នោះ! Lexus CT200h ដែលជាដៃគូរ Prius 2010 បច្ចុប្បន្នមានតម្លៃក្រោម 2ម៉ឺនដុល្លារហើយ

អ្នកទស្សនា
250
0/ AKlasseAuto Promotion
Untitled-1៣៣៣.jpg

CT200h នៅស្រុកខ្មែរបច្ចុប្បន្នសម្បូរនាក់ជិះច្រើនដែរគួរសម ហើយប្រភេទ Hatchback របស់ Lexus មួយនេះ ជាទូទៅស៊េរីឆ្នាំ២០១១ ដល់ ២០១៤ ។ វាជាប្រភេទឡាន Hatchback Hybrid ថ្វីត្បិតតែពាក់អាវជា Lexus តែម៉ាស៊ីន ជារបស់ Toyota Prius ២០១០ សុទ្ធសាធ តែភាព Luxury នឹងភាព Comfort វិញ CT200h ស៊ីដាច់ហើយ។

af0ed081840d1ee931924b8eab9c9ad6.avif

សម្រាប់ស្រុកខ្មែរចាប់ផ្ដើមនិយម Ct200h នេះចាប់ពីឆ្នាំ២០២១ ជាមួយតម្លៃចាប់ពី ២ម៉ឺនក្រាស់ ទៅ ៣ម៉ឺនដុល្លារស្ដើងឯណោះ អាស្រ័យលើ ឆ្នាំផលិត ពណ៌ Option ជាដើម។

lexus_ct200h_cockpit_763df10466.jpg

ខណៈបច្ចុប្បន្ន Lexus គូទហើមមួយនេះស្លាកលេខនៅខ្ទង់ ១ម៉ឺនដុល្លារក្រាស់ ទៅ ២ម៉ឺនស្ដើង ចំណែកប្រដាសពន្ធចន្លោះពី ២ម៉ឺនដុល្លារ ទៅ ២ម៉ឺនដុល្លារក្រាស់ប៉ុណ្ណោះ។ តម្លៃទាំងនេះ ប្រែប្រួលអាស្រ័យលើ ពណ៌ ឆ្នាំផលិត Trim/Option និងភិនភាគឡានជាក់ស្ដែង។

2013-lexus-ct-200h-rear-passenger-seats-carbuzz-495326.jpg

គួរបញ្ចាក់ថា Lexus CT200h ភ្ជាប់មកជាមួយជម្រើស Trim/Option ដូចជា៖  Executive, Premium, F Sport, F Sport Premium, F Sport Luxury Package Navigation ដែលជាកំពូល Option និងមានប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពជំនួយពេលបើកបរ Toyota Safety Sense មិនចាប់ Toyota Prius ស៊េរីឆ្នាំ២០១០ Option 5 Advanced ឡើយ។

image_2024-03-31_14-43-06.png

Ct200h ប្រើម៉ាស៊ីន Hybrid ៤ស៊ីឡាំង ១.៨លីត្រ ផលិតកម្លាំងបាន ១៣៤សេះ និងកម្លាំងរមួល ១០៥ ផោនហ្វីត។ ភ្ជាប់ជាមួយនឹង Mode មាន EV, Eco,​ Normal, និង​ Sport Mode  រត់ដោយប្រអប់លេខ CVT បង្វិលកង់ដោយប៉ុងមុខ FWD ជាមួយកម្រិតស៊ីសាំងខ្ទង់ ៥លីត្រ ទៅក្បែរ ៦លីត្រ ក្នុង១០០គីឡូម៉ែត្រ។

image_2024-03-31_14-43-31.png

សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Lexus Ct200h មួយនេះ? បងប្អូនដែលមានមតិយោបល់ និងបទពិសោធន៍ អាចចែករំលែកបន្ថែមបាន៕

4be1b7af2fb5bf73f831f77ea5118de5.avif

ដោយ៖ Bunsak 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More