នោះ! Hyundai Santa Fe ៧កៅអីតម្លៃខ្ទង់ ១ម៉ឺនដុល្លារជាង ខណៈស៊េរីឆ្នាំ ២០២៤ ចេញលក់ក្ដៅៗ ទំនើប នឹងរូបរាងថ្មី

អ្នកទស្សនា
198
0/ AKlasseAuto Promotion
Untitled-45-Recovered-Recovered.jpg

Santa Fe ជាប្រភេទឡាន SUV ខ្នាត់មធ្យម កៅអី ៣ជួរ ឬ ៧កៅអីដ៏ពេញនិយមរបស់ក្រុមហ៊ុនកូរ៉េ Hyundai ។ សម្រាប់ម៉ូឌែល Santa Fe នេះផងដែរនៅស្រុកខ្មែរឃើញវត្តមានច្រើនគួរសម ដែលភាគច្រើនជាជំនាន់ទី២ ស៊េរីឆ្នាំ ២០១០ ដល់ ២០១២ នឹងជំនាន់ទី៣ ស៊េរីឆ្នាំ ២០១៣ ដល់ ២០១៥ ប៉ុន្ដែចូលដល់ជំនាន់ទី ៤ ក្រោយៗមក​ ក៏ឃើញមានជាហូហែរផងដែរ។

រូបរាងស៊េរីឆ្នាំ ២០១០ ដល់ ២០១២
រូបរាងស៊េរីឆ្នាំ ២០១០ ដល់ ២០១២

ខណៈតម្លៃទីផ្សារបច្ចុប្បន្នស៊េរីឆ្នាំ ២០១៣ ដល់ ២០១៥ ឃើញធូរគ្រាន់បើខ្ទង់ ១ម៉ឺនដុល្លារជាង ដល់ ២ម៉ឺនដុល្លារអីដែរ សម្រាប់ប្រភេទស្លាកលេខ អាស្រ័យលើ ពណ៌​ Option ឆ្នាំផលិត នឹងភិនភាគឡានជាក់ស្ដែង។

រូបរាងស៊េរីឆ្នាំ ២០១៣ នឹង ២០១៥
រូបរាងស៊េរីឆ្នាំ ២០១៣ នឹង ២០១៥

Santa Fe វាមានប្រវែងតួខ្លួន ៤៧០០ម.ម ទទឹង ១៨៨០ម.ម កម្ពស់ ១៦៨០ ជាមួយនឹងទម្ងន់ ១៩០០គីឡូក្រាម អាចផ្ទុកបន្ថែមបាន ជិត៦០០គីឡូក្រាមទៀតផងដែរ។ 

452632988_1014818533983795_2834847239408179294_n_a6f70a9064.jpg

ផ្នែកខាងក្នុង បំពាក់កៅអីស្បែក ៣ជួរ ជំនួយដោយអេឡិចត្រនិចនៅជួរមុខ នឹងមុខងារកម្ដៅ អាចជិះបានគ្នា ៧នាក់ នឹងសល់ឃ្លុបក្រោយដាក់អីវ៉ានបានតិចតួចបន្ថែមទៀត។

2013_hyundai_santa_fe_sport_14_1920x1080_325af08410.jpg

ទោះបីជាមិនទំនើប ប៉ុន្ដែរក៏មិនសាមញ្ញពេកដែរ ភ្ជាប់មកជាមួយ ផ្លឹតទឹកអូតូ ប្រពន្ធ Smart Key បូតុង Power Start ជាមួយនឹងអេក្រង់ទំហំ ៤.៥អីញ អាចភ្ជាប់ជាមួយ Bluetooth និងកាមេរ៉ាក្រោយ ដែលជំនួយដោយសេនស័រចូលចតផងដែរ។ ក្រៅពីនឹងផ្នែកជាច្រើនស្រោបដោយស្បែក អមដោយក្រូម នឹងពោងសុវត្ថិភាពជុំវិញ ជាមួយសេនស័រវាស់សម្ពាធកង់ជាដើម។ 

R.jfif

Santa Fe ប្រើជាមួយម៉ាស៊ីនច្រើនជម្រើស តែស្រុកខ្មែរឃើញមានប្រើទូទៅជាប្រភេទសាំង និងម៉ាស៊ូតដូចជា៖

ម៉ាស៊ីនសាំងទំហំ ៤ស៊ីឡាំង ២.៤លីត្រ ផលិតកម្លាំងបាន ១៩០សេះ កម្លាំងរមួល ១៨១ផោនហ្វីត  ជាមួយកម្រិតស៊ីសាំងចន្លោះពី ១០លីត្រ ទៅ ១២លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។

R (1).jfif

ចំណែកម៉ាស៊ីនម៉ាស៊ូតជំនួយដោយ Turbo ចំណុះ ២.២លីត្រ អាចផលិតកម្លាំងបាន ១៩៧សេះ ជាមួយកម្លាំងរមួលរហូតដល់ ៣១១ផោនហ្វីត ស៊ីប្រេងន្លោះពី ៨លីត្រ ទៅ១០លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួច។

452632841_1014818500650465_8260448772787816460_n.jpg

ទាំងពីរប្រភេទនេះ រត់ដោយប្រអប់លេខ ៦វគ្គអូតូ​ ជាមួយនិងជម្រើសបង្វិលកង់ដោយប៉ុង១ FWD និងប៉ុង២ AWD ហើយក៏មានជំនួយដោយប្រព័ន្ធ Lock ប៉ុងផងដែរ។

សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Hyundai Santa Fe ស៊េរីឆ្នាំ ២០១៣ ដល់ ២០១៥ មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕

452628035_1014818460650469_8703201362838208513_n.jpg

ដោយ៖ Bunsak 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

6车阵.jpg

ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី

1. Lexus Photos.jpg

Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព

Royal Enfield ម៉ូតូធំ .jpg

Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More