IS ជាពពួកឡាន Sedan បែបស្ព័ររបស់ Lexus ដែលផលិតដំបូលនៅឆ្នាំ១៩៩៨ ដល់ ២០០៥ តែដូចមិនឃើញវត្តមាននៅស្រុកខ្មែរឡើយ ទាល់តែជំនាន់ទី២ ឆ្នាំ២០០៦ ឡើងទៅទើបមានគួរសមជាមួយតម្លៃត្រឹម ១ម៉ឺនដុល្លារជាងប៉ុណ្ណោះ។ តែសម្រាប់ជំនាន់ទី៣ ឆ្នាំ២០១៤ ដល់២០២០ Lexus បានកែប្រែ និងផ្លាស់ប្ដូរចំណុចមួយចំនួននៅផ្នែកក្រៅ និងខាងក្នុង ចាប់ពីឆ្នាំ២០១៧ ដែលគេហៅថា Facelift អោយកាន់តែប្លែក និងទំនើបជាងមុនផដែរ។
តែថ្ងៃនេះ Advan Auto សូមធ្វើការលើកយកនៅ IS200t ផលិតឆ្នាំ២០១៦ ដែលពេញនិយមនៅស្រុកខ្មែរមកនិយាយម្ដង ជាមួយតម្លៃចាប់ពី ៣ម៉ឺនដុល្លារក្រាស់ ទៅ ៤ម៉ឺនដុល្លាស្ដើង អាស្រ័យលើស្លាកលេខ ឬក្រដាស់ពន្ធ និងភិនភាគជាក់ស្ដែងជាដើម ដែលតម្លៃនេះក៏ក្បែរ NX200t ដែរ។
IS 200t បំពាក់ម៉ាស៊ីន ៤ស៊ីឡាំងចំណុះ ២.០លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងបាន ២៤១សេះ កម្លាំងរមួល ២៥៨ផោនហ្វីត រត់ដោយប្រអប់លេខ ៨វគ្គអូតូមាន Paddle Shift បង្វិលកង់ដោយប៉ុងក្រោយ ជំនួយដោយ Drive Mode មាន Eco, Normal, Sport និងជំនួយដោយមុខងារបើកបរលើផ្លូវរអិល Snow Mode ផងដែរ។ ចំពោះសន្ទុះល្បឿនវិញ IS អាចជាន់ពី ០ ទៅ ១០០គីឡូម៉ែត្រចាយពេល ៦.៩វិនាទី អាចរត់លឿនបំផុត ២៣០គីឡូម៉ែត្រ/ម៉ោង ជាមួយកម្រិតស៊ីសាំងខ្ទង់ ៨លីត្រ ទៅ ១១លីត្រប៉ុណ្ណោះ។
ជាប្រភេទឡាន Sedan បែបស្ព័រទ្វា៤ ការរចនាមានភាពទាក់ទាញជាមួយផ្នៃខាងមុខរំលិចដោយសំណាញ់ពណ៌ខ្មៅសម្រាប់ F-Sport និងបាណាឆ្នូត សម្រាប់ម៉ូឌែលធម្មតា។ បើចង្កៀងមុខវិញប្រើប្រភេទគុជ LED អមដោយភ្លើង Daytime រាងជាអក្សរ L ដាច់ដោយឡែក ចំណែកស្ដុបក្រោយប្លែកដែលរំលិចដោយភ្លើង LED ដែល Lexus ឲ្យឈ្មោះថា L Sharp អូសទម្លាក់មកចំហៀង ដែលមើលទៅកាន់តែស្ព័រ។
IS 200t មានប្រវែង ៤៦៦៥ម.ម ទទឹង ១៨១០ម.ម កម្ពស់ ១៤៣០ម.ម ពីដីមកបាតឡាន ១៣៤ម.ម ជាមួយទម្ងន់ ១តោនកន្លះឯណោះ។
គ្រប់ប្រភេទឡានទាំងអស់មិនចោលឡើយនៅជម្រើស Option / Trim ក៏ដូចជាភាពទំនើបទៅតាមតម្លៃដើម្បីតម្រូវការរបស់អតិថិជន ហើយ IS200t ក៏បានភ្ជាប់មកជាមួយនៅ Option ប្រភេទ Standard, Premium, Premium Plus, Luxury, និង F-Sport។
បើនិយាយជាស្ដង់ដារ (Standard) IS200t បំពាក់នៅយាន់កង់ទំហំ ១៧អ៉ីង Smart key និងមុខងារបញ្ជាឆេះ ដំបូងបើក កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត, កៅអីស្បែកពីរជួរ ជំនួយដោយអេឡិចត្រនិច, បំពាក់កង់ទ័រធម្មតា ជាមួយអេក្រង់តាប់ឡូ ៨អ៉ីង Speaker ធម្មតា ៨គ្រាប់ និងពោងសុវត្ថិភាពជុំវិញ។
សម្រាប់ Premium បំពាក់ចង្កៀងគុជ LED ១គ្រាប់ កៅអីកម្ដៅ កាមេរ៉ាក្រោយ ជាដើម។
ចូលដល់ Premium Plus បន្ថែមជាមួយ ផ្លឹតទឹកអូតូ ចង្កូតអាចលៃតម្រូវលើក្រោមខ្ពស់ទាប, មានមុខងារផ្ដល់ដំណឹងពេលមានវ៉ាជែង Blind Sport Monitor, មាន Touch Pad និងប្រព័ន្ធផ្ដល់សញ្ញាពេលមានឧបសគ្គនៅខាងក្រោយ Rear Cross Traffic Alert ជាដើម។
ចំពោះ Luxury រាងទំនើបប្លែកត្រង់ កញ្ចក់ជុំវិញខាងក្រៅរថយន្តកាត់ចំណាំងផ្លាត, មាន Packing សេនស័រមុខក្រោយ, ពោងសុវត្ថិភាព ១០គ្រាប់, ផ្នែកខាងក្នុងភាគច្រើនបំពាក់ហ្វមីកាឈឺ, កំដៅចង្កូត និងកៅអីចាំទីតាំងជាដើម។
សម្រាប់ F-Sport ដែលជាកំពូល Option របស់ IS200t បំពាក់យាន់កង់ ១៨អ៉ីង ជើងក្រោមប្រើប្រភេទ Sport-Tuned បាណាសំណាញ់ញឹក ប្រើចង្កៀងគុជ ២គ្រាប់ប្រភេទ Auto High Beam តែមិនមានពិលកាង, ចង្កូតថ្មី ជាមួយការដេរថ្នេស្អាតជាងធម្មតា កៅអីខាងក្នុងបែបស្ព័រនិងមុខងារក្ដៅត្រជាក់ Speaker ១៣គ្រាប់ Mark Levinson អេក្រង់កុងទ័រឌីជីថល ជាដើម។
និងមានបំពាក់បន្ថែមប្រព័ន្ធសុវត្ថិភាពពិសេសៗដូចជា៖
១/ មុខងារផ្ដល់ដំណឹងពេលឡានបើកចាក់គន្លងផ្លូវ Lane Depatur Warning។
២/ ប្រព័ន្ធចាប់ល្បឿនអូតូតាមឡានខាងមុខ Adaptive Radar Cruise Control។
៣/ ប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិ Pre-Collison System និងមុខងារសុវត្ថិភាពជាច្រើនមួយចំនួនទៀតផងដែរ។
ហើយផ្នែកខ្លះទៀតអាចនិងខុសប្លែកគ្នាតិចតួចបើជាប្រភេទឡានដែលអតិថិជនកុម្ម៉ងពីក្រុមហ៊ុនផ្ទាល់ តែស្រុកខ្មែរភាគច្រើនជាប្រភេទ Option ធម្មតា ឬ Premium និង Luxury ដែលតម្លើង Upgrade ទៅជា F-Sport ដើម្បីឲ្យកាន់តែទាក់ទាញជាងមុន តែប្រសិនជាបងប្អូនចង់ទិញប្រើអី ត្រូវពិនិត្យមើលឲ្យបានល្អិតល្អន់បន្ដិចជៀសវាងមានបញ្ហាតម្លៃខុស Option ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Lexus IS200t ឆ្នាំ២០១៦នេះ? សម្រាប់ព័ត៍មាន និងបទពិសោធន៍ដែលបងប្អូនធ្លាប់ប្រើ ធ្លាប់ដឹង ជាមួយមតិយោបល់បន្ថែម អាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជាGlobal Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
Toyota Wigo 2023-2024 មួយទឹកមិនទាន់បាត់ខ្លិនខ្លាញ់គោ ឥលូវឃើញទីផ្សារដាក់លក់ច្រើនគួរសមតម្លៃខ្ទង់ 1ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Revo Rally 2025 ចេញលក់ហើយខណៈស៊េរីឆ្នាំ 2024 មួយទឹកយូៗមានមួយតម្លៃខ្ពស់គួរសមខ្ទង់ 4ម៉ឺនដុល្លារក្រាស់នៅឡើយទេ
Ford Territory មួយទឹកខ្លាញគោស្រុកខ្មែរ តម្លៃធូរជាងមុនច្រើនគួរសមក្នុងមួយរយៈចុងក្រោយនេះ បើក្រៅពីពណ៌ស តម្លៃរឹតតែធូរជាងហ្នឹងទៀត
D-Max V Cross 2022-2023 ប្រភេទស្លាកលេខរាងធ្លាក់ថ្លៃគួរសម ក្រោយវត្តមានម៉ូឌែល 2025 លេចឡើងលើទីផ្សារ