និយាយពីពពួកឡាន Coupe ទ្វា២ របស់ Lexus ក្នុងបរិបទស្រុកខ្មែរហាក់ឃើញ RC រាងលិចធ្លោជាងគេ ហើយតម្លៃទីផ្សារក៏ល្អគួរសមដែរ។ សម្រាប់ម៉ូឌែល RC នេះដែរមានបែងចែកជា ៥ផ្សេងៗ ទៅតាមប្រភេទម៉ាស៊ីន Performance ដូចជា៖ RC200t, RC300, RC300h, RC350 និង RC-F ហើយម៉ូឌែល នឹងលើកមកធ្វើបទបង្ហាញក្នុងថ្ងៃនេះ គឺ RC200t ។
RC200t ផលិតដំបូងក្នុងឆ្នាំ២០១៥ ជាជំនាន់ទី១ ចូលដល់ឆ្នាំ២០១៩ ក៏ត្រូវ Lexus ផ្លាស់ប្ដូរ និងបំពាក់បន្ថែមផ្នែកខ្លះមួយចំនួនដែលគេហៅថា Facelift។ សម្រាប់ស្រុកខ្មែរដូចជាត្រូវប៉ាន់ពពួក RC200t នេះគួរសម ព្រោះម៉ាស៊ីនតូច កម្លាំងខ្លាំង ស៊ីសាំងតិច ចំណែកតម្លៃក៏ធូរជាងគេផងដែរ។
ភាគច្រើនជាស៊េរីឆ្នាំ២០១៦ ដល់២០១៨ ជាមួយតម្លៃចាប់ពី ៣ដុល្លារក្រាស់ ទៅ ៤ម៉ឺនដុល្លារស្ដើង អាស្រ័យលើឆ្នាំផលិត ពណ៍ Option ប្រភេទស្លាកលេខ ឬក្រដាសពន្ធ នឹងភិនភាគជាក់ស្ដែង។
សម្រាប់តួរខ្លួន គ្រោងឆ្អឹង និងរូបរាង RC200t បាន Share Platform ពីម៉ូឌែល IS និង GS ដែលសុទ្ធតែជារថយន្ដ Sedan បែបស្ព័រលំដាប់ជួរមុខរបស់ Lexus ជាមួយការឌីស្សាញរូបរាង រចនាឡើងទម្រង់ជា Aerodynamic ។
ផ្ទៃខាងមុខស្រោបសំណាញ់ ខ្លះក៏បំពាក់បាណាឆ្នូតទៅតាម Option អមដោយចង្កៀងប្រភេទគុជ LED ភ្លើង Daytime រាងជាអក្សរ L ដាច់ដោយឡែក ចំណែកស្ដុបក្រោយប្រើជា LED អមជាមួយស៊ីមាំងភ្លោះដែលមើលទៅកាន់តែស្ព័រថែមទៀត។
RC200t ជាប្រភេទឡាន ទ្វា២ មានប្រវែង ៤៦៩៣ម.ម ទទឹង ១៨៣៨ម.ម កម្ពស់ ១៣៩៤ម.ម ពីដីមកបាត ១៣៤ម.ម ជាមួយទម្ងន់សរុប ១,៧តោន។
ផ្នែកប្លុកម៉ាស៊ីន RC200t បំពាក់ម៉ាស៊ីន ៤ស៊ីឡាំងចំណុះ ២.០លីត្រ Turbo ផលិតកម្លាំងបាន ២៤១សេះ កម្លាំងរមួល ២៥៨ផោនហ្វីត រត់ដោយប្រអប់លេខ ៨វគ្គអូតូ Paddle Shift ជំនួយដោយ Drive Mode Eco, Normal, Sport Mode ។
បង្វិលកង់ដោយប៉ុងក្រោយ បំពាក់មុខងារជំនួយប៉ុង Rear LSD (F-Sport) ជាមួយសន្ទុះល្បឿនពី ០ ទៅ ១០០គីឡូម៉ែត្រចាយពេល ៦.៨វិនាទី អាចរត់លឿនបំផុត ២៣០គីឡូម៉ែត្រ/ម៉ោង ជាមួយកម្រិតស៊ីសាំងខ្ទង់ ៨លីត្រជាង ទៅ ១២លីត្រក្នុង១០០គីឡូម៉ែត្រ។
សម្រាប់ផ្ទៃខាងក្នុង RC200t ជាប្រភេទឡាន Coupe ទ្វា២ កៅអី ២ជួរ ទូលាយគួរសមសម្រាប់ជួរមុខ តែជួរទី២ ចង្អៀតបន្ដិចសម្រាប់មនុស្សធំៗ។ ទាំងខាងក្នុង និងខាងក្រៅ អាចខុសប្លែកគ្នាទៅទាម Option មានដូចជា៖ ប្រភេទ Standard, Premium, Luxury និង F-Sport។
សម្រាប់ប្រភេទ Standard បំពាក់យាន់កង់ ១៨អ៉ីង បាណាឆ្នូត បំពាក់អំពូលគុជ LED មុខងារកម្ដៅកញ្ចក់ កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត កុងទ័រធម្មតា មិនមានបំពាក់ Memory Seat អេក្រង់ថាច់ ៧អ៉ីង ភ្ជាប់ការមេរ៉ាក្រោយ Speaker ១០គ្រាប់ ដំបូលបើក បំពាក់កៅអីស្បែកប្រភេទ premium vinyl (គ្មានរន្ធ) ហើយផ្នែកជាច្រើនទៀតបំពាក់ស្បែកលាយក្រូមបែបអាលុយមីញូម ជាដើម។
ចូលដល់ Premium ហាក់ប្លែកគួរសមបន្ថែមជាមួយ កៅអីក្ដៅត្រជាក់ផ្នែកខាងមុខ កញ្ចក់មើលក្រោយផ្នែកចំហៀងកាត់ចំណាំងផ្លាត Blind Sport Monitor អមដោយប្រព័ន្ធ Rear Cross Traffic Alert។
សម្រាប់ Luxury មានបំពាក់ ផ្លឹតទឹកអូតូ ប្រើស្រោមពូកដែលមានរន្ធខ្យល់ Memory Seat ផ្នែកអ្នកបើកបរ ទឹកបាញ់ចង្កៀងមុខជាដើម។ ហើយខ្លះទៀតក៏មានបំពាក់មុខងារបញ្ជា Touch Pad ថ្មីងាយស្រួលប្រើជាងមុន បន្ថែមជាមួយ Speaker Mark Levinson ១៧គ្រាប់ផងដែរ។
ចូលដល់ F-Sport រឹតតែប្លែក សំណាញ់ផ្លៃខាងមុខ មានពិលកាង LED យាន់កង់ ១៩អ៉ីងបែបស្ព័រអមដោយបន្ទះឌីសហ្វ្រាំងធំជាងមុន បន្ថែមជើងក្រោមប្រភេទ Sport-Turn Suspension បន្ថែម Drive Mode Sport+ ជាមួយកៅអីបែបស្ព័រ កុងទ័រឌីជល ជាមួយមុខងារ Adaptive Crius Control ជាដើម។
សម្រាប់ Option ទាំងនេះ មានខ្លះអាចខុសលើសខ្វះតិចតួច ព្រោះក្រុមហ៊ុនក៏បើកឲ្យអតិថិជនជ្រើសរើសកម្ម៉ង តាមតម្រូវការ Option ដោយខ្លួនឯង។ សម្រាប់ស្រុកខ្មែរយើងវិញ ខ្លះជា Option Luxury ចុះក្រោមរួចតម្លើងទៅជា F-Sport ដូចនេះបងប្អូនដែលចាប់អារម្មណ៍ទិញជិះ គួរយល់ដឹងពី Option អោយច្បាស់សិនប្រយត្នទិញខុសតម្លៃ ខកបំណងជាដើម។
ចុះបងប្អូនយល់យ៉ាងដែរចំពោះ Lexus RC200t ប្រភេទទ្វា២ របស់ Lexus មួយនេះ? បើមានលុយខ្ទង់ ៣ម៉ឺនជាងស្រឡាញ់ឡានពពួកឡាន Coupe បងប្អូនគិតថា RC200t ជាជម្រើសល្អអត់? សម្រាប់បងប្អូនដែលមានបទពិសោធ៍ ឬមតិយោបល់ អាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ធ្លាប់តែឃើញ Rav4 ស៊េរីឆ្នាំ2006 ពេលនេះ Toyota ត្រៀមបញ្ចេញស៊េរីឆ្នាំ2026 ជំនាន់ថ្មីរូបរាងថ្មី ជាមួយជម្រើសម៉ាស៊ីន Hybrid នឹង Plug-In
នេះជាមូលហេតុ RX400h បច្ចុប្បន្នតម្លៃទីផ្សារមិនសូវល្អ នឹងសម្បូរដូច RX330 ទោះបី RX330 ស៊ីសាំងច្រើនជាងក៏ដោយ
ដឹងអត់! Highlander ម៉ាស៊ីន៤ នឹង ៦ស៊ីឡាំង កម្លាំងកម្រិតស៊ីសាំងខុសគ្នាប៉ុណ្ណា? ខណៈពន្ធផ្លូវបង់ ២៥ម៉ឺន នឹង ៦០ម៉ឺនរៀលក្នុង១ឆ្នាំ
នោះ! ទីបំផុត Nissan Juke 2025 បានចេញលក់ហើយជាមួយរូបរាងថ្មី ទំនើបជាងមុន នឹងប្រើម៉ាស៊ីនត្រឹម 3-Cylinder ប៉ុណ្ណោះ
នេះជាមូលហេតុ RX400h បច្ចុប្បន្នតម្លៃទីផ្សារមិនសូវល្អ នឹងសម្បូរដូច RX330 ទោះបី RX330 ស៊ីសាំងច្រើនជាងក៏ដោយ
ដឹងអត់! Highlander ម៉ាស៊ីន៤ នឹង ៦ស៊ីឡាំង កម្លាំងកម្រិតស៊ីសាំងខុសគ្នាប៉ុណ្ណា? ខណៈពន្ធផ្លូវបង់ ២៥ម៉ឺន នឹង ៦០ម៉ឺនរៀលក្នុង១ឆ្នាំ
Ford Everest 2022 តម្លៃទីផ្សារខ្ទង់ 4ម៉ឺនដុល្លារជាងគួរពិចារណាអត់? ល្បីថាសន្សំសំចៃទំនើប នឹងធន់ក្នុងការប្រើប្រាស់
តស់! មកមើលតម្លៃ Corolla Cross 2023 ប្រភេទស្លាកលេខនៅសល់ប៉ុន្មាន? ខណៈស៊េរីឆ្នាំ 2024 ប្ដូររាងថ្មីបានចេញលក់ស្ទើអស់ស្ដុកទៅហើយ