ត្រកូល GS ត្រូវបានគេចាត់ទុកជាប្រភេទឡាន Luxury Sport Sedan ដែលមាន Performance ខ្លាំងលំដាប់ជួរមុខ១ម៉ូឌែលរបស់ Lexus ។ ស្រុកខ្មែរមានប្រើច្រើនគួរសម ល្បីថាជាឡានដែលមានម៉ាស៊ីនខ្លាំង ជាន់ស្ទុះល្អ ជើងក្រោមហាប់ណែន ជាមួយភាពទំនើបគួរសមផងដែរ។
គួរបញ្ជាក់ថា GS300 កាលចេញពីរោងចក្រដំបូងតម្លៃ ៤៥១០០ដុល្លារ ចំណែក GS350h ៥៥,៨០០ដុល្លារឯណោះ សម្រាប់ស៊េរីឆ្នាំ២០០៦ ដល់២០០៧។
តែនៅទីផ្សារស្រុកខ្មែរបច្ចុប្បន្នបងប្អូនអាចរកទិញបានទាំងស្លាកលេខ និងក្រដាសពន្ធខ្ទង់ ១៥០០០ដុល្លារជាង ដល់ ២៤០០០ដុល្លារ សម្រាប់ GS300។ ចំណែក GS450h ដែលជាប្រភេទ Hybrid ឃើញនៅចន្លោះពី ១៨០០០ដុល្លារ ដល់ក្បែរ ៣០០០០ដុល្លារអីដែរ។ ហើយតម្លៃទាំងនេះអាចប្រែប្រួលអាស្រ័យលើ ពណ៍ Option ភិនភាគឡានជាក់ស្ដែង។
សម្រាប់រូបរាង និងភិនភាគរថយន្ដទាំង ២ម៉ូឌែលនេះ ហាក់មិនមានអ្វីប្លែកគួរឲ្យកត់សម្គាល់ឡើយ តែយើងអាចចំណាំបានត្រង់ អក្សរពីក្រោយ GS450h ឬ GS300 ខាងមុខសញ្ញាឡូហ្គូ Lexus បិទជិតរំលិចដោយពណ៌ខៀវបន្ដិច ដែលតំណាងឲ្យប្រភេទ Hybrid និងទម្រង់យាន់កង់បែបថ្មីរបស់ GS450hទំហំ ១៨អ៉ីង ចំណែក GS300 ទំហំ ១៧អ៉ីងជាដើម។
ចូលទៅខាងក្នុងបើជាប្រភេទ Full Option គឺមានមួយកញ្ចប់ដូចគ្នា តែអ្វីដែល GS450h ប្លែកជាងនោះគឺ ប្រព័ន្ធ Infrared Diver Monitoring System ដែល Toyota ផលិតដំបូងនៅឆ្នាំ២០០៦ ហើយក៏សម្រេចបំពាក់ទៅលើ GS450h នេះមុនគេផងដែរ។
Infrared Diver Monitoring System ជាមុខងារស្គេនមុខ និងភ្នែករបស់អ្នកបើកបរ ដែលធ្វើការជាមួយប្រព័ន្ធ PCS ក្នុងករណីអ្នកបើកបរ ងាកមុខចេញ ឬងងុយដេក ប្រព័ន្ធនោះ Alert ជាសម្លេង នឹងញ័រចង្កូតភ្លាម ប្រសិនអ្នកបើកបរនៅតែមិនអាចគ្រប់គ្រងការបើកបររបស់ខ្លួនបាននោះទេ មុខងារ PCS នឹងធ្វើការបញ្ឈប់រថយន្ដដោយស្វ័យប្រវត្តិតែម្ដង។
ផ្នែកប្លុកម៉ាស៊ីន GS300 បំពាក់ម៉ាស៊ីន ៦ស៊ីឡាំង ចំណុះ ៣.០លីត្រ ផលិតកម្លាំង ២៤៥សេះ កម្លាំងរមួល ២៣០ផោនហ្វីត ភ្ជាប់ជាមួយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយជម្រើស ប៉ុង១ RWD និងប៉ុង២ AWD អាចជាន់ស្ទុះពី០ ទៅ ១០០ គីឡូម៉ែត្រចាយពេល ៧.២វិនាទី ជាមួយល្បឿនលឿនបំផុត ២៤០គីឡូម៉ែត្រ/ម៉ោង។
កម្រិតស៊ីសាំងគឺជារឿងរសើបសម្រាប់ត្រកូល GS300 មួយនេះបើតាមបទពិសោធន៌ជាក់ស្ដែងបច្ចុប្បន្ន ចំណាយខ្ទង់ ១១លីត្រ ទៅ ១៣លីត្រជាងក្នុង ១០០គីឡូម៉ែត្រ។
ចំណែក GS450h វិញបំពាក់ម៉ាស៊ីន ៦ស៊ីឡាំង ចំណុះ ៣.៥លីត្រ (2GR-FXE ដូចម៉ាស៊ីន RX450h ឆ្នាំ២០១០) ជំនួយដោយបូទ័រអគ្គិសនី អាចផលិតកម្លាំងបានដល់ទៅ ៣៤០សេះឯណោះ កម្លាំងរមួល ២៦៧ផោនហ្វីត ប្រើប្រអប់លេខ CVT បង្វិលកង់ដោយប៉ុង១ RWD និងប៉ុង២ AWD បើជាន់មួយជើងពេញទំហឹងចាប់ពីកុងទ័រ ០ ទៅ ១០០គីឡូម៉ែត្រ GS450h ចាយពេលត្រឹម ៥.៦វិនាទីប៉ុណ្ណោះ ជាមួយល្បឿនអតិបរិមា ២៥០គីឡូម៉ែត្រ/ម៉ោង។
កម្រិតស៊ីសាំងចវិញ ហាក់សន្សំសំចៃគ្រាន់បើ ព្រោះជាប្រភេទ Hybrid ដោយក្នុង ១០០គីឡូម៉ែត្រចន្លោះពី ៨.៤លីត្រ ទៅ ៩.៤លីត្រក្នុង១០០គីឡូម៉ែត្រកាលចេញពីរោងចក្រ តែបច្ចុប្បន្នអាចដល់ ៩លីត្រ ទៅ ១០លីត្រជាង អាស្រ័យលើស្ថានភាពជាក់ស្ដែង។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះត្រកូល GS ពីរម៉ូឌែលនេះ? បងប្អូនណាដែលមានមតិយោបល់ បទពិសោធន៍ និងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ