RX 400h គីជាឡានដំណើរការដោយប្រព័ន្ធ Hybrid ដំបូងបំផុតមួយរបស់ក្រុមហ៊ុន Lexus ក្នុងប្រភេទជា Crossover SUV។ Lexus បានផលិតវាឡើងយ៉ាងសម្រិតសម្រាំងជាទីបំផុត ឲ្យស័ក្កិសមជា Luxury Car ដើម្បីនាំចូលទីផ្សារសហរដ្ឋអាមេរិ កាណាដា បែកអ៉ឺរ៉ប់ និងអាស៊ីផងដែរ។ ទោះបីជាយ៉ាងណា 400h ទាំងរូបរាង គ្រោងឆ្អឹង និងខាងក្នុង ស្ទើតែដូច RX330 ទាំងស្រុង គ្រាន់តែខុសផ្នែកខ្លះទាក់ទងនឹង Option ប្រព័ន្ធដំណើរការ និងបំពាក់នៅបច្ចេកវិទ្យាតិចតួចបន្ថែមទៀតដើម្បីកុំឲ្យថា មិនមានអ្វីប្លែកសោះតែប៉ុណ្ណឹង។
តែទីផ្សាររបស់ RX400h ទទួលបានជោគជយ័ និងពេញនិយមខ្លាំងដែលផលិតចាប់ពីឆ្នាំ២០០៦ ដល់ ២០០៩។ មិនថាតែនៅបណ្ដាប្រទេសទាំងនោះទេ សូម្បីតែនៅកម្ពុជាយើងក៏និយមវាខ្លាំងដែរ ក្នុងមានជាឡានមួយទឹកតែតម្លៃខ្ពស់។
-ជាក់ស្ដែងតម្លៃទីផ្សារក្នុងស្រុកបច្ចុប្បន្នចន្លោះពី ២ម៉ឺនដុល្លារក្រាស់ ទៅ៣ម៉ឺនដុល្លារស្ដើង អាស្រ័យលើឆ្នាំផលិត ពណ៌ Option និងប្រភេទស្លាកលេខ ឬក្រដាស់ពន្ធជាដើម។
-RX400h ប្រើម៉ាស៊ីន ៦ស៊ីឡាំង តំរៀបជាអក្សរ V ចំណុះ៣.៣ លីត្រ ផលិតកម្លាំង ២០៨សេះ បូកបន្ថែមម៉ូទ័រអគ្គិសនី ៣គ្រាប់ទៀត បង្កើនកម្លាំងបាន ២៦៨សេះ និងកម្លាំងរមួល ២១២ផោនហ្វីត រត់ដោយប្រអប់លេខ CVT ដែលចែកកម្លាំងពីម៉ូទ័រទៅបង្វិលកង់ដោយផ្ទាល់ ធ្វើឲ្យការចូលលេខស្មូតល្អ។ វាមានជម្រើសប៉ុងមួយ (FWD) និងប៉ុងពីរ(AWD) ប្រើហ្វ្រាំងឌីសគៀបមុខក្រោយ ជំនួយដោយ ABS លើកង់ទាំង៤ ធ្វើអោយរថយន្ដមួយនេះអាចបើកលឿនបំផុតបាន ២០០គីឡូម៉ែត្រ/ម៉ោង ជាន់ស្ទុះពី ០-១០០គីឡូម៉ែត្រ ប្រើពេល ៧.៦វិនាទី ប៉ុណ្ណោះ។
-កម្រិតស៊ីសាំងជាមធ្យម ៩លីត្រ សម្រាប់បើកបរក្នុងក្រុង ៨លីត្រ និងក្រៅក្រុងផ្លូវលាត ១០លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចលើសតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
- ជើងក្រោមដំណើរការដោយប្រព័ន្ធឯការជ្យ Independent Suspension ភ្ជាប់កង់ទាំងមួនតែម្ដង តែផ្នែកខាងមុខជំនួយដោយ បូមរឺស័រធម្មតា MacPherson Strut និងខាងក្រោយជា Multi-link។ ជើងក្រោមប្រភេទនេះ ធ្វើអោយការបើកជ្រេនៅផ្លូវកោងទប់លំនឹងបានល្អ ចំណែកឯការជិះលើផ្លូវលំបាកល្មមៗក៏វាអត់សូវរលាក់ និងជួយកាត់បន្ថយសម្លេងរំខានពីខាងក្រៅបានស្ងាត់ល្អ។
+ ទោះបីជារត់ណឹងល្អ បើកបរជាន់ស្ទុះ និងសន្សំសំចៃក៏ដោយ បើគិតមកដល់បច្ចុប្បន្ននេះអាយុកាលរាងជ្រេ
បន្ដិចហើយ។ ម្យ៉ាងទៀតមានចំណុចមិនពេញចិត្តមួយចំនួនដែលបងប្អូនអ្នកប្រើប្រាស់តែងតែអន់ចិត្តចំពោះ ឡាន Hybrid RX400h មួយនេះ ដែលចំណុចទាំងនោះរួមមាន៖
- ជាប្រភេទឡាន Hybrid ដែលមានតម្លៃថ្លៃ តែមិនមានបំពាក់ជាមួយនៅ Smart Key និង បូតុង Power Start ឡើយ។
- ឡានឆ្នាំខ្ពស់ប្រេន Lexus លំដាប់ជួរមុខដែរ មានតែកាម៉េរាក្រោយ តែអត់មានប្រព័ន្ធ Sensor ជំនួយពេលចូលចត ឬផ្លូវចង្អៀតឡើយ ដូចជាលោតសញ្ញាព្រមានពេលជិតប៉ះអ្វីមួយជាដើម។
- ទោះបីជាមានអាយុ ១៥ឆ្នាំហើយក្ដី តែតម្លៃនៅខ្ពស់ដដែល ចង់ថ្លៃជាងឡានស៊េរីថ្មីឆ្នាំ២០២២មួយចំនួនទៅទៀត។
- ទិញតម្លៃខ្ពស់ ហើយលក់វិញខាតច្រើន ព្រោះមិនសូវសម្បូរទីផ្សារ។
- គ្រឿងបន្លាស់ថ្លៃ ហើយត្រូវការថែទាំខ្ពស់ បើមានបញ្ហាប្រព័ន្ធភ្លើង ឬអាគុយ Hybrid ណាមួយ នៅពេលធ្វើដំណើរតាមខេត្ត អាចនឹងដេកផ្លូវហើយ ព្រោះពិបាករកជាងបន្ដិច ចំណែកគ្រឿងក៏មិនសូវសម្បូរដែរតាមខេត្ត។
ទាំងនេះជាចំណុចដែលបងប្អូនខ្លះគាត់តែងស្ទើរចិត្តជាមួយនិង Lexus RX400h ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ តែបើបងប្អូនដឹង និងបានត្រៀមចិត្តនៅចំណុចទាំងអស់នេះហើយ 400h នៅតែអេម ចាយរាងគ្រាន់បើ ទោះបីជាចាស់ឆ្នាំហើយក្ដី៕
ចុះបងប្អូនយល់យ៉ាងណាដែរ បើកាន់ថវិកាខ្ទង់ ៣ម៉ឺនដុល្លារជាង ហ៊ានប្រផុយជាមួយ Lexus RX400h នេះដែរអត់?
ដោយ៖ BunSak
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ