ល្បីថាមួយទឹកតម្លៃធូរៗ Hyundai Santa Fe ជាឡានលំដាប់ជួរមុខប្រទេសកូរ៉េ នៅខ្មែរមានច្រើនគួរសមដែរ

អ្នកទស្សនា
1559
0/ AKlasseAuto Promotion
Untitled-23.jpg

និយាយចំពោះរថយន្ដ Hyundai ក្រៅពី Starex ដែលជាឡានដ៏ពេញនិយម ក៏មានម៉ូឌែលជាច្រើនទៀតភាគច្រើនជារថយន្ដស៊េរីថ្មី និងទំនើបៗនាំចូលដោយក្រុមហ៊ុនផ្ទាល់តែម្ដង។ ក្នុងនោះក៏មានពពួក Santa Fe ផងដែរទាំងប្រភេទថ្មីខ្លាញ់គោស៊េរីឆ្នាំខ្ពស់ៗ និងមួយទឹកស្លាក់តម្លៃត្រឹម ២ម៉ឺនដុល្លារចុះក្រោមក៏មានមិនខ្វះដែរនៅតាម Dealer មួយចំនួន។ 

ថ្ងៃនេះ Advan Auto និងនាំអារម្មណ៍បងប្អូនមកស្គាល់ឡានមួយទឹកឆ្នាំខ្ពស់មួយម៉ូឌែល ផលិតក្នុងឆ្នាំ២០១៣ ដល់ ២០១៥ ជាប្រភេទ Crossover SUV ៧កៅអី ដែលមានតម្លៃខ្ទង់ ២០០០០ដុល្លារទៅ ២៥០០០ដុល្លារជាង នោះគឺជា Hyundai Santa Fe ជំនាន់ទី៣។

Untitled-7.jpg

Santa Fe ប្រើជាមួយម៉ាស៊ីនច្រើនជម្រើស តែស្រុកខ្មែរឃើញមានប្រើទូទៅជាប្រភេទសាំង និងម៉ាស៊ូតដូជជា៖

ម៉ាស៊ីនសាំងទំហំ ៤ស៊ីឡាំង ចំណុះ ២.៤លីត្រ ផលិតកម្លាំងបាន ១៩០សេះ កម្លាំងរមួល ១៨១ផោនហ្វីត ជាមួយនឹងល្បឿនអតិបរិមា ២០០គីឡូម៉ែត្រ។

កម្រិតស៊ីសាំងចន្លោះពី ១០លីត្រ ទៅ ១២លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។

ចំណែកម៉ាស៊ីនម៉ាស៊ូតវិញបំពាក់ ៤ស៊ីឡាំង មុខកាត់ ២.២លីត្រ ជំនួយដោយ Turbo អាចផលិតកម្លាំងបាន ១៩៧សេះ ជាមួយកម្លាំងរមួលរហូតដល់ ៣១១ផោនហ្វីត អាចរត់ល្បឿនលឿនបំផុតបាន ១៩០គីឡូម៉ែត្រ/ម៉ោង។ ចំពោះកម្រិតស៊ីប្រេងវិញចន្លោះពី ៨លីត្រ ទៅ១០លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួច។

2013_hyundai_santa_fe_4wd_04.jpg

ទាំងពីរប្រភេទនេះ រត់ដោយប្រអប់លេខ ៦វគ្គអូតូ​ ជាមួយនិងជម្រើសបង្វិលកង់ដោយប៉ុង១ FWD និងប៉ុង២ AWD ហើយក៏មានជំនួយដោយប្រព័ន្ធ Lock ប៉ុងផងដែរ។

Santa Fe វាមានប្រវែង ៤៧០០ម.ម ទទឹង ១៨៨០ម.ម កម្ពស់ ១៦៨០ ជាមួយនឹងទម្ងន់ ១៩០០គីឡូក្រាម អាចផ្ទុកបន្ថែមបាន ជិត៦០០គីឡូក្រាមទៀតផងដែរ។ 

ផ្ទៃខាងក្នុងមិនជាទូលាយពេក ក៏មិនចង្អៀតពេកដែរល្មមសម្រាប់ជិះគ្នា៧នាក់ និងសល់ផ្នែកខាងក្រោយអាចដាក់អីវ៉ានបានគួរសម។ 

Untitled-2.jpg

បើជាប្រភេទ Full Option ប៉ុង២វិញ ឃើញមានបំពាក់បំពូលគុជ HID ភ្លឺច្បាស់គ្រាន់បើ ផ្លឹតទឹកអូតូ, Smart Key បូតុង Power Start ជាមួយនឹងអេក្រង់ទំហំ ៤.៥អីញ អាចភ្ជាប់ជាមួយ Bluetooth និងកាមេរ៉ាក្រោយ ដែលជំនួយដោយសេនស័រចូលចត់ផងដែរ។ ក្រៅពីនឹងក៏មានប្រើជាប្រភេទកៅអីស្បែក ជំនួយដោយអេឡិចត្រនិច, កម្ដៅកៅអី, ផ្នែកជាច្រើនស្រោបដោយស្បែក និងក្រូម, ពោងសុវត្ថិភាពជុំវិញ សេនស័រវាស់សម្ពាធកង់ជាដើម។ 

2013_hyundai_santa_fe_4wd_07.jpg

ជារួមមកចំពោះ Santa Fe ជំនាន់ទី៣នេះ រូបរាងស្អាតទាន់សម័យ ជាមួយនឹងខាងក្នុងអាចជិះបានគ្នាច្រើន ម៉ាស៊ីនក៏ខ្លាំងគ្រាន់បើទៀត បូករួមទាំងជើងក្រោមហាប់ណែនល្អផងនោះ តម្លៃ២ម៉ឺនឡានឆ្នាំខ្ពស់បែបនេះអាចពិចារណាបាន។

Untitled-8.jpg

គ្រាន់តែនៅស្រុកខ្មែរមិនទាន់ពេញនិយមខ្លាំងដូចម៉ូឌែលរួមគ្រួសារ Starex ឬឡានផ្សេងៗឡើយ ម្យ៉ាងទីផ្សាររាងចង្អៀតបន្ដិច បើប្រើហើយចង់លក់ប្រញាប់អាចខាតច្រើន ណាមួយគ្រឿងបន្លាស់មិនជាសម្បូរប៉ុន្មានទេ ហើយតម្លៃក៏រាងខ្ពស់គ្រាន់បើដែរ តែភាគច្រើនអាចរកនៅក្រុមហ៊ុនបាន។

Untitled-4.jpg

ចុះបងប្អូនយល់យ៉ាងណាដែរចំពោះ Hyundai Santa Fe ឆ្នាំ២០១៣ ដល់២០១៥នេះ? សម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ អាចបញ្ចេញមតិ ឬបទពិសោធន៍នៅក្នុង Comment ខាងក្រោមនេះបាន៕

ដោយ៖ Bunsak 

ចែករំលែក

អត្ថបទថ្មី

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

6车阵.jpg

ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី

1. Lexus Photos.jpg

Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព

Royal Enfield ម៉ូតូធំ .jpg

Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More