UX គឺជាឡានប្រភេទ Luxury Crossover SUV របស់ Lexus ដែលបានផលិតដំបូងនៅឆ្នាំ២០១៩ ហើយភ្លាមនោះក៏ឃើញមាននៅកម្ពុជាយើងផងដែរ។ ការរចនារូបរាងថ្មី តែផ្នែកខ្លះដូចជា ចង្កៀងមុខ ស្ដុបក្រោយ នឹងផ្នែកខាងក្នុងមួយចំនួនគឺដូចទៅនឹង LX600 បច្ចុប្បន្ននេះអញ្ចឹងដែរ។ UX ជាឡានចំណូលថ្មីមួយ តែក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកប្រើប្រាស់ ព្រោះតែរូបរាងដ៏ទាក់ទាញ សន្សំសំចៃ នឹងភាពថ្មីប្លែកក្នុងចំណោមប្រភេទឡាន Compact ឬ Crossover SUV របស់គ្រួសារ Lexus។
Lexus បានបញ្ចេញនៅ UX ឆ្នាំ២០១៩ ចំនួន៣ម៉ូឌែលដូចជា៖ UX200, UX250h, UX260h ដែលប្រើជម្រើស Hybrid ផងដែរ។
ដោយមើលឃើញពីទីផ្សារនៅកម្ពុជានិយមចររាចរណ៍តែ UX200 ប៉ុណ្ណោះ វាក៏មានជម្រើស Trims ឬ Option ដែរដូចជា ៖ Base, Luxury និង F-Sport។ ចំពោះតម្លៃវិញខ្ទង់ ៦ម៉ឺនដុល្លារជាង ទៅ ៧ម៉ឺនដុល្លាជាង អាស្រ័យលើ Option នឹងភិនភាគប្រភេទស្លាកលេខ ឬក្រដាស់ពន្ធផងជាដើម។
១. ការរចនារូបរាងថ្មីទាក់ទាញ ជាទម្រង់ Aerodynamic ស្អាតជាងពពួក Crossover SUV ផ្សេងៗ ដូចជា RX នឹង NX ឬអាចនិយាយបានថាជា Concept ថ្មីប្លែកមួយរបស់ Lexus សម្រាប់ឆ្នាំ២០១៩។ វាប្រើចង្កៀងមុខប្រភេទគុជ LED (F-Sport ប្រើគុជ៣ Triple LED Auto High Beam)អមដោយ Daytime Running Light មានទម្រង់ជាអក្សរL រំលិចបែបរោមស្លាបមាន់ ជាមួយនឹងពិលកាង LED។
ចំពោះផ្នែកខាងក្រោយវិញថ្មីប្លែកដោយ Lexus ឌីហ្សាញញភ្លើង នឹងស្ដុបក្រោយបង្កប់នៅ LED តូចៗចំនួន១២០គ្រាប់អូសកាត់ទទឹងទ្វាតែម្ដង។ ដែលការរចនាបែបនេះត្រូវបាន Lexus កំណត់ឲ្យ UX ក្លាយជាលក្ខណៈពិសេសដំបូងបំផុតរបស់ក្នុងគ្រួសារ ហើយបន្ទាប់មកក៏ឃើញ LX600 ឆ្នាំ២០២២ ក៏ឌីហ្សាញមកបែបនេះដែរ។
UX ប្រើគ្រោងឆ្អឹងដ៏រឹងមាំ នឹងស្រាលជាងពពួក Crossover រួមត្រកូលផ្សេងទៀត មានទម្រង់ជា Unit Body នឹងប្រើជាមួយទឹកថ្នាំដែលល្អប្រណិត Premium Pain ដើម្បីការពារបានគ្រប់បរិយាកាសទាំងអស់។
UX រាងតូចជាងម៉ូឌែល NX នឹង RX បន្ដិច ជាក់ស្ដែងវាមានប្រវែង ៤៤៩៥ម.ម ទទឹង ១៨៤០ម.ម កម្ពស់ទាបល្មម ១៥៤០ម.ម នឹងទម្ងន់ ១៥៤០គីឡូក្រាម។
២. ខាងក្នុងមានបំពាក់មុខងាររជាច្រើន ចំពោះបរិក្ខាវិញភាគច្រើនប្រើជាមួយស្បែក នៅជាប់ដៃទ្វា, ចង្កូត, កៅអី, តាបឡូ, នឹងមានលាយជាមួយឈើ នឹងក្រូមផងដែរ។
កៅអីស្បែកតែលាយកាំម្ងី ជំនួយដោយអេឡិចត្រូនិក នឹង Lumbar Support, អេក្រង់៧អីញ ភ្ជាប់ជាមួយ Apple Carplay និង Android Auto, Speaker ៦គ្រាប់ ពោងសុវត្ថិភាព ៨គ្រាប់, ទ្វាក្រោយប្រើចុចអូតូ, Memory Seat, ប្រើចង្កៀងគុច LED ១គូ កាមេរ៉ាក្រោយ, ជំនួយដោយ Sensor បុកប៉ះ, ប៊ូតុង Auto Hold, កញ្ចក់មើលក្រោយ Auto dimming, យាន់កង់១៧អីញ និងប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 2.0ជាស្ដង់ដាតែម្ដង។
ទ្វាក្រោយអាចបើកដោយក្រវាស់ជើងបាន,ដំបូលបើក, នឹងកញ្ចក់ទប់សម្លេងនៅខាងកាបីនមុខធ្វើការស្ងាត់ល្អជាងមុន កៅអីក្ដៅត្រជាក់ ,ហើយក៏ទទួលបាននៅកញ្ចប់ Premium Package មួយចំនួនបន្ថែមផងដែរ។
តែវាពិសេសបន្ថែមមួយចំនួនទៀតដូចជា៖ យាន់កង់បែបស្ព័រ ១៨អីញ ប្រព័ន្ធជើងក្រោមថ្មី Sport Turn បន្ថែមលើអ្វីដែលមានស្រាប់, កៅអីស្បែកឆៅបែបស្ពរ័ អេក្រង់ធំ១០.៣អីញធំជាងមុន, Speaker ៨គ្រាប់ Premium Sound, ពោងសុវត្ថិភាព ១០គ្រាប់, ទឹកបាញ់ចង្កៀងមុខ, ពិលកាង LED, កញ្ចក់ទាំងមុខក្រោយជាប្រភេទកាត់ចំណាំងផ្លាត Auto Dimming, សាកថ្មទូរសព្ទ័ឥតខ្សែ,ចង្កៀងមុខគុជ ៣ Triple Auto high Beam, Had Up Display, មានជំនួយដោយ Paddle Shifter, កម្ដៅចង្កូតផងដែរ។
ហើយក្រៅតែពីប្រពន្ធ័ជំនួយសុវត្ថិភាព Toyota Safety 2.0 UX ក៏ទទួលបាននៅ ប្រព័ន្ធឲ្យសញ្ញាពេលចោរគាស់ទ្វារឡាន (Glass Breakage Sensor), ប្រព័ន្ធជំនួយការចូលចត (Parking Assist),សោចាក់បាឡុងចាប់កង់ឡានកុំឲ្យចោរដោះបាន(Alloy Wheel locks) ជាមួយប្រព័ន្ធសុវត្ថិភាព និងមានមុខងារសំខាន់ៗមួយចំនួនទៀតជាដើម។
៣. ចូលមកដល់ប្លុកម៉ាស៊ីនម្ដងទោះបី UX200 ថ្មីទំនើបមែនតែ Lexus បំពាក់ម៉ាស៊ីនតូច ៤ស៊ីឡាំង ចំណុះ ២.០លីត្រ ផលិតកម្លាំងបាន ១៧០សេះ កម្លាំងរមួល ១៥១ផោនហ្វីត រត់ដោយប្រអប់លេខ CVT តែជំនួយដោយ Paddle Shifter នឹងមាន Mode 3សម្រាប់បើកបរទៅតាមស្ថានភាពផ្លូវផងដែរដូចជា៖ Normal, ECo, នឹង Sport Mode ជាដើម។ UX ដំណើរការដោយប៉ុងមុខ(FWD) អាចរត់ក្នុងល្បឿនអតិបរិមា ១៩០គីឡូម៉ែត្រ/ម៉ោង ដែលជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រប្រើពេលតែ ៩.២វិនាទីប៉ុណ្ណោះ។
ចំពោះកម្រិតស៊ីសាំងវិញគ្រាន់បើដែរចន្លោះពី ៧-៩ លីត្រក្នុង ១០០គីឡូម៉ែត្រ តែបើជម្រើស Hybrid ស៊ីត្រឹមតែ៥លីត្រប៉ុណ្ណោះ។
៤.ប្រព័ន្ធជើងក្រោមរបស់ Lexus គឺអត់ចោលទេនៅប្រព័ន្ធស្លាបប្រចៀវឌុបនៅផ្នែកខាងមុខ មិនតែប៉ុណ្ណោះជើងក្រោមទាំងបួនហ្នឹង UX ប្រើប្រពន្ធឯករាជ្យ Independent Suspension លើកង់ទាំងបួន តែម្ដង ដែលអមដោយ Stabilizer bar ទាំងមុខក្រោយបន្ថែមទៀត ធ្វើឲ្យផ្នែកខាងក្រោមរបស់ UX កាន់តែហាប់ណែនទប់លំនឹងបានល្អ ហើយការបើកបរទន់ស្រួល មិនឃ្លីងឃ្លោងកាត់បន្ថយការរលាក់បានច្រើន។
ចំណែកយាន់កង់វិញទំហំ ១៧អីញ បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយជំនួយដោយប្រព័ន្ធ ABS ជាមួយនឹងប្រព័ន្ធ ទប់លំនឹងសំខាន់ៗមួយចំនួនទៀត ដែលធ្វើឲ្យការជាន់ហ្វ្រាំងកាន់តែមានសុវត្ថិភាពខ្ពស់ក្នុងការបើកបរ។
៥. សរុបមកទំនើបថ្មីប្លែកគឺជារឿងមួយ ចំណែកតម្លៃវិញក៏ជារឿងសំខាន់មួយដែរ ដែលជាមូលហេតុនៅស្រុកខ្មែរយើងមិនសូវជាពេញនិយម UX ដូចពពួក RX, NX នោះទេ។ ព្រោះតម្លៃខ្ពស់ តែម៉ាស៊ីនតូច ហើយខាងក្នុងរាងចង្អៀតបើធៀបជាមួយ Crossover SUV រួមត្រកូល ដែលសមត្ថភាពប្រហាក់ប្រហែលគ្នា ហើយតម្លៃខុសគ្នាខ្ទង់ជិត ២ម៉ឺនដុល្លារអីដែរ។
តែបើដាក់ជិតគ្នារវាងត្រកូល UX, RX, NX ឆ្នាំ២០១៩ដូចគ្នា ចំពោះរូបរាងបែប Concept ថ្មីបូករួមទាំងបច្ចេកវិទ្យាទំនើបៗមួយចំនួនផង UX ស៊ីដាច់់ហើយ គ្រាន់តែសាញត្រង់តម្លៃបន្ដិច។ ចុះបងប្អូនវិញយល់យ៉ាងណាដែរចំពោះ UX ២០១៩នេះ? អាចបញ្ចេញមតិយោបល់ក្នុង Comment បាន៕
ដោយ៖ BunSak
នេះបានហៅថាបាឡែន! Toyota Previa ប្រើម៉ាស៊ីនបាឡែនរាងស្រដៀងត្រីបាឡែនជាឡាន Minivan ៧កៅអី នៅខ្មែរមានប្រើមួយៗដែរ
កាន់ 3ម៉ឺនដុល្លារស្ដើងចង់បានឡាន SUV កៅអី3ជួរអាចមើល Ford Everest នេះបានធ្លាប់ជាអតិតខ្លាញ់គោស្រុកខ្មែរ
មុនចូលឆ្នាំនេះ Camry LE, XLE ស្លាកលេខកំពុងត្រូវប៉ាន់ នឹងមានទីផ្សារល្អ ខណៈប្រភេទក្រដាសពន្ធស្ទើតែគ្មានសោះ
នៅស្រុកខ្មែរឡាន ៧កៅអីរបស់ Honda ម៉ូឌែល Odyssey ទោះបីមិនសម្បូរ នឹងទីផ្សារមិនសូវល្អក៏មានគេប្រើធម្មតា
នៅស្រុកខ្មែរឡាន ៧កៅអីរបស់ Honda ម៉ូឌែល Odyssey ទោះបីមិនសម្បូរ នឹងទីផ្សារមិនសូវល្អក៏មានគេប្រើធម្មតា
Ford XL 2023-2024 មានប្រភេទស្លាកលេខហើយ ចាប់អារម្មណ៌អាចមើលបាន តម្លៃធូរគ្រាន់បើ
Toyota Fortuner 2012-2015 ប្រភេទឡាន 7កៅអីទោះបីមិនទំនើប ប៉ុន្ដែជាអតិតឡានខ្លាញ់គោប្រើស្រុកខ្មែរ គុណភាពនៅតែអេម
កូនក្ដាមកូរ៉េ! Hyundai Atoz យូរៗឃើញមួយតម្លៃទីផ្សារខ្ទង់ 1ពាន់ដុល្លារជាងជាអម្បូរពពួក Visto និង Daewoo ដែរ