នេះគឺ Lexus RX350 មុនទិញជិះមើលផងតិចច្រឡំថា RX330 ខណៈម៉ាស៊ីនធំជាង នឹងស៊ីសាំងខ្លាំងជាង RX330 ទៅទៀតចំណែកទីផ្សារក៏ស្ងាត់ដែរ

អ្នកទស្សនា
157
0/ AKlasseAuto Promotion
Untitled-45-Recovered-Recovered8.jpg

និយាយចំពោះ RX350 ដែលផលិតដំបូងនៅឆ្នាំ ២០០៧ ដល់ ២០០៩ ផ្នែកខាងក្រៅស្ទើតែដូច RX330 99% ទៅហើយ តែខុសត្រង់ស៊េរីឆ្នាំ២០០៨ឡើងទៅ បំពាក់យាន់កង់ថ្មីទំហំ១៨អីញ មានកាំក្រឡាចំនួន៧ ដែលពពួក RX330 មានត្រឹម៥កាំប៉ុណ្ណោះ យាន់បែបនេះមើលទៅស្អាតប្លែកបែបស្ព័រជាង RX330 ផងដែរ។

រូបរាង RX330 យ៉ាន់កង់កាំក្រឡា ៥
រូបរាង RX330 យ៉ាន់កង់កាំក្រឡា ៥

និយាយពីទីផ្សារលក់ចេញទិញចូលវិញ ហាក់ស្ងាត់តែម្ដង នឹងមិនសូវសម្បូរឡើយ ព្រោះមិនសូវពេញនិយម ខណៈទីផ្សាររបស់ RX330 ហាក់គ្រាន់បើជាង ប្រហែលមកពីតម្លៃក៏ធូរជាង នឹងស៊ីសាំងតិចជាងបន្ដិច ស្រប់ពេលដែលរូបរាងគឺថាដូចបងប្អូនភ្លោះទៅហើយ។

រូបរាង RX350 យ៉ាន់កង់កាំក្រឡា ៧
រូបរាង RX350 យ៉ាន់កង់កាំក្រឡា ៧

RX350 ត្រូវបាន Lexus បំពាក់ម៉ាស៊ីនថ្មីស្រឡាងខុសពី RX330 ដែលមានទ V6 3.5L មានកូដ 2GR-FE ដែលអាចបង្កើនកម្លាំងសេះបានដល់ទៅ ២៧០សេះ ជាមួយនឹងកម្លាំងរមួល ២៥១ផោនហ្វីត រត់ដោយប្រអប់លេខ ៥វគ្គអូតូ និងបង្វិលកង់ដោយជម្រើសប៉ុង១ និងប៉ុង២ដដែល។ និយាយពីល្បឿនវិញអាចជាន់ស្ទុះពី០ ទៅ១០០គីឡូម៉ែត្រ ប្រើពេលតែ ៧វិនាទីប៉ុណ្ណោះ។

R (1).jpg

ចំពោះកម្រិតស៊ីសាំងវិញជាក់ស្ដែងបច្ចុប្បន្នអាចហក់ដល់ទៅ ១៣លីត្រជាង ទៅ ១៧លីត្រជាងក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅស្រ័យលើការបើកបរជាក់ស្ដែង។

Used-2008-Lexus-RX-350-1605543178 (3).jpg

សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ​ ចំពោះ Lexus RX350 ជំនាន់ទី១ ដែលមានរូបរាងដូច RX330 មួយនេះ? បងប្អូនដែលមានបទពិសោធន៍ មតិយោបល់ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕

Used-2008-Lexus-RX-350-1605543178 (5).jpg

ដោយ៖ Bunsak 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!  

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More