ចំពោះឡាន Hyundai នៅទីផ្សារកម្ពុជាយើងក៏និយមខ្លាំងណាស់ដែរ ហើយមានច្រើនម៉ូឌែលចម្រុះមិនចាញ់ Toyota ប៉ុន្មានទេ។ ក្នុងនោះដែរក៏ឃើញមាននៅម៉ូឌែល Sonata ជំនាន់ទី៦ ជាប្រភេទឡាន Sendan របស់ Hyundai មួយក្នុងចំណោមប្រភេទឡានជាច្រើនទៀត។ រូបរាងទាក់ទាញស្អាតមិនចាញ់ឡានសេរីខ្ពស់លំដាប់ថវិកាឡើយ ហើយឃើញចររាចរណ៍នៅលើដងផ្លូវស្រុកខ្មែរតាំងពីជិត ១០មុនមកម្ល៉េះ។ និយាយលាល់បាំងអី Sonata នេះក៏ធ្លាប់ជាឡានដែលទាក់ទាញចិត្តក្នុងក្ដីស្រម៉ៃរបស់ Admin ផងដែរ។
សម្រាប់ជំនាន់ទី៦នេះ Hyundai បានផលិតក្នុងឆ្នាំ២០១០ ដល់ឆ្នាំ២០១៤ ចំពោះស្រុកខ្មែរវិញក៏ឧស្សាហ៌ឃើញមានវត្តមានជាញឹកញាប់ផងដែរ ហើយតម្លៃទីផ្សារស្លាកលេខនៅចន្លោះពី ៩០០០០ដុល្លារជាង ទៅ១០០០០ដុល្លារជាង អាស្រ័យលើឆ្នាំផលិត Option និងភិនភាគជាក់ស្ដែងជាដើម។
ចង់ដឹងថាហេតុអ្វីបានជា Hyundai Sonata ដែលមានរូបរាងដ៏ស្អាតទាក់ទាញ កម្លាំងខ្លាំងឆ្នាំខ្ពស់ ធ្លាក់តម្លៃខ្លួន និងមិនសូវសម្បូនៅស្រុកខ្មែរនោះ សូមតាមដានជាមួយ Advan Auto ទាំងអស់គ្នា។
១. ផ្នែកប្លុកម៉ាស៊ីន Sonata ប្រើម៉ាស៊ីនច្រើនប្រភេទ តែស្រុកខ្មែរឃើញមានប្រើពពួក ៤ស៊ីឡាំង ចំណុះ ២.៤លីត្រ ផលិតកម្លាំងបាន ១៩៨ និងកម្លាំងរមួល ១៨៤ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូ មានជំនួយដោយ Paddle Shaft បង្វិលកង់ដោយប៉ុងមុខ(FWD) អាចរត់ក្នុងល្បឿនអតិបរិមាជិត២០០គីឡូម៉ែត្រ/ម៉ោង។
ចំពោះកម្រិតស៊ីសាំងវិញជាក់ស្ដែងខ្ទង់ ៨លីត្រ ទៅ១១លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពការបើកបរ។
២. ប្រព័ន្ធជើងក្រោមរបស់ Sonata អេមគ្រាន់បើ ដោយផ្នែកមុខក្រោយប្រើនៅប្រព័ន្ធ ឯករាជភ្ជាប់កង់ទាំងបួនតែម្ដង Four Wheel Independent Suspension ចំណែកខាងមុខអមដោយ បូមរឺស័រ MacPherson Strut ជាមួយនឹង Stabilizer Bar នឹងខាងក្រោយអមដោយប្រភេទ Multi-Link ជាមួយនឹង Stabilizer Bar។
ជើងក្រោមប្រភេទនេះ វាជំនួយដល់ការទប់លំណឹងបានល្អទោះបីបើកក្នុងល្បឿនលឿន ផ្លូវកែងឬកោងក៏ដោយ វាធ្វើឲ្យផ្នែកខាងក្រោមរបស់ Sonata ហាប់ណែនមិនឃ្លីងឃ្លោងឡើយ ម្យ៉ាងទៀតកាត់បន្ថយការលាក់បានល្អច្រើន។
ចំណែកយាន់កង់វិញប្រើទំហំ ១៧អីញ បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយជំនួយដោយប្រព័ន្ធ ABS នឹងប្រព័ន្ធជំនួយមួយចំនួនទៀតដូចជា៖ BA, EBD, EBA, SC, TC, ផងដែរ។
៣. ចំពោះការរចនាផ្នែកខាងក្រៅ Sonata ជាប្រភេទ Sedan ទ្វា៤ មានរាងនឹងទម្រង់ជា Aerodynamic ហើយនៅផ្នែកខាងមុខប្រើអំពូលគុជ HID ចង្កៀងអូសទម្លាក់មកក្រោមខាងមុខ តាមទម្រងភ្នែកសត្វ រំលិចដោយបាណាឆ្នូតអមដោយពិលកាង ដែលមើលទៅស្រស់ស្អាតប្លែកម្យ៉ាងដែរ។ ចំពោះខាងក្រោមវិញការឌីស្សាញស្ដុបរាងវែងអូសកាត់ហួសទ្វាក្រោយបន្ដិច អមដោយស៊ីមាំងភ្លោះ សម្រាប់ឆ្នាំ២០១៤ឡើង Hyundia បំពាក់ជាប្រភេទ LED ទាំងមុខក្រោយតែម្ដង។
សូមបញ្ចាក់ដែរថា Sonata មានជម្រើស Trim ឬ Option ចំនួន៣ដូចជា៖ SE, GLS, Limited ហើយក៏មានជម្រើសប្រើប្រព័ន្ធ Hybrid ផងដែរ។
៤. ចូលមកខាងក្នុង កៅអី២ជួរទូលាយគួរសម នឹងសល់ឃ្លុបក្រោយអាចដាក់អីបានច្រើនផងដែរ។
បើជាប្រភេទ Limited Full Option វិញឃើញមានបំពាក់មកជាមួយនៅ កៅអីស្បែក ជំនួយដោយអេឡិចត្រនិក, កំដៅកៅអី, បូតុង Power Start Smart Key, អេក្រង់ធំមានភ្ជាប់នៅកាម៉េរាក្រោយ នឹង Sensor ជំនួយពេលចូលចត, GPS, កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត Auto Dimming, ដំបូលបើក, ពោងសុវត្ថិភាព ៦គ្រាប់, Speaker ៧គ្រាប់, រន្ធម៉ាស៊ីនត្រជាក់ក្រោយ, មានមុខងារមួយចំនួនបញ្ជាលើដៃចង្កូតជាដើម។ ចំពោះឆ្នាំ២០១៥ឡើង Hyundai បានកែប្រែ នឹងបន្ថែមនៅបច្ចេកវិទ្យាថ្មីៗមួយចំនួនទៀតផងដែរ។
៥.និយាយរួម Hyundai Sonata ជំនាន់ទី៦ ម៉ាស៊ីនខ្លាំង ខាងក្នុងទូលាយគ្រាន់បើ សមត្ថភាពនិងបច្ចេកវិទ្យាគួរសម។ ចុះហេតុអ្វីបានជានៅស្រុកខ្មែរតម្លៃធូរហើយមិនសូវនិយមទៅវិញ? នេះក៏ព្រោះតែបញ្ហាមួយចំនួន បើតាមបទពិសោធន៍ពីបងប្អូនដែលធ្លាប់ប្រើប្រាស់បានប្រាប់ Advan Auto ឲ្យដឹងថា បើនិយាយពីរឿងជាន់ស្ទុះ ជិះស្រួល Sonata ធ្វើបានល្អ។ ប៉ុន្ដែបើមានបញ្ហា គឺចំណាយថ្លៃជួសជុលច្រើនដែលតម្លៃចាប់ពីខ្ទង់ ៧០ដុល្លារទៅ ៥០០ដុល្លារជាងឯណោះ អាស្រ័យលើកម្រិតខូចខាត់ជាក់ស្ដែង។
ព្រោះមិនសម្បូរគ្រឿងបន្លាស់ សូម្បីជជុះក្បាលឡានក៏អត់សូវមាន បើជួសជុលនៅក្រុមហ៊ុនមានតម្លៃខ្ពស់ បើធ្វើជាងខាងក្រៅត្រូវរងចាំយូព្រោះត្រូវកម្មង់ពីកូរ៉េមករាប់ខែ ដែលភាគច្រើនគឺបញ្ហានៅត្រង់ប្លុកម៉ាស៊ីននឹងតែម្ដង។ Sonata នេះអត់មានទីផ្សារទេ ជាឡានមិនសូវនិយម ពេលលក់វិញតឹងណាស់ ហើយខាតច្រើនទៀតជិតពាក់កណ្ដាលឯណោះ។ ហើយបើប៉ះឡានខ្លះ អាចនឹងមានបញ្ហាបាតក្រោម ដូចជាច្រែះជាដើម។
ចំពោះបងប្អូនណាដែលចាប់អារម្មណ៍មុនទិញប្រើ ត្រូវមើលអោយច្បាស់លាស់ និងល្អិតល្អន់បន្ដិច ហើយត្រូវត្រៀមចិត្តចំពោះរឿងទាំងអស់នេះផង ចៀសវាងស្ដាយក្រោមពេលមានបញ្ហា។ តែបើប៉ះឡានស្អាត មិនមានបញ្ហាអ្វីទេ វានៅតែអាចប្រើបាន ទាំងស្អាតហើយជិះស្រួលទៀតផង។
ចុះបងប្អូនវិញយល់យ៉ាងណាដែរចំពោះ ឡានកូរ៉េចាយរាងឆ្នាំខ្ពស់ តម្លៃធូរ Hyundai Sonata ជំនាន់ទី៦នេះ? បើមានបទពិសោធន៍អាចចូលរួមមតិយោបល់ក្នុង Comment បាន៕
ដោយ៖ BunSak
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ