Lamborghini ត្រៀមលើកដៃលា ឡានម៉ាស៊ីនចំហេះក្នុង ជំនួសមកវិញដោយអគ្គិសនី នៅឆ្នាំ​ ២០២៣​

អ្នកទស្សនា
167
0/ AKlasseAuto Promotion
photo_2022-10-11_06-11-59.jpg

Lamborghini ត្រូវបានគេស្គាល់ទូទៅថាជាម៉ាកសញ្ញារថយន្ដ Super-Sport Car ល្បីឈ្មោះ របស់ អ៊ីតាលី ដែលថ្មីៗនេះទើបតែបានប្រកាសថា ខ្លួននឹងឈប់បន្ដការផលិតរថយន្ដប្រើម៉ាស៊ីនចំហេះក្នុង ហើយនៅបំណាច់ឆ្នាំ ២០២២ នេះ និងផ្ដោតលើរថយន្ដ PHEV និង EV ចាប់ពី ២០២៣ ទៅ ។ 

3365a253-lamborghini-huracan-performante-spyder-0.jpg

យោងតាមការចុះផ្សាយពី សារព័ត៌មាន CNET បានឲ្យដឹងថា ហេតុផលដែល Lamborghini មានបំណងចង់ផ្លាស់ប្ដូរការផលិតរថយន្ដពីប្រើម៉ាស៊ីនចំហេះក្នុង ទៅជា Plug in Hybrid និង​ អគ្គិសនីនេះ គឺដើម្បីស្របទៅតាមការពេញនិយមនាសម័យបច្ចុប្បន្ន​ និងដើម្បីបរិស្ថានផងដែរ តែផលវិបាកត្រង់ថា អាចនឹងប្រឈមនឹងការ ស្រកស្រុតផ្នែក Performance និងប៉ះពាល់ដល់ប្រព័ន្ធមេកានិច និងម៉ាស៊ីនដែលជាអត្តសញ្ញាណរបស់រថយន្ដខ្លួន។ 

2021-lamborghini-lineup-113-1621277979.jpg

បើតាមសម្ដីរបស់លោក Stephan Winkelmann អគ្គនាយកក្រុមហ៊ុន Lamborghini បានប្រាប់មកកាន់សារព័ត៌មាន Automotive News ថា៖

 “បើសិនជាអ្នកចង់ទិញឡាន (Lamborghini) ម៉ាស៊ីនចំហេះក្នុង នោះអ្នកប្រហែលជាមិនសូវមានសំណាងទេឥឡូវនេះ ព្រោះថាឡានដែលផលិតក្នុងឆ្នាំ ២០២២ នេះជិតអស់ពីស្ដុកហើយ” 

លោកបានបន្ថែមទៀតថា៖ 

 “សម្រាប់រថយន្ដ (Lamborghini) ដែលចេញនៅឆ្នាំ ២០២៣ ខាងមុខនឹងត្រូវចាប់ផ្ដើម ផលិតជាលក្ខណៈរថយន្ដ Plug in Hybrid សិន​និងបន្ដទៅផលិត Lamborghini ប្រើអគ្គិសនីសុទ្ធនៅឆ្នាំ ២០២៤” 

ក្នុងនោះ លោក Stephen ក៏បានបញ្ចាក់ផងដែរថា៖ 

 “ក្រុមហ៊ុនរបស់យើង (Lamboghini) គឺជាក្រុមហ៊ុនផលិតរថយន្ដ Super-Sport car ដូច្នេះវាហាក់ជារឿងពិបាកមួយសម្រាប់ការផ្លាស់ប្ដូរឲ្យស្របទៅតាមបរិបទសង្គមបែបនេះ ជាពិសេសគឺធ្វើយ៉ាងណាឲ្យរក្សាបាននូវ​អត្តសញ្ញាណ ក៏ដូចជាសមត្ថភាពរបស់រថយន្ដផងដែរ មានន័យថា យើងនឹងកែប្រែគ្រប់យ៉ាង តែធ្វើយ៉ាងណាឲ្យដូចជាមិនបានកែប្រែអ្វីសោះ” 

lamboelectric_107.jpg

យ៉ាងណាក៏ដោយ ទោះបីជាជួបផលពិបាកបែបនេះ លោកក៏បានបង្ហើបថាគម្រោងផលិតឡានអគ្គិសនីគឺនៅតែបន្ដ ដោយបញ្ជាក់ថា ឡានអគ្គិសនីសុទ្ធដំបូងគេនឹងជាប្រភេទឡានកៅអីបួន ដោយរូបរាងរបស់វា ប្រហែលជាអាចប្រើប្រាស់ទម្រង់ J1 platform ដែលកាត់ស្ដាយតាម Porsche Taycan និង Audi E-Tron GT ដែលរបៀបជាឡានសម្រាប់ជិះធម្មតាប្រចាំថ្ងៃ មិនទាន់ឡើងដល់ឡាន Sport Car ដូច Huracan ឬ Aventador នៅឡើយទេ និងអាចពន្យារការចេញលក់ដល់ឆ្នាំ ២០២៥ ដោយសារតែបច្ចុប្បន្នរោងចក្រធំនៅ Sant’Agata Bologenese, Italy នៅមិនទាន់បើកប្រតិបត្ដិការប្រក្រតីនៅឡើយ។

<i>Porsche Taycan</i>
Porsche Taycan
<i>Audi E-Tron GT&nbsp;</i>
Audi E-Tron GT 

ក៏ប៉ុន្ដែ នៅឆ្នាំ ២០២៣ នេះ Lamborghini នឹងបើកទ្វារស្វាគមន៍ Aventador ជំនាន់ថ្មីជាមួយប្រព័ន្ធ Plug-in Hybrd ដំបូងគេ រួចហើយ ម៉ូដែល Hurucan​ និង Urus ជំនាន់ថ្មី ប្រើប្រាស់ Plug-in Hybrid ​នឹងចេញជាបន្ដបន្ទាប់ពីក្រោយផងដែរ។

lamborghini-sian.jpg

អត្ថបទ៖ Andra 

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More