Lexus ធ្លាប់អូស RX350 ចូលរោងចក្រវិញលើបញ្ហាមួយនេះ? ចំណែកអ្នកប្រើស្រុកខ្មែររកឃើញ គុណវិបត្តិចំនួន៣ ដែលកំពុងជួបប្រទះ

អ្នកទស្សនា
846
0/ AKlasseAuto Promotion
Untitled-45-Recovered-Recovered.jpg

សម្រាប់ RX350 ដែលមានរូបរាងដូចទៅនឹង RX330 ត្រូវបានគេចាត់ទុកថាជាពពួកជំនាន់ទី១ មិនទាន់ប្ដូររាង ចូលដល់ឆ្នាំ២០១០ ឡើងទៅទើបផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុង និងត្រូវបានគេចាត់ជាជំនាន់ទី២ ។

តែថ្ងៃនេះយើងមកនិយាយពីពពួកឆ្នាំជំនាន់ទី១ ឆ្នាំ០៧ ដល់០៩ ដែលមានតម្លៃខ្ពស់ជាង RX330 ខ្ទង់ ៣០០០ដុល្លារ ជាមួយចំណុចខុសប្លែកគ្នាត្រង់ផ្នែកម៉ាស៊ីន យាន់កង់ និងប្រព័ន្ធភ្លើងខាងក្នុងបន្តិចប៉ុណ្ណោះ។

RX350 ស៊េរីឆ្នាំ២០០៧ ដល់២០០៩
RX350 ស៊េរីឆ្នាំ២០០៧ ដល់២០០៩

សម្រាប់ RX350 គិតមកទល់នឹងបច្ចុប្បន្ននេះមានអាយុកាល ១៤ឆ្នាំជាងទៅហើយ បើតាមបទពិសោធន៍ពីបងប្អូនធ្លាប់ប្រើ RX350 ម៉ាស៊ីនទំហំ ៦ស៊ីឡាំង ចំណុះ ៣.៥លីត្រធំជាង RX330 ដែលប្រើត្រឹម ៣.៣លីត្រ តែកម្រិតស៊ីសាំងកាលចេញដំបូងពីរោងចក្រគឺស៊ីខ្ទង់ ១១លីត្រជាង ទៅ ១៤លីត្រជាងប៉ុណ្ណោះ អាចថាប្រហាក់ប្រហែលគ្នារវាងម៉ាស៊ីនទាំងពីរនេះ។

RX350 ស៊េរីឆ្នាំ២០១០ ដល់២០១៥
RX350 ស៊េរីឆ្នាំ២០១០ ដល់២០១៥

គួរបញ្ជាក់ដែរថា Lexus ធ្លាប់អូស RX350 ពពួកស៊េរីឆ្នាំ២០០៧ ចូលរោងចក្រវិញចំនួន ១ដង នៅឆ្នាំ២០១១ ដែលមានបញ្ហាទៅលើមុខងារគ្រប់គ្រងល្បឿន។ ដែលឈ្នាន់ហ្គ៊ែជាប់គាំងពេលកំពុងបើកបរ ធ្វើឲ្យពិបាកក្នុងការគ្រប់គ្រងល្បឿនរថយន្ត ពិបាកក្នុងការឈប់ ហើយពេលខ្លះប្រលែងជើងហើយតែមិនថយល្បឿន បណ្តាលឱ្យមានហានិភ័យក្នុងបុកប៉ះឡានខាងមុខជាដើម។

89085c7cd5676e357504060c1832c43e (1).jpg

ក្រៅពីនឹងសម្រាប់ស្ថានភាពរបស់ RX350 នៅស្រុកខ្មែរវិញបងប្អូនអ្នកធ្លាប់ដឹងធ្លាប់មានបទពិសោធន៍ ឬប្រើប្រាស់ កំពុងជួបប្រទះនៅបញ្ហាដែលជាចំណុចអវិជ្ជមាន និងគុណវិបត្តិចំនួន ៣ដូចជា៖

១/ ទិញមកមានតម្លៃខ្ពស់ តែលក់វិញខាតច្រើនលើសពី៣៥% (ទិញប្រភេទក្រដាសពន្ធ) នៃតម្លៃឡាន ហើយមិនសូវសម្បូរទីផ្សារឡើយ ម្យ៉ាងបើសាំងកាន់តែឡើងថ្លៃ (លើស ៤,០០រៀល/លីត្រ) RX350 នេះកាន់តែលក់មិនចេញហើយខាតលើសពី ៣៥% ទៅទៀត។

c6bc719f48a0b75abc374edde246.jpg

២/ ម៉ាស៊ីនធំជាន់ស្ទុះ កម្លាំងខ្លាំង តែស៊ីសាំងក៏ច្រើនណាស់ដែរ បច្ចុប្បន្នអាចហក់ដល់ខ្ទង់ ១៣លីត្រ ទៅ ១៦លីត្រជាងក្នុង១០០គីឡូម៉ែត្រ ដែលសព្វថ្ងៃសាំងកំពុងឡើងក្បែរ ៥០០០រៀលក្នុង១លីត្រទៀត អ្នកប្រើ RX350 មិនសូវយកឡានចេញដូចមុនឡើយ។ ចំណែកអ្នកខ្លះថាពពួកឆ្នាំចាស់ជំនាន់ទី១ ស៊ីសាំងខ្លាំងជាងឆ្នាំ២០១០ឡើងទៅ ទោះបីជាម៉ាស៊ីនដូចគ្នាក៏ដោយ។

Used-2007-Lexus-RX-350-1545153722.jpg

៣/ ពពួក Lexus ដែលមានអាយុកាលចាប់ពី១៥ឆ្នាំឡើងទៅ តែងធ្វើទុកផ្នែកប្លុកម៉ាស៊ីនបន្ដិច និងកម្រិតស៊ីសាំងក៏ប្រែប្រួលខុសប្លែកពីធម្មតា ព្រោះម៉ាស៊ីនចាស់ឆ្នាំភាពសិករិចរឹលក៏ក៏កើតមានច្រើនកន្លែងដែរ។

R (2).jpg

សរុបមក សម្រាប់បងប្អូនដែលស្រាឡាញ់ពពួក RX350 ដោយមិនខ្វល់ពីគុណវិបត្តិ ៣ខាងលើនេះទេ RX350 មិនជាបញ្ហាឡើយ។ ព្រោះកម្លាំងខ្លាំង ជាន់ស្ទុះល្អ ជើងក្រោមហាប់ណែនជិះស្រួល ខាងក្នុងទូលាយទប់សម្លេងរំខានបានច្រើន អាចនិយាយបានថាសមត្ថភាពមិនចាញ់ឡានថ្មីស៊េរីក្រោយៗប៉ុន្មានឡើយ គ្រាន់តែពពួក RX ក្រោមឆ្នាំ២០១០ មិនមានសេនស័រជំនួយពេលចូលចត និងប្រព័ន្ធ Safety Senc របស់ Toyota តែប៉ុណ្ណឹង។

Used-2007-Lexus-RX-350-1545153712.jpg

សម្រាប់បងប្អូនយល់យ៉ាងណាដែរចំពោះ RX350 ឆ្នាំ២០០៧ ដល់២០០៩ មួយនេះ? ចំពោះមតិយោបល់ និងបទពិសោធន៍ អាចចែករំលែកបន្ថែមបាន៕  

 ដោយ៖ Bunsak

លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More