ម៉ូឌែល Discovery ជាប្រភេទឡាន Crossover SUV លំដាប់ជួរមុខមួយរបស់ Land Rover ដែលទទួលបានការពេញនិយមមិនចាញ់ស៊េរីផ្សេងៗឡើយ។ សម្រាប់ពពួក Discovery នេះផលិតដំបូងនៅឆ្នាំ១៩៨៩ រហូតដល់ឆ្នាំ២០០៤ ចាត់ជាជំនាន់ទី១។ ហើយនៅស្រុកខ្មែរភាគច្រើនឃើញចាប់ពីឆ្នាំ២០០៥ ដល់ ២០០៩ ជាជំនាន់ទី២ ប្រភេទកៅអី ៣ជួរ ឬហៅថា Discovery 3 ចំណែកឆ្នាំ២០១០ដល់ ២០១៦ ដែលជាឆ្នាំប្ដូររូបរាងតិចតួច ជាមួយនឹងកំណែទម្រង់ថ្មីបន្ថែមបច្ចេកវិទ្យាទំនើបដែលគេហៅថា Discovery 4 ហើយតម្លៃក៏ខ្ពស់ជាងពពួក Discvory 3 ផងដែរ។
ដើម្បីកុំអោយវែងឆ្ងាយពេកថ្ងៃនេះ Advan Auto និងលើកយកចំណុចត្រួសៗខ្លះៗពីលក្ខណៈទូទៅមួយចំនួនរបស់ Discovery 3 ជំនាន់ទី២មកនិយាយម្ដង។ ចំពោះតម្លៃវិញសម្រាប់ឆ្នាំ២០០៤ ដល់២០០៩ ចន្លោះពី ១ម៉ឺនដុល្លារជាងទៅ ២ម៉ឺនដុល្លារជាង អាស្រ័យលើឆ្នាំផលិត ពណ៌ Optoin និងភិនភាគជាក់ស្ដែងជាដើម។
Discovery មានច្រើនជម្រើសម៉ាស៊ីន តែស្រុកខ្មែរភាគច្រើនឃើញនាំចូលមកប្រើជាទូទៅប្រភេទម៉ាស៊ីនម៉ាស៊ូត ៦ស៊ីឡាំង មុខកាត់ ២.៧លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងបាន ១៩៥សេះ កម្លាំងរមួល ៤៤០ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ជាប្រភេទប៉ុង២ 4WD ជាមួយកម្រិតស៊ីប្រេងខ្ទង់ ១២លីត្រ ទៅ ១៦លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
ការចនាខាងក្រៅរូបរាងស្អាតទាន់សម័យជាប្រភេទឡាន Luxury Car មិនទាន់លិចទៅណាឡើយ ការឌីស្សាញរូបរាងបែបជ្រុងៗ បំពាក់ចង្កៀងគុជ HID ជាមួយ Daytime Runninglight ចំណែកស្ដុបក្រោយស្ដាយបញ្ឈរមើលទៅស្អាតម្យ៉ាង។
ចំណែកទំហំវិញ វាមានប្រវែង ៤៨៥០ម.ម ទទឹង ១៩២០ម.ម កម្ពស់ ១៨៨០ ជាមួយនឹងទម្ងន់ឡានដល់ទៅ ២.៥តោនឯណោះ។
ផ្នែកខាងក្នុងអាចប្រែប្រួលការតុបតែងអាស្រ័យលើ Option សម្រាប់ម៉ូឌែល Discovery 3 នេះឃើញមានបំពាក់ Option ៣ប្រភេទដូចជា៖ S, SE, និង HSE ដែលគេហៅថា Full Option ។
និយាយារួមសម្រាប់ Option ខ្ពស់ដូចជា HSE ខាងក្នុងធំទូលាយបំពាក់កៅអីស្បែកជំនួយដោយអេឡិចត្រនិច និងមុខងារចាំទីតាំង និងកំដៅកៅអីផងដែរ។ ផ្នែកខ្លះមួយចំនួនទៀត បំពាក់ឈើលាយជាមួយស្បែក ដំបូលបើក៣តង់ ពោងសុវត្តិភាព ៦ Speaker ១៤ គ្រាប់ Brand Harman Kardon ប្រភេទ Premium មានទូក្លាសេ Cool Box ជាមួយអេក្រង់តូចល្មមសម្រាប់បង្ហាញពត៍មាន ដូចជាកាម៉េរាក្រោយ និងមានសេនស័រជំនួយពេលចូលចតជាដើម។
ផ្នែកខាងក្នុងទូលាយ និងស្រឡាស់ល្អអាចជិះគ្នា ៧ ទៅ ៨នាក់ល្មម គួមផ្សំនឹងប្រព័ន្ធជើងក្រោមជាប្រភេទ ឯករាជ្យ អមដោយ Multi-Link រត់ស្រួលហាប់ណែនល្អណាស់ និងមានជំនួយដោយបូមអេឡិចត្រនិកអាចបញ្ជាលើកកម្ពស់បូមឡើងចុះ ទៅតាមស្ថានភាពផ្លូវផងដែរ។
ឆ្នាំទាបមែនតែទំនើប ជិះស្រួល ហើយធូរថ្លៃទៀត តែចំពោះស្ថានភាពនៅស្រុកខ្មែរ សម្រាប់បងប្អូនមានសមត្ថភាពល្មមៗអាចនឹងពិបាកបន្ដិច ព្រោះចំណាយថ្លៃថែទាំ និងជួសជុលខ្ពស់ពេក បើធៀបជាមួយឡានជប៉ុនវិញខុសគ្នាខ្ទង់ ២ទៅ ៣ដងឯណោះ។ ម៉ាស៊ីនចាស់ឆ្នាំកម្រិតស៊ីប្រេងសាំងក៏ប្រែប្រួលច្រើន ហើយតម្លៃលក់ចេញក៏ខាតច្រើនទៀត ព្រោះមិនសូវពេញនិយមឡើយ។
ម្យ៉ាងឡានអ៉ឺរ៉ុប់ឆ្នាំទាបៗ ភាគច្រើនអាចមានបញ្ហាទៅលើការលិចទឹកជ្រាប់តាមបូមទឹក និងនឹងប្រព័ន្ធជើងក្រោម ដូចជាបែកបូម ជាដើម ដែលបូមមួយគួរខ្ទង់១០០០ដុល្លារជាង ពិសេសបើកបរលឿនៗធ្លាក់ក្រឡុកល្មមៗក៏អាចមានបញ្ហាដែរ ដូច្នេះត្រូវថ្នម និងទាមទារអោយមានការថែទាំខ្ពស់ ។
ណាមួយម៉ាស៊ីនម៉ាស៊ូត ក៏ងាយមានបញ្ហាដែរ បើតាមការសាកសួរពីជាងជំនាញ គាត់ថាជួបញឹកញ៉ាប់គឺ បញ្ហាលើ DPF ដែលជាប្រព័ន្ធដុតចម្រុះជាតិពុលម៉ាស៊ូត ចេញពីស៊ីមាំងអត់អស់ ចំពោះប្រភេទម៉ាស៊ូតមិនអំណោយផលសម្រាប់ការប្រើប្រាស់នៅក្នុងក្រុងឡើយ។
និយាយពីខ្ទង់ចំណាយវិញអាចចន្លោះពី ៤០០ដុល្លារជាង ទៅជិត៣០០០ដុល្លារ សម្រាប់លក្ខណៈធម្យម និងធ្ងន់ធ្ងរ ចន្លោះពី ៣០០០ដុល្លារ ទៅជិត5០០០ដុល្លារជាង។ ហើយមិនងាយមានគ្រឿងបន្លាស់ ត្រូវរង់ចាំពេលយូ ក្នុងការបញ្ជាទិញពីក្រៅប្រទេស ម្យ៉ាងនៅស្រុកខ្មែរជាងដែលជំនាញខាងឡានអ៊ឺរ៉ុបមិនសូវសម្បូរឡើយ។ ធ្វើមិនស្រួលអាចចូលដើម បើតាមខេត្តអី ដឹងតែទឹកភ្នែកតែម្ដង ម្យ៉ាងទៀតប្រភេទឡានអស់នេះ មានអាយុកាលរបស់វាដែរ ជាទូទៅឡានអ៊ឺរ៉ុបអាយុលើស ៦ទៅ ៨ឆ្នាំតែងមានបញ្ហា ដែលផ្នែកខ្លះត្រូវតែប្ដូរចេញទាំងដុំតែម្ដង តែបើស៊េរីចាប់ពីឆ្នាំ ២០១២ទៅ នៅល្អគ្រាន់ប្រើគួរសម។
ចំពោះបងប្អូនដែលមានបំណងចង់ទិញប្រើ ត្រូវពិនិត្យមើលឲ្យបានល្អិតល្អន់ បើប៉ះចាំឡានស្អាត ប្រើទៅក៏ស្រួលចិត្ត និងមិនងាយធ្វើទុកច្រើនឡើយ តែបើចំឡានស្ទើៗរលួយៗ ដឹងតែចូលដើមទឹកភ្នែកហើយ។
ចុះបងប្អូនយល់យ៉ាងណាដែរចំពោះ Land Rover Discovery 3 ជំនាន់ទី២នេះ? បើមានបទពិសោធន៍ ឬមតិយោបល់អាចចែករំលែកនៅក្នុង Comment ខាងក្រោយដើម្បីជាចំណេះដឹងដល់បងប្អូនយើង ទាក់ទងនឹង Discovery 3 នេះផងអរគុណ៕
ដោយ៖ Bunsak
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ