Lexus RX450h ដែលជាជម្រើសប្រើនៅប្រព័ន្ធ Hybrid System បន្ថែមលើ RX350 ដែលមាន DNA ដូចគ្នាទាំងរូបរាង ខាងក្រៅនឹងខាងក្នុង គ្រាន់តែ 450h សន្សំសំចៃជាង និងតុបតែងផ្នែកខ្លះលើស RX350 បន្ដិចប៉ុណ្ណោះ។ RX450h ថ្វីត្បិតតែជាឡានមួយទឹកឆ្នាំទាបបន្ដិចមែន តែសមត្ថភាពកម្លាំងបច្ចេកវិទ្យា នឹងរួបរាងដ៏ទាក់ទាញ ខាងក្នុងបែប Luxury Car ធ្វើឲ្យ 450h នៅតែឈរជើងជាឡានដែលមានតម្លៃខ្លួនខ្ពស់ដដែលក្នុងឆ្នាំ២០២២នេះ។
ជាក់ស្ដែងសម្រាប់ទីផ្សារនៅកម្ពុជាយើងវិញ សម្រាប់ឆ្នាំ២០១០ ដល់២០១២ ចន្លោះពី ៣៥០០០ដុល្លារជាង ទៅ ៥០០០០ដុល្លារជាង អាស្រ័យលើឆ្នាំផលិត ពណ៌ Option ប្រភេទក្រដាស់ពន្ធ និងភិនភាគជាក់ស្ដែងជាដើម។ សម្រាប់ឆ្នាំ២០១៣ដល់២០១៥ Lexus បានបំពាក់មុខងារបន្ថែមទៀតទៅលើ RX450h ហើយតម្លៃក៏ខ្ពស់ទៅតាមនឹងដែរ ចំណែកឆ្នាំ២០១៦ឡើង Lexus RX450h បានផ្លាស់ប្ដូរមុខមាត់ថ្មីទាំងស្រុងតែម្ដង។
ដោយមើលឃើញពីភាពពេញនិយមនៅទីផ្សារកម្ពុជា បច្ចុប្បន្នភាគច្រើនជាស៊េរីឆ្នាំ២០១០ ដល់២០១២ ដើម្បីកុំឲ្យវែងឆ្ងាយ Advan Auto សូមធ្វើការត្រួសត្រាយពីលក្ខណៈទូទៅបន្ដិចសិន។
ប្រកដ់ណាស់ឡានមួយតម្លៃខ្ពស់បែបនេះ កម្លាំង និងផ្នែកខ្លះរបស់ RX450h ពិតជាអេមហើយ ដូចជាប្រើចង្កៀងគុជ LED ៣គ្រាប់ប្រភេទ AFS ជាមួយនឹង Intelligent High Beam ដែលមានសមត្ថភាព រេងឆ្វេងស្ដាំតាមចង្កូត និងចេះ ទម្លាក់ទម្លើងភ្លើងហ្វាកូតអូតូផងដែរ។
450h បានបន្ថែមនៅប្រឡោះឆ្នូតខាងក្រោមបាណា ដើម្បីងាយស្រួលស្រួបខ្យល់ចូលទៅស្អំម៉ាស៊ីន អមដោយពិលកាងស្រោបដោយក្រូមមើលទៅពិតជាស្អាត និងប្លែកពី RX350។
ខាងក្នុងធំទូលាយស្រឡាស់ល្អ និងដូចទៅនឹង RX350 ដែរបំពាក់កៅអីស្បែក ពីរជួរអាចអង្គុយបាន ៥ ទៅ៦នាក់ និងសល់ឃ្លុបក្រោយធំអាចដាក់ឥវ៉ាន់បានច្រើនផងដែរ។ ជាស្ដង់ដារបំពាក់នៅ ផ្លិតទឹកអូតូ, ដំបូលបើក, គូទក្រោយបិទបើកអូតូ,ចង្កូតអេឡិចត្រូនិក, កៅអីចង់ចាំ ជំនួយដោយ Lumbar Support និងសារ៉េក្ដៅត្រជាក់បាន។
តែសម្រាប់ ប្រភេទ Full Option ឬ Luxury វិញបន្ថែម កាមេរ៉ាក្រោយ និងចំហៀងខាងស្ដាំ ងាយស្រួលចូលចត ,កញ្ចក់មើលក្រោយកាត់ចំណាងផ្លាត Auto Dimming នឹងក្ដោបអូតូ ,ទឹកបាញ់ចង្កៀង, ពោងសុវត្ថិភាព ១២គ្រាប់, Speaker ១៥គ្រាប់ ប្រភេទ Mark Levinson, DVDក្រោយ, អេក្រង់ធំ ៨អីញ សម្រាប់មើល ផែនទី កាមេរ៉ាក្រោយ និងបង្ហាញនូវមុខងារមួយចំនួនដែលអាចបញ្ជារដោយ Mouse Pad ជាមួយនឹងតេឡេបញ្ជាឆេះពីចម្ងាយបានផងដែរ ។
មិនតែប៉ុណ្ណោះក្រៅពីប្រព័ន្ធជំនួយសុវត្ថិភាពសំខាន់ៗក៏មាន Sensor ៦គ្រាប់មុខក្រោយ ជំនួយពេលចូលចត Intuitive Packing Assits, មុខងារជូនដំណឹងពេលមានគ្រោះថ្នាក់, ចាប់ហ្វ្រាំងស្វ័យប្រវត្តិពេលមានឧបសគ្គនៅខាងមុខ(PCS), Head-up Display ហើយខ្លះក៏មាននៅប្រព័ន្ធចាប់ល្បឿនអូតូតាមឡានខាងមុខ (Dynamic Rada Cruise Control)ជាដើម។
RX450h ក៏ទទួលបានផ្កាយ៥ លើកម្រិតតេស្ដប៉ុកប៉ះពីនាយកដ្ឋាសុវត្ថិភាពចរាចរណ៌ផ្លូវគោកសហរដ្ឋអាមេរិក ដោយពោងសុវត្ថិភាព ១២គ្រាប់ធ្វើការបានយ៉ាងល្អ។
ចូលមកដល់ប្លុកម៉ាស៊ីនវិញ Lexus បំពាក់ម៉ាស៊ីន ៦ស៊ីឡាំង ចំណុះ ៣.៥លីត្រ ជំនួយដោយប៉ូទ័រ Hybrid ផលិតម្លាំងសរុបបាន ២៩៥សេះ ប្រើប្រអប់លេខ CVT បង្វិលកង់ដោយប៉ុងមួយ (FWD) និងប៉ុងពីរ (AWD) ហើយអាចរត់ក្នុងល្បឿនជាអតិបរិមា ២00គីឡូម៉ែត្រម៉ោង និងជំនួយដោយប្រព័ន្ធ Lock Differential សម្រាប់ផ្លូវលំបាកៗជាដើម។
កម្រិតស៊ីសាំងម៉ាស៊ីនធំមែនតែសន្សំសំចៃគ្រាន់បើ ជាមធ្យមចន្លោះពី ៨លីត្រ ទៅ ៩លីត្រសម្រាប់ប៉ុងមួយ និងប៉ុងពីរ ខ្ទង់ ៩លីត្រ ទៅ១០លីត្រក្នុង ១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួច។
ឡាន Lexus ភាគច្រើនជើងក្រោមមិនអត់ទេ ហាប់ណែនជិះស្រួលល្អណាស់ ព្រោះជើងក្រោមរបស់ RX450h ទាំងមុខក្រោយបំពាក់ប្រព័ន្ធឯករាជ Independent Suspension និងបន្ថែម ប៉ូមរឺស័រ MacPherson Strut នៅខាងមុខ និងខាងក្រោយប្រើជា ស្លាបប្រចៀវឌុប Double Wishbone និង Stabilizer Bar។
អាចទប់ទម្ងន់ ២តោនជាងរបស់ឡានបានយ៉ាងស្រួល មិនថាបើកលឿន ផ្លូវកោង ឬរលាក់ វាទប់រថយន្ដ មិនឲ្យឃ្លោង និងកាត់បន្ថយការលាក់បានច្រើន។ ជាមួយយាន់កង់ ១៨អីញ ហ្រ្វាំងវិញ ប្រើប្រភេទឌីសគៀបទាំងមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS លើកង់ទាំងបួនតែម្ដង ធ្វើឲ្យការចាប់ហ្វ្រាំងកាន់តែសុវត្ថិភាព ជាមួយនឹងប្រព័ន្ធសុវត្ថិភាពសំខាន់ៗជិត ១០មុខបន្ថែមទៀតផងដែរ។
មិនតែប៉ុណ្ណោះវាក៏មានបំពាក់នៅប្រព័ន្ធ VDIM (Vehicle Dynamics Integrated Management) សម្រាប់គ្រប់គ្រងបន្ថែមលើមុខងារទប់លំណឹង ប្រព័ន្ធចង្កូត និងប្រព័ន្ធសុវត្ថិភាពផ្សេងៗជាដើម ដើម្បីជួយឲ្យឡានបត់បែនតាមរបៀបបើកបររបស់អ្នកបើកបរ ។
ជារួមចំពោះ RX450h កម្លាំងបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាព ពិតជាឡានមួយទឹកដែលមិនអាចមើលស្រាលបានមែន។ ជាមួយនឹងប្រព័ន្ធ Hybrid ដែលមានកម្លាំងខ្លាំង ហើយសន្សំសំចៃខ្ពស់ ហើយធៀបជាមួយ RX350 វិញ 450h ស៊ីសាំងតិចជាងជិត ៥លីត្រឯណោះ។ ប្រព័ន្ធជើងក្រោមហាប់ណែន សមត្ថភាពរត់លើដងផ្លូវស្ងាត់ល្អ ជាមួយរូបរាងដ៏ទាក់ទាញ នឹងខាងក្នុងស្រស់ស្អាតផងនោះ អ្នកអាចនឹងចិត្តមិនដាច់ពី RX450h នេះឡើយ។
តែសម្រាប់ឆ្នាំ២០២២នេះ ទាំងឡានថ្មី នឹងមួយទឹកដែលមានតម្លៃចន្លោះពី ៣ម៉ឺនដុល្លារក្រាស់ទៅ ៤ម៉ឺនស្ដើងក៏មានច្រើនជម្រើសដែរ។ ចំពោះងប្អូនដែលមានបំណងចង់ទិញឡានប្រភេទ Crossover SUV បើកាន់ថវិកាប៉ុណ្ណឹងក្រៅតែមានពី 450h គិតថាម៉ូឌែល ឬប្រភេទមួយណាដែលបងប្អូនពេញចិត្ត? ប្រសិនបើមានបទពិសោធន៌ ឬមតិយោបល់ ចេញមកវិញអាចទម្លាក់នៅក្នុង Comment ខាងក្រោមនេះឲ្យ Admin បានដឹងផង៕
ដោយ៖ BunSak
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ទទួលបានសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្ដ RAM នៅកម្ពុជា
ចង់ជិះ Hilux Revo 2016-2017 បច្ចុប្បន្នគួរកាន់ប៉ុន្មាន? ខណៈប្រើម៉ាស៊ីនធំដូច Vigo ស៊េរីមុនដែរ
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នេះបានហៅថាបាឡែន! Toyota Previa ប្រើម៉ាស៊ីនបាឡែនរាងស្រដៀងត្រីបាឡែនជាឡាន Minivan ៧កៅអី នៅខ្មែរមានប្រើមួយៗដែរ
ចង់ជិះ Hilux Revo 2016-2017 បច្ចុប្បន្នគួរកាន់ប៉ុន្មាន? ខណៈប្រើម៉ាស៊ីនធំដូច Vigo ស៊េរីមុនដែរ
នេះបានហៅថាបាឡែន! Toyota Previa ប្រើម៉ាស៊ីនបាឡែនរាងស្រដៀងត្រីបាឡែនជាឡាន Minivan ៧កៅអី នៅខ្មែរមានប្រើមួយៗដែរ
កាន់ 3ម៉ឺនដុល្លារស្ដើងចង់បានឡាន SUV កៅអី3ជួរអាចមើល Ford Everest នេះបានធ្លាប់ជាអតិតខ្លាញ់គោស្រុកខ្មែរ
មុនចូលឆ្នាំនេះ Camry LE, XLE ស្លាកលេខកំពុងត្រូវប៉ាន់ នឹងមានទីផ្សារល្អ ខណៈប្រភេទក្រដាសពន្ធស្ទើតែគ្មានសោះ