Genesis ដៃស្ដាំ Hyundai នឹងបញ្ចេញ G80 2025​ ជាមួយរចនាប័ទ្នខាងក្នុងថ្មី បំពាក់អេក្រង់ OLED ទំហំ 27អ៉ីងឯណោះ

អ្នកទស្សនា
145
0/ AKlasseAuto Promotion
Untitled-555555.jpg

ម៉ូឌែល G80 ជារថយន្ដ Luxury Sedan របស់ Genesis ដែលជាបុត្រសម្ព័ន្ធ Hyundai ទើបតែទទួលបានការកែប្រែផ្លាស់ប្ដូរក្នុងជំនាន់ទី២ ចាប់ពីឆ្នាំ២០២១មក។ G80 នេះនឹងដើរតាមគន្លង GV80 SUV ដែលត្រូវបានបង្ហាញនៅ Los Angeles ជាមួយលក្ខណៈពិសេសប្លែកដោយធ្វើការអាប់ដេតមួយចំនួនធំនៅផ្នែកខាងក្នុង។

រូបរាង G80 ស៊េរីឆ្នាំ២០២៣ចុះក្រោម
រូបរាង G80 ស៊េរីឆ្នាំ២០២៣ចុះក្រោម

ចំពោះការឌីស្សាញរបស់ Genesis ស្ទើគ្រប់ម៉ូឌែលទាំងអស់មិនសូវជាខុសប្លែកគ្នាប៉ុន្មានឡើយជាក់ស្ដែង G80 បំពាក់សំណាញ់ក្រឡាញឹកដែលគេហៅថា G-Matrix Crest Grill ដែលជាអត្ថសញ្ញាណ Genesis  អមជាមួយចង្កៀង Full LED ប្រភេទភ្លោះ Signature Two-Line LED របស់ Genesis មើលទៅ Luxury មិនធម្មតាឡើយ។ ចំណែកស្ដុបក្រោយក៏ប្រើជា Full LED ភ្លោះពីរជាន់ផងដែរ មើលទៅ Premium គួមផ្សំយាន់កង់ទំហំ ២០អ៉ីងផង ទាក់ភ្នែកគួរសម។

ផ្នែកខាងក្រៅ G80 ស៊េរីឆ្នាំ២០២៥ ខុសពីឆ្នាំមុនៗត្រង់សំណាញ់ នឹងទម្រង់ខាងមុខ 
ផ្នែកខាងក្រៅ G80 ស៊េរីឆ្នាំ២០២៥ ខុសពីឆ្នាំមុនៗត្រង់សំណាញ់ នឹងទម្រង់ខាងមុខ 

ផ្នែកប្លុកម៉ាស៊ីន Genesis មិនទាន់បញ្ចេញនៅឡើយទេ ប៉ុន្តែកាលស៊េរីឆ្នាំ២០២៥  G80 ឆ្នាំ២០២៤ ឃើញភ្ជាប់មកជាមួយ ម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ២.៥លីត្រ ផលិតកម្លាំងបាន ៣០០សេះ កម្លាំងរមួល ៣១១ផោនហ្វីត​ រត់ដោយប្រអប់លេខ ៨វគ្គអូតូ បង្វិលកង់ដោយប៉ុង២ all-wheel drive។

2025-genesis-g80 (5).jpg

សម្រាប់ប្រភេទ Electrified Version វិញ បំពាក់ម៉ូទ័រអគ្គិសនី ២គ្រាប់មុខក្រោយ ផលិតកម្លាំងបានដល់ទៅ ៣៦៥សេះ នឹងកម្លាំងរមួល ៥១៦ផោនហ្វីត។
G80 ជាឡាន Sedan ដ៏ពេញនិយម ១ក្នុងចំណោមប្រផេទ Sedan ផ្សេងៗទៀតរបស់ Genesis ដែលមានប្រវែងតួរខ្លួនសរុប ៤,៩៩៥ម.ម ទទឹង ១,៩២៥ម.ម កម្ពស់ ១,៤៦៥ម.ម ជាមួយទម្ងន់ ១,៩៣០គីឡូក្រាម។

2025-genesis-g80 (4).jpg

G80 ក៏ជាប្រភេទឡានតំណាងឲ្យ Hyundai សម្រាប់ប្រជែងជាមួយពួករថយន្ដអឺរ៉ុប នឹងអាមេរិក ក្នុងនាមជាឡាន Luxury Sedan ដែលមានទាំងភាពទំនើប នឹង Performance ខ្ពស់ជាដើម។ 

ខាងក្នុងពពួក G80 ឆ្នាំ២០២៣ចុះក្រោម
ខាងក្នុងពពួក G80 ឆ្នាំ២០២៣ចុះក្រោម

ប្លុកខាងក្នុងសម្រាប់ G80 ឆ្នាំ២០២៥ នេះត្រូវបាន Genesis ផ្លាស់ប្ដូរទាំងស្រុងតែម្ដង ទោះបីជាមិនទាន់បញ្ជាក់គ្រឿងបរិក្ខា និងភាពទំនើបចុងក្រោយយ៉ាងណានោះ តែ Genesis បានបញ្ចេញរូបភាពដ៏ប្លែកភ្នែកសម្រាប់ស្វាគមន៍ All New G80 2025 ។

ផ្ទៃខាងក្នុងសម្រាប់ G80 ស៊េរីឆ្នាំ២០២៥
ផ្ទៃខាងក្នុងសម្រាប់ G80 ស៊េរីឆ្នាំ២០២៥

ប្លុកតាប់ឡូថ្មីទាំងស្រុងអេក្រង់ OLED ទំហំដល់ទៅ ២៧អ៉ីងអូសកាត់ផ្ទៃខាងមុខរួមបញ្ចូល កុងទ័រឌីជិថល ១២.៣អ៉ីង អេក្រង់ថាច់ ១៤.៥អ៉ីង ជាមួយ Touch-Based ដំណើរការដោយប្រព័ន្ធ HVAC system ចំណែកចង្កឹះលេខវិញប្រើប្រភេទ gear shifter ជាមួយការតុបតែងជុំវិញទម្រង់បែប Crystal ហើយផ្ទៃខាងក្នុងស្ទើរតែទាំងស្រុងស្រោបដោយស្បែកប្រណិត មើលទៅ Luxury មិនចាញ់ឡានអាឡឺម៉ងស៊េរីក្រោយៗឡើយ។

2025-genesis-g80.jpg

ចំពោះតម្លៃ Specs លក្ខណៈទូទៅ នឹងព័ត៍មានជាក់លាក់យ៉ាងណានោះ Genesis នៅមិនទាន់បញ្ចេញនៅឡើយទេ៕ សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Genesis G80 នេះ?

ដោយ៖ Bunsak

តោះ! ចូលរួមការងារជាមួយ Advan Auto ប្រសិនបើអ្នកស្រឡាញ់វិស័យរថយន្ត មិនចាំបាច់មានបទពិសោធន៍ក៏បាន អ្នកអាចមករៀនសូត្រពីការងារជាមួយពួកយើងឥឡូវនេះ ។

អ្នកផលិតមាតិកា/សរសេរអត្ថបទព័ត៌មាន - Content Creator/Writer (Intern)

អ្នកកាត់តវីដេអូ - Video Editor (Intern)

ដាក់ពាក្យមកកាន់ Telegram: https://t.me/advanauto_contact    

ទាញយកព័ត៌មានលម្អិត (Job Description) : https://shorturl.at/izBIW

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More