បើនិយាយពីឡាន Pick Up ប្រភេទម៉ាស៊ូត គេតែងនឹកដល់ក្រុមហ៊ុន Isuzu ព្រោះសម្បូរទៅដោយឡានម៉ាស៊ីនម៉ាស៊ូត ដែលមានភាពល្បីល្បាញខ្លាំង ជាមួយភាពធន់ សន្សំសំចៃ ហើយក៏ជាឡានដែលពេញនិយមខ្លាំងបំផុត នៅប្រទេសថៃផងដែរ។
ស្រុកខ្មែរវិញ បច្ចុប្បន្ន សម្បូរប្រើច្រើនគូរសម ពិសេសស៊េរីថ្មីៗចេញមកក្រោយៗនេះ ទាំងរូបរាងទាក់ភ្នែកពីមួយឆ្នាំ ទៅ មួយឆ្នាំ ពីមួយជំនាន់ទៅមួយជំនាន់ គឺថា ប្លែក នឹងទំនើប ជាងមុន ហើយបើនិយាយពីតម្លៃវិញ អាចថា សក្ក័សមសម្រាប់ទីផ្សារស្រុកខ្មែរយើងផងដែរ។
ចំពោះបងប្អូនដែលមានបំណងចង់ប្រើ ពពួក D-Max V Cross ស៊េរីឆ្នាំខ្ពស់ៗ ដូចជា ២០២២ នឹង ២០២៣ ពេលនេះអាចថាជាឪកាសហើយ ដោយតម្លៃស្លាកលេខមួយទឹកទាំងនេះ ហាក់នៅសមល្មមពិចារណាបាន ខណៈស៊េរីឆ្នាំ ២០២៥ ដែលជា All New D-Max V Cross ទើបដាក់លក់នៅលើទីផ្សារជាមួយតម្លៃ ៤៩,៥០០ដុល្លារ។
តម្លៃនេះដូចជាមិនខ្ពស់ពេកទេ បើក្រឡេកមើលកាល ស៊េរីឆ្នាំ២០២៣ ថ្មីខ្លាញ់គោតម្លៃ ៤៨,៥០០ដុល្លារ អីដែរ តែសម្រាប់ប្រភេទមួយទឹកស្លាកលេខ ឃើញដាក់លក់នៅលើទីផ្សារបច្ចុប្បន្ននេះ ពពួកឆ្នាំ ២០២២ នឹង ២០២៣ ខ្ទង់ ៣៤,០០០ដុល្លារ ទៅក្បែរ ៣៧,០០០ដុល្លារ អាស្រ័យលើ ឆ្នាំផលិត ពណ៌ នឹងភិនភាគឡានជាក់ស្ដែង។
គួរបញ្ជាក់ដែរថា៖ D-Max V-Cross បំពាក់ម៉ាស៊ីនម៉ាស៊ូតជំនាន់ថ្មី DDI Blue power Turbo ៤ស៊ីឡាំង ៣.០លីត្រ ផលិតកម្លាំងបាន ១៩០សេះ កម្លាំងរមួល ៤៥០ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុង២ 4WD ជំនួយដោយកាប់ពីតាស់ នឹងប្រព័ន្ធ Lock ប៉ុង ជាមួយកម្រិតស៊ីប្រេងជាមធ្យម ៧លីត្រប៉ុណ្ណោះ ក្នុង១០០ គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចអាស្រ័យលើ ស្ថានភាពជាក់ស្ដែង៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ