Picanto ឬ Kia Morning ដែលបងប្អូនខ្មែរយើងនិយមក្នុងការប្រើប្រាស់ ជាប្រភេទឡាន Hatcheback ដែលតែងឃើញចររាចរណ៍លើដងផ្លូវស្រុកខ្មែរយើងមិនសូវដាច់ភ្នែកឡើយ តាំងពីពពួក Kia Visto, Morning និង Picanto នេះផងដែរ។ តែសម្រាប់ស៊េរីឆ្នាំ២០១៨ ដែលជាជំនាន់ទី៣នេះឡើងទៅ Kia បានធ្វើកំណែទម្រង់ថ្មីទាំងផ្នែកខាងក្នុង និងក្រៅជាមួយបច្ចេកវិទ្យាបន្ថែមមួយចំនួនទៀតផងដែរ។
នៅកម្ពុជាយើងពពួកជំនាន់ទី៣នេះ ឃើញមានភាគច្រើនជាស៊េរីឆ្នាំ២០១៨ ដល់២០២០ ដែលមានតម្លៃចន្លោះពី ១០០០០ដុល្លារជាង ទៅ ១៦០០០០ដុល្លារជាង អាស្រ័យលើប្រភេទស្លាកលេខ ឬក្រដាស់ពន្ធ ពណ៌ Option និងភិនភាគជាក់ស្ដែងជាដើម។
ចង់ដឹងមានអ្វីប្លែកខ្លះចំពោះ Kia Picanto មួយម៉ូឌែលនេះ តាមដានជាមួយកម្មវិធីបទបង្ហាញរថយន្តមួយទឹក ទាំងអស់គ្នា។
អ្វីដែលចាប់អារម្មណ៍មុនគេគឺ ផ្ទៃខាងមុខការឌីស្សាញមករាងបឿមាំជាងមុន ដោយបំពាក់សំណាញ់បាណាកាត់លាតផ្នែកខាងមុនភ្ជាប់ជាមួយចង្គៀងសងខាងតែម្ដង។ មិនតែប៉ុណ្ណោះក៏មានសំណាញ់បាណាដាច់ដោយឡែកមួយទៀតកាត់ផ្ទៃខាងក្រោម ជាប់ជាមួយពិលកាង មើលទៅស្អាតអំណាចជាស៊េរីមុនៗ។ ចំណែកស្ដុបក្រោយក៏ប្ដូរថ្មីចេញរាងបែបអក្សរ C ដិតជាងមុនបង្កប់ដោយភ្លើង LED តែចំពោះភិនភាគគម្លាត និងទំហំរក្សានៅទម្រង់ដើមដូច Picanto ជំនាន់ទី២ដដែល។
ចំពោះប្លែកប្លុកម៉ាស៊ីនវិញបើតាមដឹងស្រុកខ្មែរប្រើ២ប្រភេទគឺ ម៉ាស៊ីនទំហំ ៣ស៊ីឡាំង មុខកាត់ ១.០លីត្រ ផលិតកម្លាំងបាន ៦៧សេះ ចំណែកមួយប្រភេទទៀតបំពាក់ម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ១.២លីត្រ ផលិតកម្លាំងបាន ៨៦សេះ កម្លាំងរមួល៨៨ផោនហ្វីត រត់ដោយប្រអប់លេខ៤វគ្គអូតូ បង្វិកកង់ដោយប៉ុងមុខ (FWD)។ បំពាក់យ៉ាន់កង់១៥អុីញ ហ្វ្រាំងឌីសគៀបមុខ ជំនួយដោយប្រព័ន្ធ ABS និងអាចរត់លឿនបំផុតបាន ១៦០គីឡូម៉ែត្រ/ម៉ោង។
ម៉ាស៊ីនទាំងពីរជម្រើសនេះស៊ីសាំងខ្ទង់ ៥លីត្រ ទៅ ៦លីត្រប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ។
ផ្នែកខាងក្នុងចូលមកមិនខុសពីមុនប៉ុន្មានទេ តែអ្វីដែលខុសប្លែកខ្លាំងគឺ តាបឡូវកាបីនខាងមុខថ្មីទាំងស្រុងតែម្ដង ដោយអេក្រងឌីជីថលទំហំ ៨អីញបញ្ឈរចំពីមុខ អមដោយក្រោមឡាយនៅផ្នែកខាងក្រោមមើលទៅស្អាតប្លែក។
បើជាប្រភេទ Full Option វិញឃើញមានបំពាក់កៅអីស្បែកមានមុខងារកម្ដៅ ជាមួយផ្នែកមួយចំនួនស្រោបស្បែករំលេចដោយថ្នេរផងដែរ។ មានប៉ូតុងចុចលើដៃចង្កូត អេក្រងថាច់ទំហំ ៨អីញមានមុខងារ Apple Carplay & Andrio Auto, GPS កាមេរ៉ាក្រោយ មានសេនស័រជំនួយពេលចូលចត ចង្គៀងមុខបំពាក់គុជ LED អមដោយ Daytime Smart Key ២គ្រាប់ ពោងសុវត្ថិភាព៦គ្រាប់ ជាដើម។
តែសម្រាប់ប្រភេទ Option GT Line វិញឃើញមានបន្ថែមមកជាមួយ ហ្វ្រាំងឌីសគៀបមុខក្រោយ ខ្លះទៀតក៏មានបើកដំបូល, ពិលកាងជាប់ជាមួយសំណាញ់បាណា, មានឡាយពណ៌នៅផ្នែកខាងក្រៅមួយចំនួន ដែលមើលទៅស្រស់ស្អាត នឹងកាន់តែស្ព័រជាងមុនផងដែរ។
សម្រាប់ Kia Picanto អាចនិយាយបានថាជាឡានសន្សំសំចៃខ្ពស់មួយ ចំណែករួបរាងក៏ទាក់ទាញទាន់សម័យ ថ្វីត្បិតម៉ាស៊ីនតូចបន្ដិចមែនតែអាចប្រើមានល្មមសមរម្យសម្រាប់គ្រួសារដែលមានសមាជិក ៤ទៅ ៥នាក់ មិនជាបញ្ហាឡើយ។ ចុះបងប្អូនយល់យ៉ាណាដែរជំពោះ Picanto មួយនេះ? បើកាន់លុយខ្ទង់ ១ម៉ឺនដុល្លារតិចតួច គិតថាចង់ពិចារណាជាមួយឡានតូច តែឆ្នាំខ្ពស់មួយនេះអត់? អាចបញ្ចេញមតិយោបល និងចែករំលែកបទពិសោធន៍បាន៕
ដោយ៖ Bunsak
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ