IS250 ជាឡានរាងស្ព័រដែលមានតម្លៃធូរថ្លៃជាងគេរបស់ Lexus នៅខ្មែរត្រឹមតែ១ម៉ឺនជាងប៉ុណ្ណោះ

អ្នកទស្សនា
2339
0/ AKlasseAuto Promotion
Untitled-2-Recovered.jpg

ត្រកូល IS គឺជាពពួកឡាន Sedan របស់ Lexus ដែលផលិតដំបូងនៅឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៥ ចាត់ជាជំនាន់ទី១។ សម្រាប់នៅស្រុកខ្មែរឃើញមានប្រើច្រើនគួរសមជាស៊េរីឆ្នាំ២០០៦ឡើងដល់ឆ្នាំ២០១៣ ដែលគេហៅថាជំនាន់ទី២ ចំណែកជំនាន់ទី៣ក៏ឃើញមានចរចរាចរណ៍ខ្លះៗដែរ។ រាងស្អាតបែបស្ព័រស៊ីវិល័យ ការរចនាឡើងទាក់ទាញចិត្តយុវ័យច្រើន ជាមួយនឹងសមត្ថភាពរត់ល្បឿនមិនចាញ់ឡានស្ព័រប៉ែកខាងអ៉ឺរ៉ុប់ឡើយ។ ចំពោះតម្លៃវិញ IS250 ឆ្នាំ២០០៦ ដល់ ២០១២ខ្ទង់ ១ម៉ឺនដុល្លារក្រាស់ ទៅ២ម៉ឺនដុល្លារស្ដើង អាស្រ័យលើឆ្នាំផលិត ពណ៌ Option និងភិនភាគជាក់ស្ដែង។

008868_2009_Lexus_IS.jpg

ឃើញរាងតូចបន្ដិចមែនតែបំពាក់ម៉ាស៊ីនទំហំ ៦ស៊ីឡាំង ចំណុះ២.៥លីត្រ ផលិតកម្លាំងបាន ២០៤សេះ កម្លាំងរមួយល ១៨៥ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូ ជំនួយដោយ Paddle Shifter  បង្វិលកង់ដោយប៉ុងក្រោយ RWD និងប៉ុងពីរ AWD អាចរត់ល្បឿនបាន ២៣០គីឡូម៉ែត្រ/ម៉ោង ដែលជាន់ស្ទុះពី០ទៅ ១០០គីឡីម៉ែត្រប្រើពេលតែ ៨វិនាទីប៉ុណ្ណោះ។ 

image.png

កម្រិតស៊ីសាំងវិញចន្លោះពី ១០លីត្រ ទៅ១៤លីត្រ ក្នុង១០០គីឡូម៉ែត្រឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។

ផ្នែកខាងក្នុងទំនើបស្អាតបែប Spot Luxury Car ទោះបីជាចាស់ឆ្នាំបន្ដិចហើយក្ដីតែភាពទាន់សម័យមិនចាញ់ឡានស៊េរីថ្មីៗដែលមានតម្លៃ៣ម៉ឺនចុះក្រោមឡើយ។

image.png

គ្រាន់តែមាឌតូចខាងក្នុងរាងចង្អៀតបន្ដិច បំពាក់កៅអីស្បែក២ជួរ ជំនួយដោយអេឡិចតត្រនិកខាងជួរមុខ មានមុខងារកម្ដៅកៅអី Mamery Seat អាចជិះបានគ្នា៥នាក់ល្មម និងសល់ឃ្លុបក្រោយអាចទុកដាក់អីវ៉ាន់បានច្រើនគួរសមដែរ។ បើជាប្រភេទធម្មតាវិញភ្ជាប់មកជាមួយនៅ អេក្រង់ចំកណ្ដាលទំហំ ៩អីញ កញ្ចក់ចុចអូតូ Smart Key កញ្ចក់កាត់ចំណាំងផ្លាត់ ដំបូលបើក ពោងសុវត្ថិភាព ៨គ្រាប់ Speaker ១៣គ្រាប់, ប្រើយាន់កង់ទំហំ ១៧អីញ, មានកាម៉េរាក្រោយ និងសេនស័រជំនួយពេលចូលចតផងដែរ។

image.png

បើជាប្រភេទ Full Option ឃើញបន្ថែមនៅ យាន់កង់១២៨អីញរាងស្ព័រស្អាតជាងមុន Speaker ១៤គ្រាប់ Mark Levinson Bluetooth GPS, ផ្លិតទឹកអូតូ  ជាមួយនឹងមុខងារសុវត្ថិភាពពិសេសៗមួយចំនួយទៀតដូចជា៖ 

ប្រពន្ធចាប់ល្បឿនអូតូតាមឡានខាងមុខ Dynamic Radar Cruise Control

មុខងារជំនួយពេលចូលចត Rear Parking Assist

ចង្កៀងមុខប្រើគុជ HID ប្រភេទ Adaptive អាចរ៉េឆ្វេងស្ដាំតាមចង្កូត និងមានមុខងារសំខាន់ៗជាច្រើនមួយចំនួនទៀតផងដែរ។

image.png

សរុបមកចំពោះ IS250 ឆ្នាំ២០០៦ ដល់ ២០១២នេះ ទាំងសមត្ថភាព កម្លាំង និងភាពហាប់ណែននៃជើងក្រោម បូករួមទាំងខាងក្នុងបែប Luxury ផងនោះ ធ្វើឲ្យឡានឆ្នាំចាស់មួយនេះនៅតែអេមដដែលក្នុងឆ្នាំ២០២៣នេះ។ ចុះបងប្អូនយល់យ៉ាងណាដែរចំពោះ Lexus IS250 មួយប្រភេទនេះ? បើមានបទពិសោធន៍ឬមតិយោបល់អាចចូលរួមចែករំលែកនៅក្នុង Comment ឲ្យ Admin បានដឹងហើយ៕

ដោយ៖ BunSak  

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More