ពពួកត្រកូល RX មានប្រភព និងដើមកំណើតចេញពី RX300 ផលិតក្នុងឆ្នាំ១៩៩៩ ដល់ ២០០៣ សម្រាប់ម៉ូឌែលជំនាន់ទី១ ជាប្រភេទឡាន Crossover SUV ដំបូងបំផុតរបស់ Lexus។ តែចូលដល់ឆ្នាំ២០០៤ ដល់ ២០០៩ ទើបមានវត្តមានជំនាន់ទី២ ដែលរូបរាងដូច RX330 មានដូចជា៖ RX330 XR400h និង RX350 នេះឯង។
ថ្ងៃនេះយើងមកនិយាយពីលក្ខណៈត្រួសៗខ្លះៗរបស់ RX350 ដែលមានរូបរាងស្ទើទាំងស្រុងទៅនឹង RX330 តែសម្រាប់ RX350 ឆ្នា២០០៧ឡើងទៅត្រូវបាន Lexus រក្សារាងដដែល និងចំណុចមួយចំនួនទៀតត្រូវបាន បំពាក់បន្ថែមដូចជា៖
ផ្លាស់ប្ដូរប្លុកម៉ាស៊ីនថ្មីលែងប្រើពពួកម៉ាស៊ីន V6 3.3L ដែលមានកូដ 3MZ-FE ដាក់ម៉ាស៊ីនថ្មីស្រឡាងជំនួសវិញគឺ V6 3.5L 2GR-FE ដែលអាចបង្កើនកម្លាំងសេះបានដល់ទៅ ២៧០សេះ ជាមួយនឹងកម្លាំងរមួល ២៥១ផោនហ្វីត រត់ដោយប្រអប់លេខ ៥វគ្គអូតូ និងបង្វិលកង់ដោយជម្រើសប៉ុង១ និងប៉ុង២ដដែល។ និយាយពីល្បឿនវិញអាចជាន់ស្ទុះពី០ ទៅ១០០គីឡូម៉ែត្រ ប្រើពេលតែ ៧វិនាទីប៉ុណ្ណោះ។
ចំពោះកម្រិតស៊ីសាំង កាលចេញពីរោងចក្រដំបូងចន្លោះពី ១១លីត្រ ទៅ១៤លីត្រ តែជាក់ស្ដែងបច្ចុប្បន្នអាចហក់ដល់ទៅ ១៣លីត្រ ទៅ ១៦លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅស្រ័យលើការបើកបរជាក់ស្ដែង។
ក្រៅពីនឹង Lexus ក៏បានបំពាក់នូវប្រព័ន្ធថ្មីខុសពី RX330 និង RX400h គឺ Lexus Generation V DVD ទៅលើ RX350 ដែលត្រូវបានអាប់ដេតជាមួយនឹងក្រាហ្វិកប្រសើរឡើងជាងមុន ងាយស្រួលក្នុងការប្រើជាមួយនឹង DVD, GPS, Camera ដែលភ្លឺច្បាស់ល្អ នឹងការបញ្ចូលទិសដៅដែលគ្រប់គ្រងដោយសំឡេង និងមុខងារថ្មីមួយហៅថា bread crumbs ជាដើម។
ហើយអ្វីដែលប្លែកអាចមើលពីខាងក្រៅដឹងថាជា RX350 នោះគឺ ស៊េរីឆ្នាំ២០០៨ឡើងទៅ បំពាក់យាន់កង់ថ្មីទំហំ១៨អីញ មានកាំក្រឡាចំនួន៧ ដែលពពួក RX330 មានត្រឹម៥កាំប៉ុណ្ណោះ។ យាន់បែបនេះមើលទៅស្អាតប្លែកបែបស្ព័រជាងមុន និងងាយស្រួលក្នុងការរត់ល្បឿនផងដែរ។
ក្រៅពីនឹងដូចជាមិនមានអ្វីដែលថ្មីប្លែកគួរអោយចាប់អារម្មណ៍ច្រើនឡើយ ទាំងរូបរាងក្រៅនឹងខាងក្នុង ភាពទំនើប Option គឺដូចទៅនឹង RX330 ដែរ។
ចំណែកតម្លៃវិញ ដោយមានកាបំពាក់ម៉ាស៊ីនថ្មី និងចំណុចបន្ថែមមួយចំនួនផងនោះ ទើបធ្វើឲ្យ RX350 មានតម្លៃខ្ពស់ជាង RX330 ខ្ទង់២០០០ដុល្លារជាង ទៅ ជិត៣០០០ដុល្លារជាងឯណោះ។ ជាក់ស្ដែងតម្លៃទីផ្សារហាងឆេងនៅស្រុកខ្មែរយើងនេះចន្លោះពី ២៩០០០ដុល្លារ ទៅ ជិត៤០០០០ដុល្លារ អាស្រ័យលើឆ្នាំផលិត ពណ៍ Option និងភិនភាគជាក់ស្ដែងជាដើម។
សរុបមកចំពោះ RX350 ឆ្នាំ០៧ ដល់០៩នេះ អាចនិយាយបានថាមានការផ្លាស់ប្ដូរថ្មីគួរសមដែរ ម៉ាស៊ីនក៏ខ្លាំងជាងមុន ប្រព័ន្ធមុខងារក៏រាងទំនើបជាមុន និងឆ្នាំផលិតក៏ខ្ពស់គួរសម ប្រព័ន្ធភ្លឺងក៏ថ្មីខុសពី RX330 ផងដែរ។ ចុះបងប្អូនយល់យ៉ាងណាដែរចំពោះ Lexus RX350 មួយម៉ូឌែលនេះ? តម្លៃប៉ុណ្ណឹងគិតថាពិចារណាបានអត់? បើមានចំណាប់អារម្មណ៍ និងបទពិសោធន៍ ឬសំណូមពរអ្វី អាចចូលរួមនៅក្នុង Comment ខាងក្រោមនេះឲ្យ Admin បានដឹងផង៕អរគុណ!
ដោយ៖ Bunsak
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ