Honda CR-V ប្រើពេល១០ឆ្នាំ ទើបរកបានកន្លែងដាក់កង់សាគួរឲ្យត្រឹមត្រូវដូចគេ សម្រាប់សេរ៊ីឆ្នាំ០៧ ដល់០១១នេះ

អ្នកទស្សនា
1436
0/ AKlasseAuto Promotion
Untitled-1.jpg

បើនិយាយចំពោះឡានម៉ាក់ Honda ស្រុកខ្មែរភាគច្រើនតែងតែស្គាល់នៅម៉ូឌែល CR-V ដែលចេញដំបូងនៅឆ្នាំ១៩៩៦។ ដែលមើលមិនឲ្យច្រឡំគេ គឺស្ដាយបើកទ្វាក្រោយទៅចំហៀង និងកង់សាគួរជាប់គូទក្រោយនឹងតែម្ដង។

image.png

មិនរំលឹកច្រើនទេព្រោះ Advan Auto ធ្លាប់និយាយម្ដងរួចហើយចំពោះជំនាន់ទី១ និងទី២ ដោយថ្ងៃនេះ កម្មវិធីបទបង្ហាញរថយន្ដមួយទឹក និងលើកយកនៅជំនាន់ទី៣ ដែលឆ្នាំផលិតចាប់ពី២០០៧ ដល់២០១១។ ក្នុងនោះដែរសម្រាប់ឆ្នាំ០១០ នឹង ០១១ មានការផ្លាស់ប្ដូរចង្កៀងមុខ កាងថ្មី និងខាងក្នុងតិចតួចដែរ ក្នុងជំនាន់ទី៣នឹង។

image.png

ចំពោះតម្លៃវិញអាចនិយាយបានថាប្រហាក់ប្រហែល នឹងអាព្រូសដែរ បងប្អូនអាចរកទិញបានចន្លោះពី ១៤០០០ដុល្លារជាង ទៅជិត ២០០០០ដុល្លារ អាស្រ័យលើឆ្នាំផលិត ប្រភេទស្លាកលេខ ក្រដាសពន្ធ Option ពណ៌ និងភិនភាគជាក់ស្ដែងជាដើម។

image.png

បើនិយាយពីម៉ាសុីនទៅមុន Honda ដូចជាមិនមានអ្វីផ្លាស់ប្ដូរឡើយ នៅតែប្រើម៉ាស៊ី ៤ស៊ីឡាំង ចំណុះ ២.៤លីត្រដដែល តែបង្កើនកម្លាំងខ្លាំងជាងមុន ១០សេះ ស្មើនឹង ១៦៦សេះ កម្លាំងរមួល ១៦២ផោនហ្វីត។ រត់ដោយប្រអប់លេខ ៥វគ្គអូតូ បង្វិលកង់ដោយជម្រើសប៉ុងមុខ (FWD) និងប៉ុងពីរ (AWD) អាចរត់បានល្បឿនអតិបរិមា ២០០គីឡូម៉ែត្រ/ម៉ោង ដែលជាន់ស្ទុះពី០ ទៅ ១០០គីឡូម៉ែត្រ ប្រើពេល ៩.៨វិនាទី។

image.png

កម្រិតស៊ីសាំងសម្រាប់ប៉ុងមួយ បើការបើកបរក្នុងក្រុង ១០.៥លីត្រ និងក្រៅក្រុងផ្លូវលាតសុី ៧.៥លីត្រក្នុង១០០គីឡូម៉ែត្រ។

សម្រាប់ប៉ុងពីរវិញ ក្នុងក្រុង ១១លីត្រ និងក្រៅក្រុងផ្លូវលាត ៨.៥លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។

image.png

មកដល់ជើងក្រោមវិញអត់ចាញ់ Lexus ទេ Honda បំពាក់សុទ្ធតែខ្លឹមៗឲ្យ CR-V ជំនាន់ទី៣នេះតែម្ដង ដោយជើងក្រោមភ្ជាប់កង់ទាំងបួន ដំណើការដោយប្រព័ន្ធ ឯការាជ Independent Suspension ក្នុងនោះដែរផ្នែកខាងមុខជំនួយដោយ ប្រព័ន្ធបូមរឺស័រ MacPherson Strut និង Stabilizer bar។ ចំពោះផ្នែកខាងក្រោយវិញបំពាក់នៅប្រព័ន្ធ Multi-Link Suspension និងអមដោយ Stabilizer bar ជើងក្រោមប្រភេទនេះ វាជួយទប់លំណឹងបានល្អ សម្រាប់ផ្លូវកែងបត់បែន បើកបរលឿនក៏ដោយ និងកាត់បន្ថយការលាក់ច្រើនក្នុងស្ថានភាពផ្លូវក្រឡុក ឬឡើងទូល មិនធ្វើឲ្យឡានឃ្លោងឬផ្អៀងឡើយ។

image.png

គួបផ្សំជាមួយយាន់កង់ ១៧អីញ បំពាក់ហ្វ្រាំងឌីសគៀប ទាំងមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS  ដែលធ្វើឲ្យការជាន់ហ្វ្រាំងកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុខ។

ចំពោះការរចនាផ្នែកខាងក្រៅអាចនិយាយបានថា ប្លែកស្ទើតែទាំងស្រុងតែម្ដង អ្វីដែលចាប់អារម្មណ៍ គឺមិនមានបំពាក់កង់សាគួរជាប់គូទខាងក្រោយទៀតទេ គឺទុកដាក់នៅខាងក្នុងពីក្រោមកន្លែងផ្ទុកឥវ៉ាន ចំណែកទ្វាក្រោយក៏លែងបើកចំហៀងទៀតដែរ គឺទាញលើកទៅលើដូចគេឯងអញ្ចឹងដែរ។ តែអ្វីដែលរក្សានៅដដែលនោះគឺ ចង្កៀងមុខក្រោយប្រើជាប្រភេទ Halogen ដដែល ទាល់តែស៊េរីឆ្នាំ ០១០ឡើង ទើបបំពាក់ជា គុជ HID រាងគ្រាន់ជាងមុនបន្ដិចតែមិនជាភ្លឺល្អណាស់ណាទេ។

image.png

ខាងក្នុងស្អាត និងផ្លាស់ប្ដូរបានច្រើនគួរសមដែរ Honda លែងប្រើចង្កឹះលេខនៅជិតដៃចង្កូតទៀតហើយ ដោយប្ដូមកដាក់នៅចំស្នូកកណ្ដាលដែលមើលទៅស្រដៀងនឹង Highlander ដែរ។ សេរ៊ីឆ្នាំ០៧ឡើង ប្រើចង្កូតប្រភេទ អេឡិចត្រនិក អាចទម្លាក់តម្លើងបាន និងធូរងាយស្រួលបត់បែនល្អ ហើយក៏ឃើញមានបំពាក់ជាមួយនឹងប៉ូតុងបញ្ជាមុខងារមួយចំនួនលើចង្កូតផងដែរ។ 

image.png

CR-V ក៏មានប្រភេទនៃ Trims ឬ option ចំនួន៣ មកជាមួយផងដែរដូចជា៖ LX, EX, EX-L ជាដើម។

បើជាប្រភេទ EX-L ប៉ុងពីរវិញ ឃើញមានភ្ជាប់មកជាមួយនៅ អេក្រង់ធំ, កាមេរាក្រោយ, Sensor ជំនួយពេលចូលចត, អាចមើលផែនទីបាន, ដំបូលបើក, ពោងសុវត្ថិភាព ៦គ្រាប់, Speak ៧គ្រាប់ កៅអីស្បែក បញ្ជាដោយអេឡិចត្រនិក, កម្ដៅកៅអី, និងកម្ដៅកញ្ជក់ ជាដើម។ 

image.png

ជារួម Honda បានកែប្រែផ្លាស់ប្ដូរទៅលើ ជំនាន់ទី៣នេះបានល្អច្រើន ក្នុងត្រកូល CR-V នេះ តែបើធៀបនឹងរថយន្ដផ្សេងៗដែលមានអាយុ និងតម្លៃប្រហាក់ប្រហែលគ្នា អាចនិយាយបានថា CR-V ដើរយឺតនៅឡើយ។

image.png

សរុបមកចំពោះកម្រិតស៊ីសាំងប៉ុណ្ណឹង ចាត់ទុកថាគួរសម រូបរាងក៏ទាក់ភ្នែកម៉្យាងដែរ កម្លាំងអាចទទួលយកបាន ខាងក្នុងក៏ទូលាយគ្រាន់បើ ជើងក្រោមវិញមិនអន់ទេ ហាប់ណែនល្អ។ ទោះបីរូបរាងសាមញ្ញ មិនសូវជាទាន់សម័យតែ CR-V នៅតែជាឡានដែរធន់គ្រាន់បើ និងតម្លៃទាប់គួរសម ក្នុងឆ្នាំ២០២២នេះ ដែលបងប្អូនអាចពិចារណាបាន៕ 

អត្ថបទដោយ៖ BunSak

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

6车阵.jpg

ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More