ត្រកូល GS ជាប្រភេទឡាន Sedan បែបស្ព័រដ៏ពេញនិមយមួយរបស់ Lexus សម្រាប់ស្រុកខ្មែរឃើញមានភាគច្រើនជាប្រភេទ GS300 ស៊េរីឆ្នាំ ២០០៦ ដល់ ២០០៨ ចំណែកប្រភេទ GS450h Hybrid ឃើញមានមួយៗដែរ។
ខណៈត្រកូល GS មានដល់ទៅ ៤ម៉ូឌែលដូចជា៖ GS300, GS350, GS450h និង GS460 ជាមួយជម្រើសម៉ាស៊ីនចាប់ពី ៦ស៊ីឡាំងចំណុះ ៣.០លីត្រ នឹងប្រភេទ (Hybrid GS450h) ដល់ ៨ស៊ីឡាំង ចំណុះ ៤.៦លីត្រជាដើម។
និយាយពី GS450h បើមើលពីខាងក្រៅមិនចាប់អារម្មណ៍ទេអាចនឹងច្រឡំជាមួយ GS300 ប៉ុន្ដែភាពខុសប្លែកត្រង់ សញ្ញាឡូហ្គូ Lexus បិតជិតបង្កប់ Radar Sensor នឹងបែករាងពណ៌ខៀវបន្ដិច។
ចំណែកគូទក្រោយ មានភ្ជាប់ជាមួយពាក្យ GS450H រំលិចដោយភ្លើង LED នៅស្ដុបក្រោយ រីឯកញ្ចក់មើលក្រោយសងខាង បំពាក់ភ្លើងស៊េញ៉ូ ផងដែរ។ មិនតែប៉ុណ្ណោះ ទំរងយ៉ាន់បែបស្ព័រជាង នឹងមានទំហំដល់ទៅ ១៨អ៉ីង ខណៈ GS300 ប្រើទំហំ ១៧អ៉ីង ជាងដើម។
GS450h ប្រើជាមួយម៉ាស៊ីនសាំងទំហំ ៦ស៊ីឡាំង ៣.៥លីត្រ (2GR-FXE ដូចម៉ាស៊ីន RX450h ឆ្នាំ២០១០) ជំនួយដោយបូទ័រអគ្គិសនី កម្លាំងសរុបដល់ទៅ ៣៤០សេះឯណោះ ជាមួយកម្លាំងរមួល ២៦៧ផោនហ្វីត ប្រើប្រអប់លេខ CVT បង្វិលកង់ដោយប៉ុង១ RWD និងប៉ុង២ AWD បើជាន់មួយជើងពេញទំហឹងចាប់ពី ០ ទៅ ១០០គីឡូម៉ែត្រ GS450h ចាយពេលត្រឹម ៥.៦វិនាទីប៉ុណ្ណោះ។
ប្រភេទ Hybrid មួយនេះស៊ីសាំងចន្លោះពី ៨លីត្រជាង ទៅ ១០លីត្រជាង ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួច អាស្រ័យលើស្ថានភាពជាក់ស្ដែង។
ខណៈ GS300 បំពាក់ម៉ាស៊ីន ៦ស៊ីឡាំង ៣.០លីត្រ ផលិតកម្លាំង ២៤៥សេះ ជាមួយល្បឿនលឿនបំផុត ២៤០ គីឡូម៉ែត្រ/ម៉ោង ដែលអាចជាន់ស្ទុះពី ០-១០០ គ.ម/ម៉ោង ប្រើពេល ៧.២វិនាទី ភ្ជាប់ជាមួយប្រអប់លេខ ៦ វគ្គអូតូ នឹងជម្រើសរត់ដោយប៉ុងក្រោយ (RWD) និងមានជម្រើសប៉ុងពីរ(AWD) ។
ចំពោះកម្រិតស៊ីសាំងវិញខ្ទង់ ១១លីត្រជាង ទៅ ១៣លីត្រជាងក្នុង ១០០គីឡូម៉ែត្រ ឬអាចលើខ្វះតិចតួចអាស្រ័យលើស្ថានភាពជាក់ស្ដែង។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ ត្រកូល GS ទាំង២ម៉ូឌែលនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ