត្រ សម្រាប់ការបើកបរផ្លូវលាត បើគិតជាមធ្យមខ្ទង់ ៤៦ MPG ឬប្រមាណជា ៥.១លីត្រ ក្នុង ១០០គីឡូម៉ែត្រ។

ផ្នែកខាងស្ដាំ ជាទិន្ន័យចាស់ចេញពីរោងចក្រផលិតដំបូង
ផ្នែកខាងស្ដាំ ជាទិន្ន័យចាស់ចេញពីរោងចក្រផលិតដំបូង

ចំណែក Toyota Prius ជំនាន់ទី៣ បែងចែកជាពីរដំណាក់កាល គឺស៊េរីឆ្នាំ២០១០ ដល់ ២០១១ ដែលបំពាក់ម៉ាស៊ីនកូនកាត់ ៤ស៊ីឡាំង ១.៨លីត្រវិញ ចំណាយចន្លោះពី ៥១​ MPG សម្រាប់ក្នុងក្រុង ទៅ ៤៨ MPG ផ្នូវលាត ឬស្មើ ៤.៦លីត្រ ចំពោះការបើករក្នុងក្រុង និង ៤.៩លីត្រ សម្រាប់ការបើកបរផ្លូវលាត បើគិតជាមធ្យមខ្ទង់ ៥០ MPG ឬប្រមាណជា ៤.៧លីត្រ ក្នុង ១០០គីឡូម៉ែត្រ អាចនិយាយបានថា កាន់តែស៊ីតិចជាងជំនាន់ទី ២។

ទិន្ន័យថ្មី ដែល EPA សិក្សាឡើងវិញ
ទិន្ន័យថ្មី ដែល EPA សិក្សាឡើងវិញ

សម្រាប់ស៊េរីឆ្នាំ ២០១២ ដល់ ២០១៥ វិញហាក់លោតឡើងវិញ ដល់ទៅ ៤៩​ MPG សម្រាប់ក្នុងក្រុង ទៅ ៤៦ MPG ផ្នូវលាត ឬស្មើ ៤.៨លីត្រ ចំពោះការបើករក្នុងក្រុង និង ៥.១លីត្រ សម្រាប់ការបើកបរផ្លូវលាត បើគិតជាមធ្យមខ្ទង់ ៤៨ MPG ឬប្រមាណជា ៤.៩លីត្រ ក្នុង ១០០គីឡូម៉ែត្រ។

ផ្នែកខាងស្ដាំ ជាទិន្ន័យចាស់ចេញពីរោងចក្រ ផលិតដំបូង
ផ្នែកខាងស្ដាំ ជាទិន្ន័យចាស់ចេញពីរោងចក្រ ផលិតដំបូង

សរុបមក ទាំងនេះជាទិន្ន័យកាលពីថ្មីដែល EPA ធ្វើការសិក្សាឡើយវិញ សម្រាប់ទិន្ន័យចាស់ចេញពីរោងចក្រ កាលពី ១០ឆ្នាំ ទៅ ២០ឆ្នាំមុនបើគិតពីអាយុកាលនៃរថយន្ដ​  អាចស៊ីក្រោមនឹងតិចតួច។  ហើយចំពោះកម្រិតស៊ីសាំងជាក់ស្ដែងយ៉ាងណានោះ វាអាចប្រែប្រួល លើសខ្វះ ទៅតាមស្ថានភាព នឹងការបើកបរប្រើប្រាស់ជាក់ស្ដែង។ 

OIP.jpg

សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ ទិន្ន័យកម្រិតស៊ីសាំងរបស់ Toyota Prius មួយនេះ? ចុះរថយន្ដរបស់បងប្អូនវិញ ក្នុង១០០គីឡូម៉ែត្រស៊ីខ្ទង់ប៉ុន្មានលីត្រដែរ? សម្រាប់បងប្អូនដែលមាន មតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕

 ដោយ៖ Bunsak 

ប្រភព៖ Fueleconomy.gov

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

6车阵.jpg

ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More