Odyssey ផលិតដំបូងនៅឆ្នាំ ១៩៩៤ ក្នុងជំនាន់ទី១ រហូតដល់បច្ចុប្បន្ននេះដំណើរការផលិតបាន ៥ជំនាន់ទៅហើយ។ សម្រាប់ឡាន Honda មួយប្រភេទនេះហាក់រាងប្លែកបន្ដិច ដោយការឌីស្សាញហាក់មានការខុសប្លែកគ្នាខ្លះៗទៅតាមបរិបទទីផ្សារនៅតាមបណ្ដាប្រទេសផ្សេងៗ តែសម្រាប់បទបង្ហាញថ្ងៃនេះ Advan Auto លើកយកតែជំនាន់ទី៣ ឆ្នាំ២០០៥ ដល់២០១០ សម្រាប់ទីផ្សារអាមេរិកប៉ុណ្ណោះ។
ចំពោះស្រុកខ្មែរក៏ឃើញមានការនាំចូលមកខ្លះៗដែរ តែមិនសម្បូរឡើយដែលមានតម្លៃស្លាកលេខចន្លោះក្បែរ ១០,០០០ដុល្លារ ទៅ ១២,០០០ដុល្លារ អាស្រ័យលើឆ្នាំផលិត ពណ៌ Option (EX, LX, EX-L, Touring) និងភិនភាកជាក់ស្ដែង។
តែសម្រាប់ស៊េរីឆ្នាំ២០១៩ និង ២០២០ ខាងក្រុមហ៊ុន Honda និង ឃ្លាំងលក់រថយន្ដធំៗនៅស្រុកខ្មែរ ក៏បាននាំចូលមកលក់តិចតួចដែរ ហើយកាលណោះតម្លៃថ្មីខ្លាញ់គោខ្ទង់ ១១០,០០០ម៉ឺនដុល្លារ ទៅក្បែរ ១២០,០០០ដុល្លារឯណោះ។
Odyssey បំពាក់ម៉ាស៊ីនសាំងទំហំ ៦ស៊ីឡាំង ចំណុះ ៣.៥លីត្រ ផលិតកម្លាំងបាន ២៤៤សេះ កម្លាំងរមួល ២៤០ផោនហ្វីត រត់ដោយប្រអប់លេខ ៥វគ្គអូតូ បង្វិលកង់ដោយប៉ុង១ FWD ជាមួយកម្រិតស៊ីសាំងចន្លោះពី ១០លីត្រ ទៅ ១៤លីត្រ ក្នុង១០០គីឡូម៉ែត្រ។
ផ្នែកជើងក្រោមវិញ Odyssey ហាប់ណែនល្អដោយប្រើជាប្រភេទជើងទម្រឯករាជ្យភ្ជាប់កង់ទាំងបួនតែម្ដង ចំណែកខាងមុខបំពាក់បន្ថែមដោយ បូមរឺស័រ និងខាងក្រោយ បន្ថែមដោយ ស្លាបប្រចៀវឌុប។ ជើងក្រោយប្រភេទនេះវាជួយទប់លំនឹងបានល្អ មិនឃ្លោង និងកាត់បន្ថយរលាក់បានច្រើន គួមផ្សំដោយយាន់កង់ ១៦អ៉ីង (EX-L ១៧អ៉ីង Touring ១៨អ៉ីង អាលុយមីញូម) បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយជំនួយដោយ ABS ជាមួយមុខងារជំនួយហ្វ្រាំង និងប្រព័ន្ធទប់លំនឹងសំខាន់ជាច្រើនទៀតផងដែរ។
Odyssey ជាប្រភេទឡាន Minivan ដែលមានប្រវែង ៥១០៥ម.ម ទទឹង ១៩៥៨ម.ម កម្ពស់ ១៧៤៧ម.ម ជាមួយទម្ងន់ដល់ទៅ ២តោនឯណោះ។
ខាងក្នុងបំពាក់កៅធំទូលាយស្រឡះល្អណាស់ ទំហំទទឹងក៏ធំ ចំណែកប្រវែងក៏ស្រឡាស់ល្អ បំពាក់កៅអី ៣ជួរ និងសល់ឃ្លុបក្រោយអាចដាក់អីវ៉ាន់បានគួរទៀត។
បើជាប្រភេទ LX, EX អាចថារាងសាមញ្ញបន្ដិច មិនមានអ្វីប្លែកច្រើនទេបំពាក់កៅអីកាំម្ញី និងគ្រឿងបរិក្ខាធម្មតា ឬអាចហៅថាជាប្រភេទ Base Option។
ចំណែកពពួក EX-L វិញរាងទំនើបបន្ដិចដោយបំពាក់កៅអីស្បែក ជំនួយដោយអេឡិចត្រូនិចនៅជួរមុខ និងមានមុខងារកម្ដៅ, ជាមួយអេក្រង់ថាច់ទំហំ ៨អ៉ីងអាចភ្ជាប់ Bluetooth កាម៉េរាក្រោយ GPS, ជាមួយដំបូលបើក, DVD ក្រោយសម្រាប់អ្នកដំណើរ, ទ្វា២សង់ខាង និងគូទក្រោយ ចុចបិតបើកអូតូ និងអាចបញ្ជាដោយតេឡេ ហើយផ្ទៃខាងក្នុងភាគច្រើនស្រោបស្បែក មើលទៅគួរសមដែរ។
ចំណែកពពួក Touring Edition មានបន្ថែមនៅ Speaker Premium បំពាក់ហ្វមិការឈើ និងជាមួយមុខងារ Packing Sensor ជំនួយពេលចូលចតជាដើម។ តែសម្រាប់ពពួកឆ្នាំ ២០០៨ ដល់២០១០ ផ្លាស់ប្ដូរស្ដុបក្រោយ និងខាងក្នុងជាមួយការបន្ថែមភាពទំនើបជាងមុនបន្ដិច តែស្រុកខ្មែរហាក់មិនទាន់ឃើញប្រើច្រើនដូចពពួកឆ្នាំ២០០៦ ដល់២០០៧ នោះទេ។
ស្រុកខ្មែរភាគច្រើនឃើញមានតែពពួក EX និង EX-L អាចនិយាយបានថា Odyssey សមត្ថភាព កម្លាំង និងការតុបតែង ប្រហាក់ប្រហែលស្រដៀងទៅនឹង Toyota Sienna ដែរ។ តែបើភាពពេញនិយម និងហាងឆេង Sienna រាងស៊ីដាច់ហើយ។
ចុះបងប្អូនយយ់យ៉ាងណាដែរទៅលើ Honda Odyssey ឆ្នាំ២០០៥ ដល់ ២០១០ មួយប្រភេទនេះ? សម្រាប់បងប្អូនដែលធ្លាប់ប្រើធ្លាប់ដឹង និងបទពិសោធន៍ ឬមតិយោបល់ទាក់ទង់ និង Odyssey មួយនេះ អាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
នេះបានហៅថាបាឡែន! Toyota Previa ប្រើម៉ាស៊ីនបាឡែនរាងស្រដៀងត្រីបាឡែនជាឡាន Minivan ៧កៅអី នៅខ្មែរមានប្រើមួយៗដែរ
កាន់ 3ម៉ឺនដុល្លារស្ដើងចង់បានឡាន SUV កៅអី3ជួរអាចមើល Ford Everest នេះបានធ្លាប់ជាអតិតខ្លាញ់គោស្រុកខ្មែរ
មុនចូលឆ្នាំនេះ Camry LE, XLE ស្លាកលេខកំពុងត្រូវប៉ាន់ នឹងមានទីផ្សារល្អ ខណៈប្រភេទក្រដាសពន្ធស្ទើតែគ្មានសោះ
នៅស្រុកខ្មែរឡាន ៧កៅអីរបស់ Honda ម៉ូឌែល Odyssey ទោះបីមិនសម្បូរ នឹងទីផ្សារមិនសូវល្អក៏មានគេប្រើធម្មតា
នៅស្រុកខ្មែរឡាន ៧កៅអីរបស់ Honda ម៉ូឌែល Odyssey ទោះបីមិនសម្បូរ នឹងទីផ្សារមិនសូវល្អក៏មានគេប្រើធម្មតា
Ford XL 2023-2024 មានប្រភេទស្លាកលេខហើយ ចាប់អារម្មណ៌អាចមើលបាន តម្លៃធូរគ្រាន់បើ
Toyota Fortuner 2012-2015 ប្រភេទឡាន 7កៅអីទោះបីមិនទំនើប ប៉ុន្ដែជាអតិតឡានខ្លាញ់គោប្រើស្រុកខ្មែរ គុណភាពនៅតែអេម
កូនក្ដាមកូរ៉េ! Hyundai Atoz យូរៗឃើញមួយតម្លៃទីផ្សារខ្ទង់ 1ពាន់ដុល្លារជាងជាអម្បូរពពួក Visto និង Daewoo ដែរ