Honda ជាប៊្រេនឡានល្បីមូយរបស់ជប៉ុន ដែលពេញនិយមនៅបែកអ៉ឺរ៉ប់ និងអាស៊ីជាច្រើនទសវត្សរ៍មកហើយ។ បច្ចុប្បន្ននេះវិញចំពោះ Honda Civic នៅប្រទេសកម្ពុជាងយើងក៏ឃើញមានវត្តមានផងដែរម៉ូឌែល Specs US Honda Civic Hybrid ជំនាន់ទី៨ ឆ្នាំ២០០៦ ដល់២០១១។ សម្រាប់ជំនាន់ទី៨ ភាគច្រើនឧស្សាហ៍ឃើញចររាចរណ៍តែសេរ៊ីឆ្នាំ០៦ និង០៨តែប៉ុណ្ណោះ ដែលតម្លៃទីផ្សារស្លាកលេខចន្លោះពី ៨០០០ដុល្លារជាង ទៅ ៩០០០ដុល្លារជាង អាស្រ័យលើឆ្នាំផលិត ពណ៍ និងប្រភេទម៉ាស៊ីនផងដែរ។
ថ្ងៃនេះកម្មវិធីបទបង្ហាញរថយន្ដមួយទឹក របស់ Advan Auto សូមលើកយកតែ Civic Specs US ប្រភេទម៉ាស៊ីន ៤ស៊ីឡាំង ១.៣លីត្រ បំពាក់ប្រពន្ធ័ Hybrid មកនិយាយប៉ុណ្ណោះព្រោះវាជាប្រភេទដែលពេញនិយម។
_ សមត្ថភាពរបស់វាគួរសមអាចរត់ដេញអាព្រូសបាន ព្រោះម៉ាស៊ីនតូច ៤ស៊ីឡាំង ចំណុះ ១.៣លីត្រ ផលិតកម្លាំងបាន ៩០សេះ ជំនួយដោយម៉ូទ័រ Hybrid មួយគ្រាប់ទៀត បង្កើនកម្លាំងបានរហូតដល់ ១១០ និង កម្លាំងរមួល ១២៣ផោនហ្វីត រត់ដោយប្រអប់លេខ CVT បង្វិលកង់ដោយប៉ុងមុខ (FWD)។
កម្រិតស៊ីសាំងជាមធ្យមចន្លោះពី ៥លីត្រ ទៅ៦លីត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
_ ជើងក្រោម Civic វាដំណើរការដោយ ប្រពន្ធ័ឯករាជភ្ជាប់កង់ទាំងមួនតែម្ដង ហើយផ្នែកខាងមុខជំនួយដោយប្រពន្ធ័ស្លាបប្រចៀវឌុប Double Wishbone និងខាងក្រោយជាបូមរឺស័រ MacPherson Strut ។ ជើងក្រោមប្រភេទនេះអាចនិយាយបានថា អេមជាងឡានសេរ៊ីឆ្នាំ២០២២ខ្លះផង ព្រោះវាធ្វើការទប់លំណឹងបានល្អ ទោះផ្លូវកោងឡើងទូលចុះក្រឡុក វាទប់ឡានមិនឲ្យផ្អៀង ឬឃ្លោងឡើយ ម្យ៉ាងទៀងវាជួយកាត់បន្ថយការរលាក់បានច្រើន។ ចំណែកយាន់កង់វិញទំហំ ១៥អីញ បំពាក់ហ្វ្រាំងឌីសគៀបនៅផ្នែកខាងមុខ និងខាងក្រោយជាហ្វ្រាំងត្រលោគ ជំនួយដោយប្រពន្ធ័ ABS ជាមួយនឹង EBA, EBD ផងដែរ។
_ ខាងក្រៅវាជាប្រភេទឡាន Sedan ទ្វា៤ រាងទាបបន្ដិច ចំណែកចង្កៀងមុខក្រោយប្រើជាប្រភេទធម្មតា វាមានប្រវែង ៤៨៩០ម.ម ទទឹង ១៧៥២ កម្ពស់ ១៥៣៤ម.ម ពីដីមកបាត ១៣៥ម.ម និងទម្ងន់១២៨០គីឡូក្រាម។
ចំពោះខាងក្នុងទោះបីជា Civic ប្រើនៅប្រពន្ធ័ Hybrid តែមិនមានបំពាក់នៅ Smart Key និង ប៉ូតុង Power Start ឡើយ។ តែក៏ធំទូលាយគួរសមដែរ មានកៅអីធម្មតា២ជួរ និងសល់ឃ្លុបក្រោយដាច់ដោយឡែកសម្រាប់ដាក់អីវ៉ាន់បានច្រើនគួរសមដែរ។
ឆ្នាំខ្ពស់ដូចអាព្រូសដែរ តែមិនមានអ្វីប្លែកឡើយ បំពាក់មកជាមួយនឹង ពោងសុវត្ថិភាព ៤គ្រាប់ Speaker ៦គ្រាប់, ប្រើនៅកុងទ័រឌីជីថល, និងមានប៉ូតុងបញ្ជាមុខងារមួយចំនួនលើដៃចង្កូតផងដែរ។ តែសម្រាប់ Option Navigation ឃើញមានបំពាក់មកនៅ កៅអីអេឡិចត្រនិច ដំបូលបើក អេក្រង់ធំ មានផែនទី និងការមេរាក្រោយជាដើម។
_ និយាយរួមចំពោះ Civic មិនមានអ្វីគួរឲ្យចាប់អារម្មណ៍ឡើយ មិនសូវទំនើបប្លែកដូចជាព្រូសទេ តែសន្សំសំចៃ និងប្រើធន់ដូចគ្នា បើនិយាយពីកម្លាំង និងប្រពន្ធ័ជើងក្រោម អាព្រូសប្រហែលត្រូវអែមគៀនសិនហើយ។
បងប្អូនខ្លះគាត់ឆ្ងល់ថាបើខ្លាំង ជិះស្រួល ហើយធូរថ្លៃអញ្ចឹងមិចបានមិនសូវនិយម? វាអាចមកពីរូបរាងមិនសូវទាន់សម័យដូចអាព្រូស ម្យ៉ាងទៀតភាពទំនើមផ្នែកខ្លះក៏នៅស្ទើដែរដូចជា៖ ពោងសុវត្ថិភាពតិច, ប្រើ Speaker ធម្មតា និងមិនមាន Smart Key ជាដើម។ ម្យ៉ាងទៀត ឡានមិនសូវនិយមបែបនឹង ទីផ្សាររាងចង្អៀតពិបានលក់ចេញទិញចូលបន្ដិច ណាមួយក៏មិនសូវសម្បូរគ្រឿងបន្លាស់ដែរ។ ចុះបងប្អូនយល់យ៉ាងណាដែរចំពោះ Honda Civic ជំនាន់ទី ៨នេះ? អាច Comment ចូលរួមរំណែកនៅបទពិសោនធ៍នៅខាងក្រោមនេះបាន៕
ដោយ៖ BunSak
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ