HS250h កំពុងមានសន្ទុះនៃការប្រើប្រាស់ច្រើនគួរសមក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ក្នុប្រភេទជាង រថយន្ដ Hybrid បែប Sedan របស់ Lexus ។
HS ផលិតដំបូងនៅឆ្នាំ២០១០ ដល់ ឆ្នាំ២០១៤ ក្រោយមកក៏ស្ងាត់បាត់ស្រមោលតែម្ដង ប៉ុន្ដែក្នុងឆ្នាំ២០១៣ ឡើងទៅ Lexus ធ្ចើការ Facelift កែប្រែផ្នែកខ្លះដើម្បីឲ្យកាន់តែលើកសម្រស់ថែមទៀត។
សម្រាប់ស្រុកខ្មែរវិញ ឃើញសម្បូរតែស៊េរីឆ្នាំ២០១០ ដល់២០១២ ជាមួយតម្លៃកាលពីរឆ្នាំមុនចាប់ពី ២ម៉ឺនដុល្លារក្រាស់ ទៅ ៣ម៉ឺនដុល្លារស្ដើង អាស្រ័យតាមឆ្នាំផលិត ពណ៍ Option ស្លាកលេខ ឬក្រដាសពន្ធ នឹងភិនភាគជាក់ស្ដែងជាដើម។
ខណៈទីផ្សារបច្ចុប្បន្នរបស់ HS250h ហាក់ប្រែប្រួលខ្លាំង អាចនិយាយបានថាតម្លៃប្រហាក់ប្រហែលទៅនឹង ពពួក Prius ឆ្នាំ២០១០ នឹង Camry 2007 សម្រាប់បងប្អូនចង់សាករសជាតិ ត្រកូល Lexus មួយនេះកាន់ខ្ទង់ ២ម៉ឺនដុល្លារ ទៅ ២ម៉ឺនដុល្លារជាង អាចរកបានជិះហើយ អាស្រ័យលើពណ៌ ប្រភេទស្លាកលេខ ឬក្រដាសពន្ធ ឆ្នាំផលិត Trim/Option នឹងភិនភាគស្ដែងជាដើម។
HS250H ប្រើម៉ាស៊ីនប៉ុណគ្នាជាមួយ Camry Hybrid 2007 ទំហំ ៤ស៊ីឡាំង ចំណុះ ២.៤លីត្រ បូកទាំងមូទ័រអគ្គិសនីផង អាចផលិតកម្លាំងបាន ១៨៧សេះ កម្លាំងរមួល ១៣៨ផោនហ្វីត ប្រើប្រអប់លេខ CVT បង្វិលកង់ដោយប៉ុងមុខ (FWD)។
HS ក៏ភ្ជាប់មកជាមួយ Driving Mode ដូចជា៖ EV, Eco, Power Mode ជាមួយកម្រិតស៊ីសាំងសន្សំសំចៃគ្រាន់បើ ជាក់ស្ដែង១០០គីឡូម៉ែត្រចំណាយត្រឹមតែ ៧ លីត្រទៅ ៨លីត្រជាង អាស្រ័យលើស្ថានភាពជាក់ស្ដែង។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Lexus HS250H ដែលជា Luxury Sedan មួយនេះ? ចំពោះបងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ