Ridgeline គឺជាឡាន Pick Up តែមួយគត់របស់ Honda សមត្ថភាពមិនអន់ឡើយ

អ្នកទស្សនា
470
0/ AKlasseAuto Promotion
Untitled-2-Recovered.jpg

Honda ជាក្រុមហ៊ុនយក្ស លំដាប់ជួរមុខមួយរបស់ជប៉ុន មិនថានៅជុំវិញពិភពលោកឡើយ នៅស្រុកខ្មែរក៏ពេញនិយមខ្លាំងមិនចាញ់ Toyota ប៉ុន្មានឡើយ។ តែសម្រាប់ Ridgeline ដែលជាប្រភេទឡាន Pick Up វិញនៅស្រុកខ្មែរហាក់ស្ងប់ស្ងាត់យូៗឃើញមួយបើធៀបឡានឡាន​ Pick Up របស់ក្រុមហ៊ុនផ្សេងៗ។ 

Ridgeline អាចចាត់ទុកថាជាឡានចំណូលថ្មីដែរ ព្រោះផលិតដំបូងនៅឆ្នាំ២០០៦ ដល់ឆ្នាំ២០១៧ ដែលជាជំនាន់ទី១ បើគិតមកទល់នឹងបច្ចុប្បន្ននេះវិញ Honda ដំណើរការ Ridgeline បាន២ជំនាន់ទៅហើយ។

9738114.jpg

ចំពោះវត្តមាននៅស្រុកខ្មែរវិញ អាចនិយាយបានថាជាឡានកម្រមួយម៉ូឌែលហើយភាគច្រើនជាស៊េរីឆ្នាំ២០០៦ ដែលមានតម្លៃស្លាកលេខចន្លោះពី ៨០០០ដុល្លារ ទៅ ១០០០០ដុល្លារជាងតិចតួច អាស្រ័យលើគុណភាព និងភិនភាគឡានជាក់ស្ដែង។

Ridgeline ប្រើម៉ាស៊ីនសាំងទំហំ ៦ស៊ីឡាំង ចំណុះ ៣.៥លីត្រ ប្រភេទឡាបអាកាមទោល (Single overhead cam) ផលិតកម្លាំងបានដល់ទៅ ២៤៧សេះ កម្លាំងរមួល ២៤៥ផោនហ្វីត រត់ដោយប្រអប់លេខ ៥វគ្គអូតូ បង្វិលកង់ដោយប៉ុង២ 4WD ជាស្ដងដារតែម្ដង ដែលជំនួយដោយប្រព័ន្ធ Lock ប៉ុងក្រោយ និងកាពិតាស់ផងដែរ។

preview-928x522.jpg

ចំពោះកម្រិតស៊ីសាំងវិញចន្លោះពី ១២លីត្រ ទៅ ១៦លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចលើសតិចតួចទៅតាមស្ថានភាពជាក់ស្ដែង និងកម្រិតគុណភាពនៃអាយុកាលម៉ាស៊ីនផងដែរ។

ចំណែកភិនភាគទំហំវិញ វាមានប្រវែង ៥២៥២៣ម.ម ទទឹង ១៩៧៦ម.ម កម្ពស់ ១៧៨៥ ពីដីមកបាត ២០៨ម.ម ទម្ងន់ ២តោន អាចដឹកបាន ៧០០គីឡូក្រាម ជាមួយនឹងសមត្ថភាពអូសសណ្ដោង ២៣០០គីឡូក្រាម។ 

06802141990005.jpg

ជាប្រភេទឡាន Pick Up មែនតែជើងក្រោមមិនប្រើជន្ទាស់ដូចទៅនឹងឡានដឹកដទៃឡើយ គឺប្រើជាប្រភេទ ជើងទម្រឯករាជភ្ជាប់កង់ទាំង៤តែម្ដង តែផ្នែកខាងមុខជំនួយបន្ថែមដោយ រឺស័រ MacPherson Strut អមដោយ Stabilizer bar និងផ្នែកខាក្រោយបំពាក់ជា Multi-Link Suspension ។

ជើងក្រោមប្រភេទនេះ វាជួយទប់លំណឹងបានល្អ កាត់បន្ថយរលាក់នឹងរំញ័របានច្រើន ទោះបីជាជិះក្នុងឡាន Pick Up មែនតែជិះ Ridgeline នេះហាក់ដូចជាកំពុងបើក SUV លំដាប់ថវិកាមួយអញ្ចឹង។ 

2012_Honda_Ridgeline_800px1_aab0ad9bfa.jpg

ចំណែកយាន់កង់វិញប្រើទំហំ ១៧អីញ បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយជំនួយដោយប្រព័ន្ធ ABS ជាមួយនឹង TC, TSC, BA, EBA និង EBD ធ្វើឲ្យការជាន់ហ្វ្រាំងកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងការបើកបរ។

ខាងក្នុងវិញទូលាយគួរសម មានបំពាក់កៅអី ២ជួរ អាចជិះគ្នា៥នាក់មិនទាន់ចង្អៀតឡើយ ទោះបីឆ្នាំទាប់មែនតែ Ridgeline មានប្រព័ន្ធ Cruise Control មកជាស្ដងដារតែម្ដង។ 

6831086.jfif

បើជាប្រភេទ Trim ខ្ពស់ៗវិញឃើញមានបំពាក់នៅ កៅអីស្បែក, ជំនួយដោយអេឡិចត្រនិច, ផ្នែកមួយចំនួនបំពាក់នៅស្បែក ពោងសុវត្ថិភាព ៦គ្រាប់ Speaker ៧គ្រាប់, ដំបូលបើក, រន្ធម៉ាស៊ីនត្រជាក់ក្រោយ ជាមួយនឹង មុខងារសំខាន់ៗជាច្រើនទៀតផងដែរ។

ជារួមសម្រាប់ Honda Ridgeline ឆ្នាំ២០០៦ នេះបើនិយាយពីកម្លាំង សមត្ថភាពវិញអាចប្រជែងជាមួយឡាន Pick Up ផ្សេងៗបាន។ គ្រាន់តែថាជាប្រភេទឡានមិនសូវនិយមនៅស្រុកខ្មែរ គ្រឿងបន្លាស់ក៏មិនសម្បូដែរ ហើយបើចង់លក់ចេញទិញចូលប្រញាប់វិញនោះ រាងពិបាកបន្ដិចព្រោះទីផ្សារមិនជាទូលាយឡើយ។

2008_Honda_Ridgeline_i04.jpg

ជំពោះកម្រិតនៃភាពធន់ និងគុណភាពវិញ Admin ក៏មិនទាន់ដឹងច្បាស់នៅឡើយទេ សម្រាប់បងប្អូនដែលមានបទពិសោធន៍ជាមួយ Rigeline អាចចូលខ្លួនមកចែករំលែកនៅក្នុង Comment ខាងក្រោមនេះបាន៕

ដោយ៖ Bunask  

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More