HS250h ជាឡាន Sedan ប្រភេទ Hybrid មួយម៉ូឌែលរបស់ Lexus ដែលផលិតដំបូងនៅខែកក្កដា ឆ្នាំ២០០៩ ដល់២០១៣ និងចេញលក់នៅចុងឆ្នាំ២០០៩ ត្រូវបានគេចាត់ទុកថាជាស៊េរីឆ្នាំ២០១០ ក្នុងជំនាន់ទី១ បើគិតពីដំណើរការផលិតវិញទើបបាន ៣ឆ្នាំប៉ុណ្ណោះ។ សម្រាប់ឆ្នាំ២០១៣ HS250h បានផ្លាស់ប្ដូរផ្ទៃខាងមុខ និងខាងក្នុងតិចតួចជាមួយនឹងការបំពាក់បន្ថែមមុខងារខ្លះៗ ដើម្បីឲ្យកាន់តែមានភាពទាក់ទាញជាងមុនផងដែរ។
HS250h ទោះបីជាមានរូបរាងស្អាតទាក់ទាញ ជើងក្រោមហាប់ណែនល្អ ជាមួយនឹងការរចនាខាងក្នុងបែប Luxury Car ក៏ដោយ Lexus មិនអាចបន្ដរដំណើរទៅមុខជាមួយម៉ូឌែលនេះទៀតបានឡើយ។
បើតាមប្រភពពី Digitaltrends យោងតាមក្រុមហ៊ុន Lexus បានប្រកាសថា ម៉ូឌែល HS250h កំពុងត្រូវបានដកចេញពីដំណើរការផលិតដោយសារតែការលក់មិនល្អ។ HS ត្រូវបានដាក់តាំងបង្ហាញដំបូងនៅឯពិព័រណ៍រថយន្តក្នុងទីក្រុង Detroit ឆ្នាំ ២០០៩ ហើយ Lexus ចង់លក់រថយន្ត HS របស់ខ្លួនក្នុងទីផ្សារសហរដ្ឋអាមេរិកឲ្យបាន ២៥,០០០ ទៅ ៣០,០០០ គ្រឿងក្នុងមួយឆ្នាំ ដែលក្នុងមួយគ្រឿងមានតម្លៃ ៣,៧៩០៥ដុល្លារ។
តែជាក់ស្ដែង Lexus លក់រថយន្តកូនកាត់របស់ខ្លួនត្រកូល HS បានត្រឹមតែ ៦,៦៩៩គ្រឿងប៉ុណ្ណោះក្នុងឆ្នាំ២០០៩ និង១,០៦៦៣គ្រឿង ក្នុងឆ្នាំ២០១០ ចំណែកឆ្នាំ២០១១ បានត្រឹមតែ ២,៨៦៤គ្រឿងប៉ុណ្ណោះ។
ចំពោះកត្ដាដែលការលក់ហាក់មានការធ្លាក់ចុះខ្លាំង មិនមែនមកពីបញ្ហាគុណភាព ឬក៏ការឌីស្សាញមិនត្រូវចិត្តអតិថិជននោះទេ។ វាមកពីត្រកូល HS ជាប្រភេទរថយន្តកូនកាត់ Hybrid ដែលមានតម្លៃខ្ពស់ ម្យ៉ាងជាប្រភេទ Hybrid មែនតែកម្រិតសន្សំសំចៃ HS250h នៅមិនទាន់ធ្វើបានល្អនៅឡើយបើធៀបជាមួយរថយន្ត Pruis ឆ្នាំប្រហែលគ្នា។
ទោះបីជា HS អាចមានភាពប្រណិតជាងរថយន្ត Prius ប៉ុន្តែវាត្រូវបានគេវាយតម្លៃកម្រិតសន្សំសំចៃនៃការស៊ីសាំងបានត្រឹមតែ ៦.៧លីត្រក្នុងទីក្រុង និងផ្លូវហាយវេ ៧លីត្រ ក្នុងការធ្វើតេស្ត EPA ។
ខណៈ Prius ទទួលបាន ៤.៦លីត្រក្នុងក្រុង និង ៥លីត្រសម្រាប់ផ្លូវហាយវេ។ ហើយអ្វីដែលគួរឲ្យអតិថិជនពិចារណានោះគឺ HS250h មានតម្លៃដល់ ៣៧,៩០៥ដុល្លារដុល្លារ ដែលរថយន្ត Prius មានតម្លៃចាប់ពី ២៤,៧៦០ដុល្លា។
ហើយតម្លៃនេះវាពិបាកក្នុងការបន្ដផលិត HS250h ព្រោះត្រកូល Lexus ត្រូវចំណាយ និងបំពាក់គ្រឿងល្អៗជាងពពួក Toyota តែបើប្រៀបធៀបពីភាពទំនើប និងការសន្សំសំចៃ Toyota Prius ឆ្នាំ២០១០ ធ្វើបានល្អច្រើនជាង គ្រាន់តែខាងក្នុងមិនស្អាតប្រណិត និងកម្លាំងខ្លាំងដូច HS250h ប៉ុណ្ណោះ។
ម្យ៉ាងស្របពេលជាឆ្នាំដែល Toyota Prius និង Lexus CT200h សុទ្ធតែប្រភេទ Hybrid ដូចគ្នាកំពុងវ៉ៃឡុកទីផ្សារខ្លាំងផង ទើបការលក់របស់ HS កាន់តែធ្លាក់ចុះ និងឈានដល់ដំណាក់កាលបិទទ្វាតែម្ដង។
គួរបញ្ជាក់ផងដែរថា៖ នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១០ Lexus បានប្រមូលចូលរោងចក្រវិញនូវម៉ូដែល HS250h ស៊េរីឆ្នាំ២០១០ ចំនួន ១៧,៨០១គ្រឿង ដោយសារការមិនគោរពតាម ស្តង់ដារសុវត្ថិភាពយានយន្តសហព័ន្ធ (FMVSS 301) របស់សហរដ្ឋអាមេរិក ព្រោះសារតែការលេចធ្លាយប្រេងច្រើនពេកក្នុងករណីមានការប៉ះទង្គិចផ្នែកខាងក្រោយ និងចំណុចត្រូវកែសម្រួលឡើងវិញមួយចំនួនទៀត តែមិនប៉ះពាល់ធ្ងន់ធ្ងរដល់សុវត្ថិភាពឡើយ ។
សរុបមក HS250h នៅតែមានចររាចរណ៍ និងដាក់លក់នៅលើទីផ្សារកម្ពុជាក្នុងនាមជាឡានមួយទឹក ចំពោះបញ្ហាចោទនោះគឺ កង្វះគ្រឿងបន្លាស់ដូចជា ចង្កៀង ស្ដុប ពិសេស Body ផ្នែកខាងក្រៅ មិនសម្បូរឡើយ ហើយមានតក៏ម្លៃថ្លៃដែរ។
ផ្នែកប្លុកម៉ាស៊ីនវិញ ទោះបីជាប្រើម៉ាស៊ីនដូចទៅនឹង Toyota Camry Hybrid មែនតែផ្នែកខ្លះរបស់ Lexus មិនត្រូវបានប្រើ ឬផ្លាស់ប្ដូរគ្នាបានឡើយ។ តែសម្រាប់អាគុយ Hybrid បើមានបញ្ហាផ្នែកសន្លឹកណាមួយ អាចយកអាគុយ Camry Hybrid ឬ Prius ២០១០ ដាក់ជំនួយសម្រាប់ប្រើប្រាស់សិនបាន។
ចំពោះទីផ្សារការលក់ចេញទិញចូល ហាក់មិននឹងនរដូច ពពួក Prius ឡើយ អាចនឹងទិញថ្លៃ លក់ចេញខាតច្រើនផងដែរ។ សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ ម៉ូឌែល HS250h នេះ? សម្រាប់បទពិសោធន៍ និងមតិយោបល់ អាចចែករំលែកបន្ថែមបាន។
ចំពោះអត្ថបទពេញទាក់ទង់ និង Lexus HS250h ពីលក្ខណៈទូទៅ Specs ឬ Option បន្ថែម បងប្អូនដែលចាប់អារម្មណ៍អាចចូលទៅមើលក្នុងបទបង្ហាញរថយន្តមួយទឹកបន្ថែមបាន៕
ដោយ៖ Bunsak
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ