Hyundai ជាក្រុមហ៊ុនយក្សផលិតរថយន្ដដ៏ល្បីរបស់ប្រទេសកូរ៉េ មានច្រើនជម្រើស និងច្រើនប្រភេទម៉ូឌែល មិនថាជាពពួកឡានធន់តូច មធ្យម ធន់ធំ ឡានគ្រួសារ ឡានសាំង ម៉ាស៊ូត អគ្គិសនី ឬឡានដឹកទំនិញនោះទេ Hyundai ស្ទើតែគ្របដំណ្ដប់លើវិស្សយ័យានយន្ដនេះតែម្ដង។ ចំពោះស្រុកខ្មែរយើងវិញក៏មានច្រើនជម្រើសម៉ូឌែលដែរ ក្នុងនោះសង្កេតឃើញឡាន Minivan ១២កៅអី ដ៏ពេញនិយមម៉ូឌែល Starex ចាប់តាំងពីស៊េរីឆ្នាំ២០០០ ដល់ឆ្នាំ២០២៣។
ដោយភាពលេចធ្លោរ និងការចររាចរណ៍លើដងផ្លូវមិនសូវដាច់ភ្នែក ថ្ងៃនេះ Advan Auto និងធ្វើការលើកយក Starex H-1 ស៊េរីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ដែលជាការផ្លាស់ប្ដូរនៅមុខមាត់ថ្មីរបស់ Starex ក្នុងរយៈពេល១០ឆ្នាំម្ដង មកត្រួសត្រាយពីលក្ខណៈទូទៅខ្លះៗ ដើម្បីឲ្យបងប្អូនពិចារណាលេងៗបាន ថាគួរវិនិយោគជាមួយស៊េរីឆ្នាំ២០១៩នេះដែរឬក៏អត់?
ចំពោះរូបរាងវិញ អាចនិយាយបានថាថ្មីប្លែក និងស្អាតទាក់ទាញជាងមុន ដោយបំពាក់ចង្គៀងគុជ LED អមដោយ Daytime Running Light ជាមួយនឹងពិលកាង គួមផ្សំនឹងបាណាបែបថ្មីធ្វើឲ្យ Starex H-1 លើកមុខមាត់ ជាមួយនឹងតម្លៃខ្លួនខ្ពស់គួរសម។ ចំណែកស្ដុបក្រោយប្រើជា LED ដិតស្អាតជាងមុន តែនៅរក្សាទម្រង់ដដែលទាំងប្រវែង ទំហំ និងភិនភាគ មិនមានការពង្រីកបង្រួមអ្វីច្រើនឡើយគឺដូចទៅនឹង Starex ឆ្នាំ២០០៨ ដល់២០១៨ ដែរ។
ផ្ទៃខាងក្នុងក៏មិនខុសពីឆ្នាំមុនដែរ មានបំពាក់កៅ៤ជួរ ទូលាយល្អអាចជិះគ្នា១២ ទៅ ១៤នាក់បាន ជាមួយនឹងរន្ធម៉ាស៊ីនត្រជាក់លើដំបូល និងងាយស្រួលចេញចូលផងដែរ។
Starex H-1 បើជាប្រភេទ Full Option វិញឃើញមានបំពាក់ ចង្គៀងគុជ LED ទាំងពិលកាង និងស្ដុបក្រោយក៏ប្រជា LED ដែរ។ ជាមួយនឹង កៅអីស្បែកពណ៌លឿងស្រស់ ជួរមុខមានមុងារក្ដៅត្រជាក់ និងជួរកណ្ដាលអាចកាច់សារ៉េបែក្រោយសម្រាប់ពិភាក្សារការងារអីជាដើម។
ក្រៅពីនឹងក៏មានអេក្រង់ថាច់ ៧អីញ GPS ការមេរ៉ាក្រោយ សេនស័រជំនួយពេលចូលចត់ ដំបូលបើក២តង់ កម្ដៅកញ្ចក់មុខក្រោយ ចង្អៀងមុខអូតូ, Sensor ផ្លឹតទឹក ដំណើរការដោយស្វ័យប្រវត្តិ, កញ្ចក់ក្ដោប ប៊ូតុងបញ្ជារលើចង្កូត មានកញ្ចក់តូចពីរសងខាងអាចបើកបាន កញ្ចក់ក្រោយកាត់ចំណាំងផ្លាត ពោងសុវត្ថិភាពជុំវិញ និងSpeaker Surround Sound ជាដើម។
ចំពោះម៉ាស៊ីនជាទូទៅប្រើប្រភេទម៉ាស៊ីនម៉ាស៊ូត ៤ស៊ីឡាំង ចំណុះ២.៥លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងបាន ១៧៥សេះ កម្លាំងរមួល ២៩៦ផោនហ្វីត រត់ដោយប្រអប់លេខ ៥វគ្គអូតូបង្វិលកង់ដោយប៉ុងក្រោយ RWD។ បំពាក់យ៉ាន់កង់១៧អីញ ហ្វ្រាំងឌីសគៀមមុខក្រោយ ជំនួយដោយ ABS និងប្រព័ន្ធជំនួយសុវត្ថិភាពមួយចំនួនទៀត ដែលអាចរត់ល្បឿនអតិបរិមា ២០០គីឡូម៉ែត្រ/ម៉ោង។
និយាយពីកម្រិតស៊ីប្រេងវិញ ជាមធ្យមចន្លោះពី ៨លីត្រ ទៅ១០លីត្រ ក្នុង១០០គីឡូម៉ែត្រប៉ុណ្ណោះ។
ជារួមសម្រាប់ម៉ូឌែល Starex H-1 ស៊េរីឆ្នាំ២០១៩ ដល់២០២១នេះ អ្វីដែលឃើញជាក់ស្ដែងគឺ ខាងក្រៅ ផ្លាស់ប្ដូរតែផ្នែកខាងមុខ និងស្ដុបក្រោយប៉ុណ្ណោះ ក្រៅពីនឹងដូចជាមិនទាន់មានអ្វីកែប្រែច្រើនគួរឲ្យកត់សម្គាល់ឡើយ។ ទាំងភិនភាគទំហំ ជើងក្រោម កម្លាំងម៉ាស៊ីន និងផ្នែកខាងក្នុង ដូចទៅនឹងពពួកឆ្នាំ២០០៨ ដល់២០១៨ដែរគ្រាន់តែខុសគ្នាតិចតួច។
ចំពោះតម្លៃវិញ ភាគច្រើនជាប្រភេទស្លាកលេខចន្លោះពី ៣ម៉ឺនដុល្លារ ទៅ ៣ម៉ឺនដុល្លារស្ដើង អាស្រ័យលើឆ្នាំផលិត ពណ៍ Option និងភិនភាគជាក់ស្ដែង។
ចុះបងប្អូនយល់យ៉ាងណាដែរចំពោះ Hyundai Starex H-1 មួយនេះ? តម្លៃខ្ទង់៣ម៉ឺនដុល្លារគិតថាស័ក្កសម និងពិចារណាបានអត់? សម្រាប់បងប្អូនដែលមានមតិយោបល់ និងបទពិសោធន៍អាចចែករំលែក Share & Comment នៅខាងក្រោមនេះបាន៕
ដោយ៖ Busak
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ