GS ជារថយន្ដ Sedan ដ៏ល្បីរបស់ Lexus ហើយក៏ជាគូរប្រជែងដ៏ខ្លាំងជាមួយពពួករថយន្ដអ៉ឺរ៉ុបក្នុងពេលនោះដែរ។ ស្ថិតក្នុងជំនាន់ទី៣ ដែលផលិតពីឆ្នាំ២០០៦ ដល់២០១១ មានការផ្លាស់ប្ដូរបច្ចេកវិទ្យាតិចតួចបន្ថែមទៀតចាប់ពីឆ្នាំ២០០៨ ដើម្បីបន្ថែមរសជាតិឲ្យត្រកូល GS កាន់តែអេមខ្លាំងជាងមុន។
សម្រាប់ស្រុកខ្មែរ បងប្អូនយើងពេញនិយម និងស្គាល់ភាគច្រើនពពួក GS300 ប៉ុន្ដែរក្នុងត្រកូល GS ត្រូវ Lexus បែងចែកជា ៤ម៉ូឌែល ដើម្បីសម្គាល់ទៅលើកម្លាំងម៉ាស៊ីន Performance របស់រថយន្ដនីមួយៗដែលមានដូចជា៖ GS300, GS350, GS450h និង GS460 ជាមួយជម្រើសម៉ាស៊ីនចាប់ពី ៦ស៊ីឡាំងចំណុះ ៣.០លីត្រ ដល់ ៨ស៊ីឡាំង ចំណុះ ៤.៦លីត្រជាដើម។
ចំពោះ GS300 បងប្អូនប្រហែលជាធ្លាប់ស្គាល់ធ្លាប់ដឹងឡើងសាំទៅហើយ ថ្ងៃនេះ Advan Auto ចង់នាំអារម្មណ៍ប្រិយ៍មិត្តមកស្គាល់រសជាតិថ្មីប្លែក គឺម៉ូឌែល GS450h ប្រភេទ Hybrid ថាតើអេមប៉ុណ្ណា បានជាស្រុកខ្មែរយូៗទើបឃើញមួយ?
GS450h ប្រើជាមួយម៉ាស៊ីនសាំងទំហំ ៦ស៊ីឡាំងចំណុះ ៣.៥លីត្រ (2GR-FXE ដូចម៉ាស៊ីន RX450h ឆ្នាំ២០១០) ខណៈ GS300 ប្រើត្រឹម ៣.០លីត្រ ជំនួយដោយបូទ័រអគ្គិសនី បូករួមកម្លាំងបានដល់ទៅ ៣៤០សេះឯណោះ កម្លាំងរមួល ២៦៧ផោនហ្វីត ប្រើប្រអប់លេខ CVT បង្វិលកង់ដោយប៉ុង១ RWD និងប៉ុង២ AWD ជាមួយកម្រិតស៊ីសាំងចន្លោះពី ៨.៤លីត្រ ទៅ ៩.៤លីត្រក្នុង១០០គីឡូម៉ែត្រ តែបច្ចុប្បន្នអាចដល់ ៩លីត្រ ទៅ ១០លីត្រជាង អាស្រ័យលើស្ថានភាពជាក់ស្ដែង។
សម្រាប់ GS450h ហាក់មិនមានអ្វីប្លែកខុសច្រើនពី GS300 ឡើយទាំងរូបរាង ខាងក្នុង និងផ្នែកជាច្រើនមួយចំនួនទៀត។ តែអ្វីដែលចាប់អារម្មណ៍ទៅលើ GS450h នោះគឺ កម្លាំងម៉ាស៊ីនខ្លាំងមិនធម្មតា បើទោះបីជាដូចទៅនឹងម៉ាស៊ីនរបស់ RX450h ក៏ដោយ ប៉ុន្ដែរកម្លាំងរបស់ GS450h ហក់ឡើងខ្ពស់ជាងច្រើនគួរសម។ បើជាន់មួយជើងពេញទំហឹងចាប់ពី ០ ទៅ ១០០គីឡូម៉ែត្រ GS450h ចាយពេលត្រឹម ៥.៦វិនាទីប៉ុណ្ណោះ។
ក្រៅពីយាន់កង់ខុសគ្នាបន្ដិច (GS450h ទំហំ ១៨អ៉ីង GS300 ទំហំ ១៧អ៉ីង) ជាមួយកម្លាំងម៉ាស៊ីន ចំពោះភាពទំនើបវិញបើជាប្រភេទ Full Option គឺមានមួយកញ្ចប់ដូចគ្នា ដែលរួមជាមួយកៅអីក្ដៅត្រជាក់ ប្រព័ន្ធចាប់ហ្វ្រាំងអូតូ និងមុខងារចាប់ល្បឿនតាមឡានខាងមុខជាដើម។
តែអ្វីដែល GS450h ប្លែកជាងនោះគឺ ប្រព័ន្ធ Infrared Diver Monitoring System ដែល Toyota ផលិតដំបូងនៅឆ្នាំ២០០៦ ហើយក៏សម្រេចបំពាក់ទៅលើ GS450h នេះមុនគេផងដែរ។
Infrared Diver Monitoring System ជាមុខងារស្គេនមុខ និងភ្នែករបស់អ្នកបើកបរ ដែលធ្វើការជាមួយប្រព័ន្ធ PCS ក្នុងករណីអ្នកបើកបរ ងាកមុខចេញ ឬងងុយដេក ប្រព័ន្ធនោះ Alert ជាសម្លេង នឹងញ័រចង្កូតភ្លាម ប្រសិនអ្នកបើកបរនៅតែមិនអាចគ្រប់គ្រងការបើកបររបស់ខ្លួនបាននោះទេ មុខងារ PCS នឹងធ្វើការបញ្ឈប់រថយន្ដដោយស្វ័យប្រវត្តិតែម្ដង។
ទាំងនេះជាផ្នែកខុសគ្នាមួយចំនួនធំដែល GS450h ហាក់មិនសូវឃើញវត្តមាននៅស្រុកខ្មែរឡើយ ព្រោះម៉ាស៊ីនធំ ការបង់ពន្ធនាំចូលក៏ខ្ពស់ ហើយសម្រាប់តម្លៃទីផ្សារបច្ចុប្បន្ននេះអាចចន្លោះពី ២ម៉ឺនដុល្លារជាង ទៅ ៣ម៉ឺនដុល្លារឯណោះ អាស្រ័យលើ Option ពណ៌ ប្រភេទស្លាកលេខ និងក្រដាសពន្ធជាដើម។
ខណៈ GS300 វិញបច្ចុប្បន្នបើបងប្អូនចង់បានស្លាកលេខកាន់ចន្លោះពី ១៦,០០០ដុល្លារ ទៅ ២០,០០០ដុល្លារ រកឡានស្អាតបានជិះហើយ តែបើក្រដាស់ពន្ធអាចខ្ទង់ ២១,០០០ដុល្លារ ទៅ ២៤,០០០ដុល្លារជាងប៉ុណ្ណោះ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ GS450h មួយនេះ? ចំពោះបងប្អូនដែលមានបទពិសោធន៍ មតិយោបល់ និងចំណាប់អារម្មណ៍ទាក់ទងនឹងត្រកូល GS អាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ