RC200t ជាប្រភេទឡានស្ព័រ Coupe ដ៏ពេញនិយមក្នុងចំណោមត្រកូល RC របស់ Lexus ដែលមាន សម្រាប់ស្រុកខ្មែរវិញ សម្បួរតែប្រភេទ RC200t នេះហើយ ព្រោះម៉ាស៊ីនតូចល្មមតែកម្លាំងខ្លាំងគួរសម ម៉្យាងពន្ធនាំចូលក៏ធូរដែរ។
RC ផលិតដំបូងនៅឆ្នាំ២០១៥ ចាត់ជាជំនាន់ទី១ រហូតដល់បច្ចុប្បន្ន ជាមួយការផ្លាស់ប្ដូររូបរាងនៅឆ្នាំ ២០១៩ Facelift សម្រាប់ជំនាន់ទី២ វិញហាក់មិនទាន់មានសញ្ញាល្អ ជាមួយ Generation ថ្មីនៅឡើយទេ។
RC200t បំពាក់ម៉ាស៊ីន Turbo ៤ស៊ីឡាំង ២.០លីត្រ ផលិតកម្លាំងបាន ២៤១សេះ កម្លាំងរមួល ២៥៨ផោនហ្វីត រត់ដោយប្រអប់លេខ ៨វគ្គអូតូ មាន Paddle Shift បង្វិលកង់ដោយប៉ុងក្រោយ RWD ជំនួយដោយប្រព័ន្ធ Rear LSD (F-Sport) ភ្ជាប់ជាមួយ Drive Mode ដូចជា៖ Eco, Normal, Sport Mode ។
បើនិយាយពីសន្ទុះល្បឿនវិញ RC200t អាចជាន់ពី ០ ទៅ ១០០គីឡូម៉ែត្រចាយពេល ៦.៨វិនាទី រត់លឿនបំផុតបាន ២៣០គីឡូម៉ែត្រ/ម៉ោង ជាមួយកម្រិតស៊ីសាំងខ្ទង់ ៨លីត្រជាង ទៅ ១២លីត្រក្នុង១០០គីឡូម៉ែត្រ។
ស្រុកខ្មែរសម្បូភាគច្រើនជាស៊េរីឆ្នាំ២០១៦ ដល់ ២០១៨ ជាមួយ Trim/Option ដូចជា៖ Standard, Premium, Luxury និង F-Sport។ សម្រាប់តម្លៃវិញខ្ទង់ ៣ម៉ឺនដុល្លារ ទៅ ៤ម៉ឺនដុល្លារ អាស្រ័យលើ ពណ៌ Trim/Option ឆ្នាំផលិត ប្រភេទស្លាកលេខ ឬក្រដាសពន្ធ នឹងភិនភាគឡានជាក់ស្ដែងជាដើម៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ