ម៉ូឌែល GX300 ដែលពេញនិយមខ្លាំងនៅស្រុកខ្មែរជាប្រភេទ Luxury Sedan របស់ Lexus ចូលដល់ឆ្នាំ២០១៦ Lexus បានធ្វើកំណែរទម្រង់ និងផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុង។ ចំណែកម៉ាស៊ីនក៏ត្រូវបានកែប្រែទៅតាមម៉ូឌែលផងដែរដូចជា GS200t ប្រើជាមួយម៉ាស៊ីន ២.០លីត្រ និង GS350 ប្រើជាមួយម៉ាស៊ីន ៣.៥លីត្រ។
ប៉ុន្ដែស្រុកខ្មែរយើងឃើញប្រើប្រភាគច្រើនជាប្រភេទ GS200t ដែលបំពាក់ម៉ាស៊ីន ៤ស៊ីឡាំង Turbo ចំណុះ ២.០លីត្រ ផលិតកម្លាំងបាន ២៤១សេះ កម្លាំងរមួល ២៥៨ផោនហ្វីត រត់ដោយប្រអប់លេខ ៨វគ្គអូតូ បង្វិលកង់ដោយប៉ុង១ RWD និងប៉ុង២ AWD និងជំនួយបន្ថែមដោយ Drive Mode ដូចជា៖ Eco, Normal និង Sport ជាមួយកម្រិតស៊ីសាំងត្រឹមតែ ៧លីត្រ ទៅ ១១លីត្រប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួច។
សម្រាប់ស៊េរីឆ្នាំ២០១៦ ខាងក្នុងមិនជាចង្អៀតដូចពពួក ២០០៦ឡើយ ព្រោះភិនភាគ នៃតួររថយន្ដទាំងមូលប្រវែង ៤៨៩០ម.ម ទទឹង ១៨៤០ម.ម កម្ពស់ ១៤៥៥ម.ម ពីដីមកបាត ១៣០ម.ម ជាមួយទម្ងន់ ១៨០០គីឡូក្រាម។
GS200t ត្រូវបានបំពាក់មកជាមួយ Trim ឬ Option ចំនួន ៣ដូចជា Base ឬ Standard, Premium, F-Sport។
បើជាប្រភេទ Base ឬ Standard ផ្ទៃខាងមុខបំពាក់បាណា ជាមួយចង្កៀងគុជ LED ១គ្រាប់ យាន់កង់ទំហំ ១៧អ៉ីង កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត, ចំណែកខាងក្នុង បំពាក់អេក្រង់តាប់ឡូទំហំ ៨អ៉ីង កាម៉េរាក្រោយ មានភ្លើង Ambient ជាមួយហ្វិកាបែបឈឺ, មិនមានកៅអីត្រជាក់ជាមួយ Speaker ធម្មតា ១២គ្រាប់ កៅអីស្បែក និងមុខងារបញ្ជាឆេះពីចម្ងាយជាដើម។
សម្រាប់ពពួក Premium បន្ថែមនៅអេក្រង់តាប់ឡូទំហំ ១២.៣អ៉ីង កៅអីក្ដៅប្រជាក់ ផ្លឹតទឹកអូតូ, រីដូកញ្ចក់ក្រោយជាដើម។
ចូលដល់ Full Option ពេញដែលគេហៅថា F-Sport បន្ថែមជាមួយ Parking Sensor, បំពាក់សំណាញ់ ជាមួយចង្កៀងគុជ ៣គ្រាប់ប្រភេទ Auto High Beam, Spoiler នៅគូទក្រោយ យាន់កង់បែបស្ព័រ ១៨អ៉ីង។
ក្រៅពីកៅអីអេឡិចត្រនិច និង Lumbar Support មានបន្ថែមនៅមុខងារជើងទម្រភ្លូវជួរមុខ, Speaker ១៧គ្រាប់ Premium Mark Levinson, ការបំពាក់ស្បែក និងហ្វមិការអាលុយ្យូមបែបកាប៉ូន, កុងទ័រឌីជីថល ក្រៅពីនឹងក៏មានប្រព័ន្ធសុវត្ថិភាពសំខាន់ៗដូចជា៖
១/ ប្រព័ន្ធកំណត់ល្បឿនតាមឡានខាងមុខ Adaptive Cruise control ។
២/ ប្រព័ន្ធដាស់តឿនពេលឡានចាក់គន្លងផ្លូវ Land Departure Warming ។
៣/ ប្រព័ន្ធផ្ដល់សញ្ញាដាស់តឿន និងចាប់ហ្វ្រាំងអូតូពេលមានឧបសគ្គនៅខាងមុខ forward collision mitigation with automatic braking ជាដើម។
សម្រាប់តម្លៃវិញនៅស្រុកខ្មែរភាគច្រើននាំចូលមកប្រភេទ Trim ឬ Option ធម្មតា និង Premium មកតម្លើង Body ខាងក្រៅទៅជា F-Sport ហើយដាក់លក់ចន្លោះពី ៤ម៉ឺនដុល្លារ ទៅក្បែ ៥ម៉ឺនដុល្លារ អាស្រ័យលើ Option ពណ៌ និងភិនភាគជាក់ស្ដែង បើជា F-Sport ហ្ស៊ីនវិញអាចចូលដល់ ៥ម៉ឺនជាងអីដែរ។
សរុបមកពពួក GS សន្ទុះល្បឿន និងភាពហាប់ណែន បងប្អូនដែលធ្លាប់ប្រើ ស៊េរីឆ្នាំ២០០៦ ដឹងហើយថាអេមប៉ុណ្ណា ចុះទម្រាំ ២០១៦ទៀត គឺថាមិនបាច់និយាយតែម្ដង គ្រាន់តែតម្លៃរាងកប់បន្ដិច។ ចុះបងប្អូនវិញយល់យ៉ាងណាដែរចំពោះ GS200t ឆ្នាំ ២០១៦នេះ? សម្រាប់បងពិសោធន៍ និងមតិយោបល់ អាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ