RX300 គឺជាប្រភេទឡាន Crossover SUV ដំបូងរបស់ Lexus ដែលបានបោះជំហានចូលទីផ្សារអាមេរិក ក្នុងនាមជា Luxury Car ដែលផលិតដំបូងនៅឆ្នាំ ១៩៩៩ ដល់ ២០០៣ ចាត់ជាជំនាន់ទី១ ហើយក៏ជារថយន្ដដែលទទួលបានជោគជ័យខ្លាំងផងដែរ។
ចំពោះស្រុកខ្មែរវិញត្រកូល RX មួយនេះមានមុខមានមាត់មិនធម្មតាឡើយ ព្រោះរូបរាងទាន់សម័យ ម៉ាស៊ីនខ្លាំងជើងក្រោមហាប់ណែនល្អ ចំណែកខាងក្នុងក៏ស្រឡះស្អាតបែប Luxury ផង ពិបាកនឹងរកគួរប្រជែងជាមួយ RX300 នេះណាស់។
ពិសេសកាលអំឡុងឆ្នាំ ២០០៧ រហូតដល់ ២០១៩ RX300 នេះមានតម្លៃទីផ្សារល្អខ្លាំងណាស់ ហើយក៏ខ្ពស់គួរសមដែរខ្ទង់ ១ម៉ឺនដុល្លារក្រាស់ ទៅ ២ម៉ឺនដុល្លារស្ដើងឯណោះ អាស្រ័យលើ ពណ៌ ឆ្នាំផលិត Option នឹងប្រភេទស្លាកលេខ ឬក្រដាសពន្ធជាដើម។
តែចាប់ពីឆ្នាំ ២០២០ មកដែលជាវិបត្តិកូវីត 19 នឹងសេដ្ឋកិច្ចមិនស្រូវស្រួល ចំណែកតម្លៃប្រេងឥន្ធនៈក៏មានតម្លៃខ្ពស់ឡើងៗស្របទៅនឹង RX300 ម៉ាស៊ីនធំស៊ីសាំងច្រើនផងធ្វើឲ្យ Luxury Car ចាស់ឆ្នាំមួយនេះកាន់តែធូរថ្លៃជាបណ្ដើរៗ។ គួបផ្សំបច្ចុប្បន្ន ការពេញនិយមក៏ធ្លាក់ចុះ ទីផ្សារឡានថ្មីតម្លៃធូរក៏ចូលច្រើនផង ធ្វើឲ្យខ្លាចាស់ជិត ២ទសវត្សរ៍ មួយនេះហាក់ស្ងាតហៅលែងឮទៅហើយ។
ជាក់ស្ដែងតម្លៃទីផ្សារបច្ចុប្បន្នឃើញនៅចន្លោះពី ៧,០០០ដុល្លារជាង ទៅ ១ម៉ឺនដុល្លារដុល្លារស្ដើង អាស្រ័យលើឆ្នាំផលិត ពណ៌ Option និងភិនភាគឡានជាក់ស្ដែង ខណៈប្រភេទក្រដាសពន្ធស្ទើតែគ្មានសោះទៅហើយ។
RX300 ប្រើម៉ាស៊ីន ៦ស៊ីឡាំង ៣.០លីត្រ ផលិតកម្លាំង ២២០សេះ និងកម្លាំងរមួល ២២២ផោនហ្វីត រត់ដោយប្រអប់លេខ ៤វគ្គអូតូ បង្វិលកង់ដោយប្រភេទ ប៉ុងមុខ(FWD) និងប៉ុងមុខក្រោយ(AWD)។ ជាមួយល្បឿនអតិបរិមាក្បែរ ១៨៥គីឡូម៉ែត្រ/ម៉ោង ដែលជាន់ស្ទុះពី ០-១០០គីឡូមែត្រ ប្រើពេល ៩.១វិនាទី។
ចំពោះកម្រិតស៊ីសាំងវិញ កាលចេញពីរោងក្រចខ្ទង់ ២០ឆ្នាំមុន ចន្លោះពី ១២លីត្រ ទៅ ១៥លីត្រក្នុង១០០គីឡម៉ែត្រ។ តែបើតាមបទពិសោធពីបងប្អូននាក់ប្រើប្រាស់បច្ចុប្បន្ន បញ្ជាក់ថាវាស៊ីខ្ទង់ ១៣លីត្រជាង ទៅ ១៦លីត្រជាងឯណោះក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចអាស្រ័យលើស្ថានភាពជាក់ស្ដែងជាដើម។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Lexus RX300 មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍នៃការប្រើប្រាស់ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ