Tucson ជាឡាន Crossover SUV លំដាប់ជួរមុខមួយម៉ូឌែលរបស់ Hyundai ចំពោះស្រុកខ្មែរក៏ឃើញមានប្រើគួរសមដែរភាគច្រើនជាជំនាន់ទី៣ ស៊េរីឆ្នាំ២០១៧ ដល់២០១៩ ។ សម្រាប់នៅខ្មែរយើងពពួក Tucson ឃើញមានប្រើម៉ាស៊ីន ២ប្រភេទដូចជា ម៉ាស៊ីនសាំង ទំហំ ៤ស៊ីឡាំង ចំណុះ ២.០លីត្រ ផលិតកម្លាំងបាន ១៥៥សេះ កម្លាំងរមួល ១៤២ផោនហ្វីត ចំពោះកម្រិតស៊ីសាំងចន្លោះពី ៨លីត្រ ទៅ ១០លីត្រ ក្នុង១០០គីឡូម៉ែត្រ។
សម្រាប់ប្រភេទម៉ាស៊ីនម៉ាស៊ូតវិញ ទំហំ ៤ស៊ីឡាំង ចំណុះ ២.០លីត្រដូចគ្នា ផលិតកម្លាំងបាន ១៣៦សេះ ជាមួយកម្លាំងរមួលដល់ទៅ ២៣៦ផោនហ្វីត ម៉ាស៊ីនទាំងពីរប្រភេទនេះ រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុង២ និងជំនួយដោយ Drive Mode ដូចជា៖ Normal, Eco, Spot ជាមួយនឹងប្រព័ន្ធ Lock ប៉ុងសម្រាប់រើចេញពីផ្លូវលំបាកៗបាន ហើយក៏មានប្រព័ន្ធជំនួយពេលឡើង និងចុះចំណោទផងដែរ។ វាស៊ីម៉ាស៊ូតត្រឹមតែ ៧លីត្រ ទៅ ៨លីត្រជាងប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ។
ប្រភេទម៉ាស៊ូតនេះ ភាគច្រើននៅស្រុកខ្មែរ មានលក់តាមហ្គារាសនាំចូលប្រភេទមួយទឹកពីកូរ៉េ ចំពោះប្រភេទសាំងគឺលក់ដោយក្រុមហ៊ុនផ្ទាល់តែម្ដង (Authorized Dealer) ។
សម្រាប់ឆ្នាំ២០១៧ Hyundai ផ្លាស់ប្ដូររូបរាងថ្មីខុសពីជំនាន់មុនៗ តែសម្រាប់ភាពទំនើបហាក់នៅធម្មតានៅឡើយ ដូចជាប្រើចង្កៀងគុជ HID ធម្មតា អមដោយភ្លើង Daytime និងពិលកាង។
ចូលដល់ខាងក្នុង Tucson បំពាក់ Smart Key ប៉ូតុង Power, មានបំពាក់កៅអីស្បែក ២ជួរ ធំទូលាយ ជំនួយដោយអេឡិចត្រនិច និងមុខងារកម្ដៅ នៅជួរខាងមុខ និងមិនទាន់មានអេក្រង់ធំនៅឡើយទេ (ខ្លះមានភាគច្រើនជាប្រភេទម៉ាស៊ូតនាំចូលពីកូរ៉េ) តែអាចមើលកាម៉េរាតាមកញ្ចក់មើលក្រោយ, ពោងសុវត្ថិភាព ៦គ្រាប់ រន្ធម៉ាស៊ីនត្រជាក់ក្រោយ និងសេនស័រជំនួយពេលចូលចតជាដើម។
ដល់ឆ្នាំ២០១៨ អាចនិយាយបានទំនើបគួរសម ខាងក្រៅបំពាក់ចង្កៀងគុជ LED ប្រភេទ Adaptiv ២គ្រាប់សងខាង អាចមានសម្ថភាពរ៉េតាមចង្កូត ជាមួយនឹងគូទក្រោយចុចបិទបើកអូតូ ជាមួយមុខងារកាន់កូនសោរឈរពីក្រោយត្រឹម ៣វិនាទីទ្វាក្រោយបើកដោយស្វ័យប្រវត្តិ ចំណែកស្ដុបក្រោយក៏ប្រើជា LED ។
ចូលដល់ខាងក្នុងមានបំពាក់កៅអីដែលមានមុខងារក្ដៅត្រជាក់ ជាមួយអេក្រង់ធំអាចភ្ជាប់ជាមួយ Apple CarPlay & Android Auto, កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត បំពាក់ហ្វ្រាំងដៃអេឡិចត្រនិច, និងមានមុខងារជាច្រើនសំខាន់ៗមួយចំនួនទៀតផងដែរ។
ចូលដល់ឆ្នាំ២០១៩ Tucson បានផ្លាស់ប្ដូររូបរាងតិចតួចនៅផ្នែកខាងមុខដូចជា បំពាក់ភ្លើងគុជ LED រាងបែបថ្មី ជាមួយប៉ាណាខាងមុខ រំលេចដោយសំណាញ់មើលទៅស្អាតប្លែកជាងមុន ចំណែកស្ដុបក្រោយក៏ឌីស្សាញថ្មីដែរ។
សម្រាប់ខាងក្នុងរបស់ Tucson ឆ្នាំ២០១៩ ផ្លាស់ប្ដូរមកប្រើជាមួយអេក្រង់បញ្ឍរ សម្រាប់ភ្ជាប់មុខងារកាម៉េរា 360 ឌីក្រេ, បន្ថែមជាមួយ Wireless Charger , ប៊ូតុង Auto Hold ជាមួយនិងសេនស័រ ៨គ្រាប់មុខក្រោយសម្រាប់ជំនួយដល់ប្រព័ន្ធមុខងារសុវត្ថិភាពសំខាន់ៗដូចជា៖
ចំពោះតម្លៃវិញសម្រាប់ឆ្នាំ២០១៧ ស្លាកលេខចន្លោះពី ២ម៉ឺនស្ដើង ទៅ ២ម៉ឺនដុល្លារក្រាស់ ចំណែកប្រភេទក្រដាសពន្ធមួយទឹកនៅចូលពីកូរ៉េក្បែរ ៣ម៉ឺនដុល្លារអីដែរ។
សម្រាប់ឆ្នាំ២០១៨ តម្លៃទីផ្សារចាប់ពី ២ម៉ឺដុល្លារក្រាស់ទៅ ៣ម៉ឺនដុល្លារ ចូលដល់ឆ្នាំ២០១៩ អាចខ្ទង់ ៣ម៉ឺនដុល្លារជាង។
ចុះបងប្អូនយល់យ៉ាងណាដែរចំពោះ Hyundai Tucson ឆ្នាំ២០១៧ ដល់២០១៩នេះ? តម្លៃប៉ុណ្ណឹងគិតថាសមជាមួយ កម្លាំង សមត្ថភាព និងភាពទំនើបដែរអត់? បងប្អូនដែលមានបទពិសោធន៍ ឬមតិយោបល់អាចចែករំលែកនៅក្នុង Comment ឬ Share បន្ដបានក្រែងលរចុះតម្លៃបន្ដិចទៀតស្រួលរកទិញនឹងគេ៕
ដោយ៖ Bunsak
ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជាGlobal Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
Toyota Wigo 2023-2024 មួយទឹកមិនទាន់បាត់ខ្លិនខ្លាញ់គោ ឥលូវឃើញទីផ្សារដាក់លក់ច្រើនគួរសមតម្លៃខ្ទង់ 1ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Revo Rally 2025 ចេញលក់ហើយខណៈស៊េរីឆ្នាំ 2024 មួយទឹកយូៗមានមួយតម្លៃខ្ពស់គួរសមខ្ទង់ 4ម៉ឺនដុល្លារក្រាស់នៅឡើយទេ
Ford Territory មួយទឹកខ្លាញគោស្រុកខ្មែរ តម្លៃធូរជាងមុនច្រើនគួរសមក្នុងមួយរយៈចុងក្រោយនេះ បើក្រៅពីពណ៌ស តម្លៃរឹតតែធូរជាងហ្នឹងទៀត
D-Max V Cross 2022-2023 ប្រភេទស្លាកលេខរាងធ្លាក់ថ្លៃគួរសម ក្រោយវត្តមានម៉ូឌែល 2025 លេចឡើងលើទីផ្សារ