GS300 ល្បីស៊ីសាំងច្រើនអាចមើល GS200t បានម៉ាស៊ីនតូចតែខ្លាំង នឹងចាយខ្ទង់ 9លីត្រប៉ុណ្ណោះ គ្រាន់ថ្លៃបន្ដិច

អ្នកទស្សនា
195
0/ AKlasseAuto Promotion
Untitled-45-Recovered-Recovered88.jpg

បើនិយាយពីឡាន ស្ព័រទ្វា ៤របស់ Lexus ដែលមានកម្លាំងខ្លាំង នឹងពេញនិយមប្រើនៅស្រុកខ្មែរ អាចថាត្រកូល GS ស៊ីដាច់ហើយ។ នៅខ្មែរសម្បូរណាស់ប្រភេទ GS300 ជំនាន់ទី២ ស៊េរីឆ្នាំ​២០០៦​ ដល់ ២០០៨ ហើយក៏ល្បីថាស៊ីសាំងច្រើនផងដែរ ប៉ុន្ដែក៏ជិះស្រួលមិនចាញ់ឡានលំដាប់ថវិការខ្ពស់ឡើយ។

image.png

សម្រាប់ពពួកជំនាន់ទី២ GS300 បំពាក់ម៉ាស៊ីន​ ៦ស៊ីឡាំង ៣.០លីត្រ ផលិតកម្លាំង ២៤៥សេះ កម្លាំងរមួល ២៣០ផោនហ្វីត ភ្ជាប់ជាមួយប្រអប់លេខ ៦ វគ្គអូតូ នឹងជម្រើសរត់ដោយប៉ុងក្រោយ (RWD) និងមានជម្រើសប៉ុងពីរ(AWD) ។

image.png

ចំពោះកម្រិតស៊ីសាំងវិញ បច្ចុប្បន្នអាចហក់ខ្ទង់ ១២លីត្រ ទៅ ១៤លីត្រជាងក្នុង ១០០គីឡូម៉ែត្រ ឬអាចលើខ្វះតិចតួចអាស្រ័យលើស្ថានភាពជាក់ស្ដែង ជាមួយតម្លៃទីផ្សារបច្ចុប្បន្នខ្ទង់ ១ម៉ឺនស្ដើង ទៅ ១ម៉ឺនក្រាស់ការទិញបានជិះហើយ។

R.jpg

តែបើក្រឡេកមើលមើលពពួកជំនាន់ទី៣ ស៊េរីឆ្នាំ ២០១៦ ដែលផ្លាស់ប្ដូររាងថ្មី ឈ្មោះថ្មីម៉ាស៊ីនថ្មីគេហៅថា GS200t កាន់តែស្ព័រ នឹងទំនើបមិនធម្មតាឡើយ ចំណែកកម្លាំងរត់វិញ ប្រើម៉ាស៊ីនត្រឹម ២.០លីត្រ ៤ស៊ីឡាំងមែន ប៉ុន្ដែកុំចង់សាក ខ្លាំងជាងមុនទៅទៀត ជាន់ដឹងតែហើបក្បាលតែម្ដង។

image.png

ជាក់ស្ដែង GS200t ដែលប្រើនៅស្រុកខ្មែរឃើញបំពាក់ម៉ាស៊ីន ៤ស៊ីឡាំង ២.០លីត្រ ជំនួយបន្ថែមដោយ Turbo  ផលិតកម្លាំងបាន ២៤១សេះ កម្លាំងរមួល ២៥៨ផោនហ្វីត រត់ដោយប្រអប់លេខ ៨វគ្គអូតូ បង្វិលកង់ដោយប៉ុង១ RWD និងប៉ុង២ AWD និងជំនួយបន្ថែមដោយ Drive Mode ដូចជា៖ Eco, Normal និង Sport ជាមួយកម្រិតស៊ីសាំងខ្ទង់ ៩លីត្រ ទៅ ១១លីត្រប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។

471839703_640387491994697_1244476719703690236_n.jpg

ចំពោះតម្លៃវិញឃើញទីផ្សារដាក់លក់ខ្ទង់ ៣ម៉ឺនដុល្លារស្ដើង ទៅ ៤ម៉ឺនដុល្លារ អាស្រ័យលើ ពណ៌ Trim/Option ប្រភេទស្លាកលេខឬក្រដាសពន្ធ ឆ្នាំផលិត នឹងភិនភាគឡានជាក់ស្ដែង។

2016-lexus-gs-200t_100521977.jpg

GS200t ជាប្រភេទឡាន Sedan បែបស្ព័រទ្វា៤ កៅអីស្បែក ពីរជួរអាចជិះបាន ៥នាក់ នឹងសល់ឃ្លុបក្រោយអាចដាក់អីវ៉ានបានច្រើនគួរសម ដែលអមមកជាមួយ Trim ឬ Option ចំនួន ៣ដូចជា Base ឬ Standard, Premium នឹង F-Sport ជាដើម។

Lexus-GS-F-Sport-200t-rear-seats-legroom-at-IAA-2015.jpg

ចូលដល់ Option ខ្ពស់ឬ Full Option ពេញដែលគេហៅថា F-Sport ឃើញបំពាក់ អេក្រង់តាប់ឡូទំហំ ១២.៣អ៉ីង កៅអីក្ដៅប្រជាក់ ផ្លឹតទឹកអូតូ រីដូកញ្ចក់ក្រោយជាមួយ Parking Sensor រូបរាងខាងក្រៅក៏ បំពាក់សំណាញ់ ជាមួយចង្កៀងគុជ ៣គ្រាប់ប្រភេទ Auto High Beam, Spoiler នៅគូទក្រោយ យាន់កង់បែបស្ព័រ ១៨អ៉ីង។

Lexus-GS-F-Sport-200t-interior-dashboard-at-IAA-2015.jpg

ក្រៅពីកៅអីអេឡិចត្រនិច និង Lumbar Support មានបន្ថែមនៅមុខងារជើងទម្រភ្លូវជួរមុខ Speaker ១៧គ្រាប់ Premium Mark Levinson, ការបំពាក់ស្បែក និងហ្វមិការអាលុយ្យូមបែបកាប៉ូន, កុងទ័រឌីជីថល ក្រៅពីនឹងក៏មានប្រព័ន្ធសុវត្ថិភាពសំខាន់ៗដូចជា៖

Lexus-GS-F-Sport-200t-front-seats-at-IAA-2015.jpg

១/ ប្រព័ន្ធកំណត់ល្បឿនតាមឡានខាងមុខ Adaptive Cruise control ។

២/ ប្រព័ន្ធដាស់តឿនពេលឡានចាក់គន្លងផ្លូវ Land Departure Warming ។

៣/ ប្រព័ន្ធផ្ដល់សញ្ញាដាស់តឿន និងចាប់ហ្វ្រាំងអូតូពេលមានឧបសគ្គនៅខាងមុខ forward collision mitigation with automatic braking ជាដើម។

image.png

សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Lexus GS200t ជំនាន់ទី៣ ស៊េរីឆ្នាំ ២០១៦ មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕

ដោយ៖ Bunsak 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More