ម៉ូឌែល ES300 ជំនាន់ទី៤ ជាប្រភេទរថយន្ដ Sedan របស់ Lexus បានឌីស្សាញផលិត ស្របពេលគម្រងរបស់ឡាន Camry XV30 ឬហៅបាឡែនបាននឹងបញ្ចប់ ដែលប្រើទម្រង់ Toyota k Platform ដូចគ្នា។ តែខុសពី Camry ដែលនៅស្រុកខ្មែរមានតាំងពីឆ្នាំ១៩៨៦មកម៉្លេះ ចំណែក Lexus ES300 វិញឃើញមានត្រឹមឆ្នាំ២០០២តែប៉ុណ្ណោះ។
មានបងប្អូនខ្លះគាត់ឆ្ងល់ថា ហេតុអ្វីបានជា ES300 ទំនើបឡូយ និងជិះស្រួលជាងបាឡែន តែមិនពេញនិយម និងតម្លៃធូរជាងបាឡែនឆ្ងាយម៉្លេស? មុននឹងចូលដល់ហេតុផលនៅពីក្រោយខ្នងទាំងនេះ សូមប្រិយមិត្តមកមើលពីលក្ខណៈត្រួសៗរបស់ EX300 ជំនាន់ទី៤ ឆ្នាំ២០០២ ដល់២០០៦ ជាមួយ Admin បន្ដិចសិន។
ផ្នែកខាងក្រៅទោះបីជាមិនដូចបាឡែន តែក៏ស្រដៀងខ្លះៗដែរ ព្រោះអ្នកឌីស្សាញគឺលោក Kengo Matsumoto ក្នុងការគូសវាសទៅលើរថយន្ដទាំងពីរម៉ូឌែលនេះ។ បើសម្រាប់ឆ្នាំ២០០២ ដល់២០០៣ មិនមានអ្វីប្លែកគួរឲ្យចាប់អារម្មណឡើយបំពាក់់បាណា និងចង្គៀងមុខធម្មតា ចូលដល់ឆ្នាំ២០០៤ ទៅ២០០៦ មានការផ្លាស់ប្ដូរផ្នែកខាងមុខដូចជាបន្ថែមបាណាឆ្នូតដាច់នៅពីខាងក្រោម យាន់កង់បែបស្ព័រថ្មី បើជាប្រភេទ Full Option វិញមានបំពាក់ចង្គៀងគុជ HID និងស្ដុបក្រោយជា LED ជាដើម។
ES300 មានប្រវែង ៤៨៥៤ម.ម ទទឹង ១៨១១ម.ម កម្ពស់ ១៤៥៥ម.ម ជាមួយនឹងទម្ងន់ ១តោនកន្លះឯណោះ។
ប្លុកម៉ាស៊ីនវិញមានតែ២ជម្រើសទេ សម្រាប់ពពួកឆ្នាំ២០០២ និង ២០០៣ ប្រើម៉ាស៊ីន ៦ស៊ីឡាំង ចំណុះ ៣.០លីត្រ ផលិតកម្លាំងបាន ២១០សេះ កម្លាំងរមួល ២២០ផោនហ្វីត។
ចូលដល់ឆ្នាំ២០០៤ និង ២០០៦ បំពាក់ម៉ាស៊ីន ៦ស៊ីឡាំង មុខកាត់ ៣.៣លីត្រ បង្កើនកម្លាំងបាន ២២៥សេះ កម្លាំងរមួល ២៤០ផោនហ្វីត ម៉ាស៊ីនទាំងពីជម្រើសនេះ រត់ដោយប្រអប់លេខ ៥វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ ជាមួយល្បឿនជាមធ្យម ២០០គីឡូម៉ែត្រ/ម៉ោង។
ចំពោះកម្រិតស៊ីសាំងចន្លោះពី ៩លីត្រ ទៅ១៣លីត្រ តែបច្ចុប្បន្នអាចហក់ដល់ ១១លីត្រ ទៅ ១៥លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួច។
ជើងក្រោមពពួក Lexus មិនអន់ឡើយ ES300 បំពាក់ជើងទម្រប្រភេទ ឯករាជ្យភ្ជាប់កង់ទាំងបួនតែម្ដង Four Wheel Independent Suspension អមបន្ថែមដោយ បូមរឺស័រ MacPherson Strut ។ ជើងក្រោមប្រភេទនេះវាជួយទប់លំណឹងរថយន្ដបានល្អ និងកាត់បន្ថយរំញ័រ ឬរលាក់បានច្រើន។
អ្វីដែលពិសេសសម្រាប់ពពួក Full Option វិញបន្ថែមជាមួយ Adaptive Variable Suspension (AVS) អាចបញ្ចាបូមឲ្យទន់រឹងតាមបែប Comfort និង Sport ទៅតាមស្ថានភាពផ្លូវបាន។ ចំណែកយាន់កង់ប្រើទំហំ ១៦អ៉ីងអាលុមីញ៉ូម បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS អមបន្ថែមដោយ EBD, BA, TC, VSC, EBA និងប្រព័ន្ធ ETC ជាដើម។
ផ្នែកខាងក្នុង ES300 បំពាក់កៅអីស្បែកជំនួយដោយអេឡិចត្រនិច និងមុខងារចាំទីតាំង, ចង្កូតធូរស្រួលបត់បែន កៅអីកម្ដៅ, ផ្នែកខាងក្នុងស្រោបដោយស្បែក និងហ្វមិការឈើ, ប្រព័ន្ធ Cruise Control ដំបូលបើក និងមុខងារមួយចំនួនជាដើម។
បើជាប្រភេទ Full Option វិញមានបំពាក់ប្រព័ន្ធបញ្ជាបូម AVS, មុខងារបញ្ជារសំណាញ់បាំងថ្ងៃផ្នែកខាងក្រោយ, Speaker ៧គ្រាប់ Mark Levinson, ពោងសុវត្ថិភាពជុំវិញ, បើឆ្នាំ០៤ ដល់០៦ មានកៅអីក្ដៅត្រជាក់, អេក្រង់ធំមានមុខងារសំខាន់ៗជាច្រើនទៀតផងដែរ។
ចំពោះតម្លៃវិញនៅទីផ្សារស្រុកខ្មែរចន្លោះពី ៧០០០ដុល្លារជាងទៅ ១០០០០ដុល្លារ អាស្រ័លើឆ្នាំផលិត ពណ៌ Option ភិនភាគជាក់ស្ដែង។
សម្រាប់ហេតុផលដែលបងប្អូនយល់ថា ឡូយទំនើប កម្លាំងខ្លាំង ជើងក្រោមហាប់ណែនល្អស្រួលជិះ តែតម្លៃធូរជាងបាឡែនទៅវិញ?
នេះអាចមកពីកត្ដាដូចជា៖
ទី១. ម៉ាស៊ីន ព្រោះ ES300 មិនមានម៉ាស៊ីន៤ស៊ីឡាំងដូចបាឡែនឡើយ ដូចនេះការបង់ពន្ធនាំចូលក៏ខ្ពស់ និងពន្ធផ្លូវប្រចាំឆ្នាំដល់ទៅ ៦០ម៉ឺនឯណោះ។
ទី២. កម្រិតស៊ីសាំងក៏ជារឿងមួយដែរ អាចស៊ីប្រហាក់ប្រហែល RX300 ទៅហើយ។
ទី៣. រូបរាង បើធៀបនឹងបាឡែន ក៏ពិបាកហក់ជាមួយ Camry បាឡែនដែរ។
ទី៤. គ្រឿងបន្លាស់មានតម្លៃខ្ពស់គួរសម ណាមួយមិនសម្បូរឡើយ។
ទី៥. ជាឡានមិនពេញនិយម ការលក់ចេញទិញចូលរាងពិបាក និងខាតច្រើនជាងពពួក Toyota Camry ជាដើម។
ចុះបងប្អូនយល់យ៉ាងណាដែរចំពោះ Lexus ES300 ឆ្នាំ២០០២ ដល់២០០៦នេះ? អាចចូលរួមចែករំលែកមតិយោបល និងបទពិសោធន៍ ដើម្បីចែកជូនបងប្អូនយើងបានដឹងផង៕អរគុណ!
ដោយ៖ Bunsak
ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជាGlobal Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជាGlobal Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ
Toyota Wigo 2023-2024 មួយទឹកមិនទាន់បាត់ខ្លិនខ្លាញ់គោ ឥលូវឃើញទីផ្សារដាក់លក់ច្រើនគួរសមតម្លៃខ្ទង់ 1ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Revo Rally 2025 ចេញលក់ហើយខណៈស៊េរីឆ្នាំ 2024 មួយទឹកយូៗមានមួយតម្លៃខ្ពស់គួរសមខ្ទង់ 4ម៉ឺនដុល្លារក្រាស់នៅឡើយទេ
Ford Territory មួយទឹកខ្លាញគោស្រុកខ្មែរ តម្លៃធូរជាងមុនច្រើនគួរសមក្នុងមួយរយៈចុងក្រោយនេះ បើក្រៅពីពណ៌ស តម្លៃរឹតតែធូរជាងហ្នឹងទៀត