សម្រាប់ពពួកឡានមួយទឹក Hatcheback, Sedan ប្រភេទ Hybrid ដែលពេញនិយមនៅស្រុកខ្មែរ ជាមួយតម្លៃ Option ឆ្នាំផលិតប្រហាក់ប្រហែលគ្នា ឃើញមាន ៣ម៉ូឌែល កំពុងតែជាជម្រើសក្នុងការសម្រេចចិត្តរបស់បងប្អូនអ្នកប្រើ។ តែទោះជាយ៉ាងណាក៏ដោយ មានឡានខ្លះ តម្រូវការទីផ្សារហាងឆេង ជាមួយតម្លៃថែទាំហាក់ខុសគ្នាច្រើនគួរសម ហើយឡានខ្លះទៀត ដូចជាមិនសូវសម្បូរគ្រឿងបន្លាស់ឡើយ ចំណែកតម្លៃក៏ខ្ពស់គួសមជាងគេជាងឯងផងដែរ។
ថ្ងៃនេះ កម្មវិធីបទបង្ហាញរថយន្ដមួយទឹក របស់ Advan Auto សូមលើកយកនៅឡានជប៉ុន Specs អាមេរិកប្រភេទ Hybrid ដែលភិនភាគស្រដៀងគ្នា ៣ម៉ូឌែល មានដូចជា៖ Toyota Prius ជំនាន់ទី៣ Lexus HS250h ជំនាន់ទី១ និង Lexus CT200h ជំនាន់ទី១ ដែលឃើញវត្តមាននៅស្រុកខ្មែរស្រាប់។
ហើយ Advan Auto និងបកស្រាយទៅលើទស្សនៈជាក់ស្ដែងបច្ចុប្បន្នផ្អែកលើកត្តា ៣ដែលទាក់ទងនឹងរថយន្ដខាងលើដូចជា៖
១/ Performance កម្លាំង និងជើងក្រោម។
២/ Luxury និង ភាពស្ព័រស៊ីវិល័យ។
៣/ សន្សំសំចៃ សម្បូរគ្រឿងបន្លាស់ និងទីផ្សារហាងឆេងល្អ។
ដោយលើកនេះ Admin សូមមិនលម្អិតអំពីលក្ខណៈទូទៅរបស់រថយន្ដនីមួយៗច្រើនឡើយ ដោយហេតុភិនភាគ ប្រហាក់ប្រហែលគ្នា និងដើម្បីកុំឲ្យវែងឆ្ងាយពេក ទើបសម្រេចថា ចាប់យកទល្ហីករទាំង ៣ខាងលើកនេះមកជជែកគ្នាតែម្ដង។
១/ ត្រង់ចំណុច Performance ជាសមត្ថភាពរត់លើដងផ្លូវ ជាមួយការផ្ដល់នៅផាសុកភាពក្នុងការធ្វើដំណើរ បងប្អូនប្រហែលជាដឹងហើយថា ចំណុចនេះ Lexus ប្រាដកជាធ្វើបានល្អជាងពពួក Toyota ហើយ។
បើនិយាយពីកម្លាំង Lexus HS250h ហាក់ដូចជាវ៉ាដាច់ ២ម៉ូឌែលខាងលើនេះឆ្ងាយណាស់ ព្រោះ HS250H ភ្ជាប់មកជាមួយម៉ាស៊ីនទំហំ ៤ស៊ីឡាំង ចំណុះ ២.៤លីត្រ បូកទាំងមូទ័រអគ្គិសនីផង អាចផលិតកម្លាំងបាន ១៨៧សេះ កម្លាំងរមួល ១៣៨ផោនហ្វីត ម៉ាស៊ីនចំណុចធំជាងគេបែបនេះ កម្រិតស៊ីសាំងក៏គួរសមដែរបើទោះបីជា Hybrid ក៏ដោយជាក់ស្ដែង១០០គីឡូម៉ែត្រចំណាយចន្លោះពី ៧ លីត្រទៅ ៨លីត្រជាង។
កម្លាំងឃើញថាគួរសម ជាន់ស្ទុះល្អ អមដោយប្រព័ន្ធជើងក្រោមប្រភេទ ឯករាជភ្ជាប់កង់ទាំងមួន បន្ថែមប្រព័ន្ធស្លាបប្រចៀវឌុបទៀតផងនោះ ធ្វើឲ្យ HS250h ទប់លំនឹងបានល្អ ទន់ស្រួលកាត់បន្ថយរលាក់បានច្រើន ជាមួយនឹងភាពហាប់ណែនរបស់មាំខ្លួន បង្កើតការធ្វើដំណើរប្រកបដោយផាសុខភាព ហើយក៏ទប់សម្លេងរំខាន់ពីខាងក្រៅបានល្អផងដែរ។
ចំណែកស្រុកខ្មែរ មានតម្លៃចាប់ពី ២ម៉ឺនស្ដើងទៅ ៣ម៉ឺនដុល្លារ ជិះស្រួលមែន ប៉ុន្ដែស៊ីសាំងក្បែរ ១០លីត្រ មិនរាប់ចូលជាឡាន Hybrid បែបសន្សំសំចៃឡើយ។ ម្យ៉ាងទីផ្សារចង្អៀត លក់ចេញទិញចូលមិនទូលាយប៉ុន្មាននោះទេ ចំណែកគ្រឿងន្លាស់ មិនសូវសម្បូរ ក្នុងការរណីប៉ះពារ ផ្នែកណាមួយ តម្លៃខ្ពស់ក្បែរគុណនឹងពីរ បើធៀបជាមួយ រថយន្ដខាងលើ។
២/ ចូលដល់ផ្នែក Luxury រូបរាងស្ព័រ និងស៊ីវិល័យ ជ្រើសរើស Lexus CT200h ប្រាកដជាមិនខកបំណងឡើយ។ កម្លាំងប៉ុនគ្នាជាមួយ Prius 010 ជំនាន់ទី៣ ដែរដោយប្រើម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ១.៨លីត្រ ផលិតកម្លាំងសរុប បូកទាំងមូទ័រអគ្គិសនីមួយគ្រាប់ បាន ១៣៤សេះ និងកម្លាំងរមួល ១០៥ហ្វីត ជាមួយកម្រិតស៊ីសាំងចន្លោះពី ៥លីត្រ ទៅ ៦លីត្រក្នុង១០០គីឡូម៉ែត្រ។
កម្លាំងតូចជាង HS250h ប៉ុន្ដែរូបរាងត្រូវចិត្តយុវវ័យច្រើន ចំណែកខាងក្នុងស្អាតបែប Luxury ប៉ុន្ដែមិនជាទូលាយប៉ុន្មានឡើយបើធៀបជាមួយ HS និង Prius។
ចំពោះតម្លៃមួយរយៈនេះកាន់តែរាងធ្លាក់ទៅៗ បច្ចុប្បន្នចន្លោះពី ២ម៉ឺន ទៅ ២ម៉ឺនដុល្លារជាងប៉ុណ្ណោះ។ ទីផ្សារលក់ចេញទិញចូលរាងគ្រាន់ជាង HS បន្ដិច ចំណែកស្ថានភាពគ្រឿងបន្លាស់ និងថ្លៃជួសជុលមិនខុសគ្នាឆ្ងាយពី HS250hឡើយ ម្យ៉ាងពពួក Lexus តែងចំណាយខ្ពស់ជាង Toyota។
៣/ បើនិយាយពី ភាពសន្សំសំចៃ សម្បូរគ្រឿងបន្លាស់ និងទីផ្សារល្អ Toyota Prius ជំនាន់ទី៣ នេះហាក់ស៊ីដាច់ បងប្អូនរួមគ្រួសារខាងលើនេះហើយ។ ម្យ៉ាងខាងក្នុងក៏ទូលាយ និងស្រឡះល្អ បើទោះបីជាផ្នែកកាបីនតាឡូមិនស្រោមស្បែក Luxury ដូចពពួក Lexus ក៏ដោយ។ ផ្នែកប្លុកម៉ាស៊ីន កម្លាំង ដូចទៅនឹង Ct200h តែរាងស៊ីសាំងតិចជាងបន្ដិចខ្ទង់ ៤លីត្រជាង ទៅ ៥លីត្រជាងប៉ុណ្ពោះ អាចមកពីទម្ងន់ស្រាយជាង និតទម្រង់ Aerodynamic ល្អជាង។
ចំពោះតម្លៃវិញចាប់ពី ១៧០០០ដុល្លារជាង ទៅ ២៥០០០ដុល្លារ អាស្រ័យលើប្រភេទស្លាកលេខ ក្រដាសពន្ធ Option ពណ៌ និងភិនភាគជាក់ស្ដែង។ ពពួក Prius នេះចង់លក់ចេញទិញចូលស្រួល លឿន មិនសូវខាតច្រើនឡើយ ជាប្រភេទឡានពេញនិយម សម្បូរគ្រឿងបន្លាស់គ្រាន់បើ ហើយតម្លៃធូរជាង ពពួក Lexus ខាងលើនេះផងដែរ។
និយាយពីភាពទំនើប ទាំង៣ម៉ូឌែលខាងលើនេះ បើជាប្រភេទ Option ខ្ពស់ៗ ឬជា Full Option វិញមានប្រព័ន្ធ Toyota Safety Sense ដូចគ្នាសម្រាប់ជំនួយពេលបើកបរ និងបង្កើនសុវត្ថិភាពខ្ពស់ផងដែរ ចំណែកភិនភាព ក៏ដូចជា Drive Mode សម្រួលក្នុងការបើកបរ គីមានមិនចាញ់គ្នាឡើយ។
សរុបមក ប្រសិនបងប្អូនបានអានចប់ យល់ពំពីកត្ដារ ៣ធំៗខាងលើហើយនោះ Admin មិនចាំបាច់ប្រាប់ថាគួរប្រើមួយណានោះឡើយ។ បងប្អូនអាចលៃលកទៅតាមតម្រូវការ ចំណូលចិត្ត របស់បងប្អូនបានប្រសិនជា ៣ម៉ូឌែលនេះកំពុងស្ថិនក្នុងការពិចារណារបស់បងប្អូន។
ចុះបងប្អូនវិញយល់យ៉ាងណាដែរចំពោះការលើកឡើងទាក់ទងនឹង ៣ម៉ូឌែលខាងលើនេះ? សម្រាប់មតិយោបល់ និងបទពិសោធន៍ដែលបងប្អូនមាន អាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ