Kona ជាឡានចំណូលថ្មីរបស់ Hyundai ចាប់កំណើតបាន ៦ឆ្នាំ ជាន់ដីខ្មែរ ២ឆ្នាំក៏បាត់ដំណឹងឈឹង តែនៅឃើញជិះគួរសម

អ្នកទស្សនា
416
0/ AKlasseAuto Promotion
Untitled-144.jpg

Kona ជាពពួកឡាន Crossover SUV ចំណូលថ្មីមួយរបស់ Hyundai ដែលផលិតដំបូងនៅឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២៣ ដែលបានចេញស៊េរីថ្មីម៉ូឌែល ២០២៤ ដែលមានទាំងប្រភេទ សាំង ម៉ាស៊ូត និងដំណើរការដោយអគ្គីសនីផងដែរ។
សម្រាប់ស្រុកខ្មែរឃើញនាំចូលមកលក់នៅស៊េរីឆ្នាំ២០១៩ និងឆ្នាំ២០២០ ដែលមានតម្លៃខ្ទង់ ៤ម៉ឺនដុល្លារជាង ហើយឆ្នាំបន្ទាប់ៗមកក៏ហាក់ស្ងាត់ និងបាត់វត្តមាន ស្រាប់តែលិចចេញម៉ូឌែល Venue ឆ្នាំ២០២១ ដែលមានតម្លៃធូរជាង ឬអាចនិយាយថា Venue មកជំនួសតម្ដែងរបស់ Kona ក៏អាចថាបាន។

66076411_2767290083345616_8876497554473222144_n.jpg

សម្រាប់ទីផ្សារស្លាកលេខបច្ចុប្បន្ន Kona ឃើញគេដាក់លក់ក្នុងចន្លោះ ក្បែ ៣ម៉ឺនដុល្លារ ទៅ ៣ម៉ឺនដុល្លារបន្ដិច អាស្រ័យលើពណ៌ ឆ្នាំផលិត និងភិនភាគជាក់ស្ដែង។

Kona ស្រុកខ្មែរ ប្រើជាមួយម៉ាស៊ីនសាំងទំហំ ៤ស៊ីឡាំង ចំណុះ ២.០លីត្រ ផលិតកម្លាំងបាន ១៤៧សេះ កម្លាំងរមួល ១៣២ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ ជាមួយកម្រិតស៊ីសាំងជាមធ្យម ៧លីត្រ ទៅ ៨លីត្រក្នុង១០០គីឡូម៉ែត្រ។

78033611_2497073147008166_3630171994269417472_n.jpg

ការឌីស្សាញផ្នែកខាងមុខមានទម្រង់បែបអនាគត់ ជាមួយសំណាញ់បាណាលាតផ្ទៃខាងមុខ ឯចង្កៀងវិញរាងប្លែកដោយបំពាក់ភ្លើង Daytime LED នៅផ្នែកខាង និងកណ្ដាលជាភ្លើងបំភ្លឺផ្លូវ ប្រភេទគុជ LED ហើយក៏មានបន្ថែមនៅពិលកាងមួយគូរនៅផ្នែកខាងក្រោមហើយដែរ។ ចំណែកស្ដុបក្រោយក៏ប្រើជា LED ឆ្នូតអូសកាត់គូទក្រោយបន្ដិច និងមានបន្ថែមនៅភ្លើងចំណាំងផ្លាត់ផងដែរ។

78419609_2497073310341483_9216343408774217728_n.jpg

Kona បើមើលពីចំហៀងរំលិចដោយយាន់កង់ ១៧អ៉ីងអាលុយមីញូម បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខងារក្រោយ និងមានជ័រ ឬកំបាំងភក់ ដែលមើលទៅបែបស្ព័រ គួរសម។

វាមានប្រវែងតួរខ្លួនសរុប ៤២១៥ម.ម ទទឹង ១៨០០ម.ម កម្ពស់ ១៥៧៥ម.ម ជាមួយទម្ងន់ដល់ទៅ ១.៥តោនឯណោះ។

2019-Hyundai-Kona-Limited-Interior.png

ផ្ទៃខាងក្នុងទូលាយគួរសម បំពាក់កៅអីស្បែក ២ជួរ មានមុខងារក្ដៅត្រជាក់ និងជំនួយដោយអេឡិចត្រនិច នៅជួរមុខ, មាន Smart Key, ដំបូលបើក កញ្ចក់ក្ដោបអូតូ, ស្លាយកុងទ័រ, មុខងារវាស់សម្ពាធ៍កង់, Wireless Charging, បំពាក់អេក្រង់ថាច់ ៧អ៉ីងភ្ជាប់ Apple CarPlay & Android Auto, ជាមួយកាម៉េរាក្រោយ ជំនួយដោយសេនស័រចូលចត មិនតែប៉ុណ្ណោះ សេនស័រមុខក្រោយក៏ធ្វើការទៅលើ Blind Spot Monitor ដែលជំនួយដល់ការផ្ដល់សញ្ញាពេលមានវ៉ាជែង ជាដើម។

R (1).jpg

ទាំងនេះជាចំណុចត្រួសៗខ្លះៗពី Hyundai Kona ចំពោះរូបរាងខាងក្រៅនឹងខាងក្នុង ស្អាតទាក់ទាញទូលាយល្អ ចំណែកភាពទំនើប អាចថាគួរសម ជាមួយតម្លៃមួយទឹកស្លាកខ្ទង់ ៣ម៉ឺនដុល្លារ។

sl19rdv-1^950x634^.jpg

ចុះបងប្អូនយល់យ៉ាងណាដែរចំពោះ Kona របស់ Hyundai មួយនេះ?សម្រាប់មតិយោបល់ និងបទពិសោធន៍ បងប្អូនអាចចែករំលែកបន្ថែមបាន៕   

ដោយ៖ Bunsak

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More