Lexus បញ្ចេញម៉ូឌែល GX ជំនាន់ទី១ ជាប្រភេទ SUV Full Size ខ្នាតធំ នៅឆ្នាំ២០០៣ ដល់២០០៩ ដែលយកលំនាំតាម Land Cruiser Prado J120 របស់ Toyota ជំនាន់ទី៣។ ហើយក៏ធ្លាប់ជាឡានលំដាប់ថវិកាមួយដែរនៅស្រុកខ្មែរយើង តែបច្ចុប្បន្នតម្លៃទីផ្សារហាងឆេងធ្លាក់នៅចន្លោះពី ១ម៉ឺនក្រាស់ ទៅ២ម៉ឺនដុល្លារក្រាស់ អាស្រ័យលើឆ្នាំផលិត Option និងភិនភាគជាក់ស្ដែង។
ផ្នែកខាងក្រៅបើមើលទៅស្រដៀងទៅនឹង Toyota Prada ចំណែកខាងក្នុង តួរខ្លួន ប្លុកម៉ាស៊ីន គឺដូចទៅនឹងសិស្សច្បងរួមត្រកូល Lexus LX470 ដែរ។ ព្រោះប្រេន Lexus តែងរចនាឡើងតាមបែប Luxury Car ជាងពពួក Toyota ។ តែដោយសារតែអាយុកាលរាងចាស់ដែរហើយ បងប្អូនអ្នកស្រុកខ្មែរខ្លះក៏រអ៊ូរទាំពីបញ្ហាមួយចំនួនដែល អ្នកប្រើតែងជិះ GX470 មិនស្រួលគួទទាល់តែសោះ។
ថ្ងៃនេះ Advan Auto និងលើកយកនៅគុណវិបត្តិ ក៏ដូចជាចំណុចអវិជ្ជាមានមួយចំនួនដែលកំពុងមាននៅលើ GX 470 មកជជែកម្ដង ដើម្បីជាគន្លឹះខ្លះៗផ្ដល់ជូនបងប្អូនដែលមានបំណងចង់ប្រើប្រាស់នៅម៉ូឌែលមួយប្រភេទនេះ។ ដើម្បីងាយស្រួលក្នុងការសម្រេចចិត្តមុនទិញ ចៀងវៀងជួបបញ្ហាណាមួយពេលប្រើហើយអន់ចិត្តស្ដាយក្រោយ។
_ ដោយសុំមិននិយាយវែងឆ្ងាយពី Specs កម្លាំង និង Option ទេសូមលើកយកតែចំណុចអវិជ្ជាមានតែប៉ុណ្ណោះ។
+ គុណវិបត្តិ និងភាពអវិជ្ជាមាន ៥ចំណុច ដែលកើតមាននៅលើ GX 470 សម្រាប់ឆ្នាំ២០២២នេះដូចជា៖
១. ជាឡានចាស់ឆ្នាំ កម្រិតស៊ីសាំងជាបញ្ហាចោទ ជាក់ស្ដែងកាលចេញពីរោងចក្រជិត២០ឆ្នាំមុន សុីចន្លោះពី ១៧លីត្រក្នុងក្រុង និង១៤លីត្រក្រៅក្រុង តែបច្ចុប្បន្នឡានចាស់ឆ្នាំបែបនេះអាចហក់ដល់ ១៦លីត្រ ទៅ២០លីត្រ ក្នុង១០០គីឡូម៉ែត្រ។
២. ពិបាកលក់ចេញ ទាំងអ្នកប្រើ ទាំងអ្នកលក់ ព្រោះខាតច្រើនពេក ម្យ៉ាងទៀតមិនសូវពេញនិយម និងសម្បូរទីផ្សារឡើយ។
៣. គ្រឿងបន្លាស់ ថ្លៃជួសជុល ចំណាយថែទាំមានតម្លៃខ្ពស់។
៤. ជាឡានម៉ាស៊ីធំ ដល់ទៅ ៨ស៊ីឡាំង ចំណុះ ៤.៧លីត្រ អញ្ចឹងហើយចំណាយលើពន្ធផ្លូវខ្ពស់ ដែលប្រមាណជា ៨០ម៉ឺនរៀង ក្នុង១ឆ្នាំ។
៥. ជាឡានដែលមិនមានអ្វីផ្លាស់ប្ដូរច្រើនឡើយ ក្នុងរយៈពេល ៦ឆ្នាំសម្រាប់ជំនាន់ទី១ នេះ ជាក់ស្ដែងឃើញមានការកែប្រែទៅលើតែប្រពន្ធ័ជើងក្រោម និងប្លុកម៉ាស៊ីន ចំពោះផ្នែកខាងក្នុងដូចជា នៅប្រើសោរចាក់បញ្ឆះបញ្ឆះដដែល។ ជាប្រេន Lexus ដែរតែមិនមានបំពាក់ ប៉ូតុង Power Start និង Smart Key ឡើយ។
សរុបមក ក្រៅតែពីខាងក្នុងទូលាយ រត់ណឹងជាន់ស្ទុះ ជើងក្រោមហាប់ណែនល្អ គឺមិនមានអ្វីថ្មីទេចំពោះ GX ជំនាន់ទី១នេះ។ តែបើបងប្អូនចាប់អារម្មណ៍ ចង់ប្រើបើដឹងរឿងទាំងនេះហើយ ក៏អាចធ្វើឲ្យបងប្អូនធូរចិត្តខ្លះ ឬអាចនិយាយបានថា ដកឃ្លាពិចារណាសិនក៏មិនទាន់ហួសពេលដែរ៕
ដោយ៖ BunSak
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ