ឥឡូវសល់តែ១ម៉ឺនជាង Mitsubishi Triton ដំឡើងនៅថៃហក់ចូលខ្មែរ ដឹកខ្លាំងស៊ីសាំងតិច ល្បីថាធន់ទៀត

អ្នកទស្សនា
444
0/ AKlasseAuto Promotion
Untitled-1.jpg

Mitsubishi បានធ្វើកំណែទម្រង់ថ្មី Pick Up របស់ខ្លួនទៅលើម៉ូឌែល Triton ដែលជាជំនាន់ទី៤ នៅឆ្នាំ២០០៧ ដល់ ២០១៥។ វាត្រូវបានដំឡើងនៅប្រទេសថៃដែលជាជិតខាងរបងតែមួយ ហើយវាក៏បាននាំចូលមកដល់កម្ពុជាយើង ក្នុងនាមជារថយន្ដ Pick Up ដើម្បីប្រគូតប្រជែងជាមួយនិង Toyota Vigo ផងដែរ។ ស្រុកខ្មែរឃើញមានជិះមិនសូវជាដាច់ភ្នែកប៉ុន្មានទេ ទោះបីជារូបរាងមិនសូវជាទាន់សម័យដូចគេ តែអ្នកប្រើតែងសរសើរថាធន់ កម្លាំងក៏គ្រាន់បើ ហើយសន្សំសំចៃទៀតផង។

image.png

ចំពោះតម្លៃឆ្នាំ០៧ ដល់០១០ ស្លាកលេខបងប្អូនអាចរកទិញបានចន្លោះពី ១៣០០០ដុល្លារជាង ទៅ ១៦០០០ដុល្លារជាង។

សម្រាប់ឆ្នាំ០១១ ដល់០១៤ តម្លៃខ្ទង់ ១៧០០០ដុល្លារជាង ទៅ ២៥០០០ដុល្លារជាង អាស្រ័យលើ ប្រភេទម៉ាស៊ីន និង ភិនភាគជាក់ស្ដែងជាដើម។

image.png

Triton មានច្រើនជម្រើសម៉ាស៊ីន ទាំងម៉ាស៊ូត និងសាំង ហើយស្រុកខ្មែរភាគច្រើនប្រើតែម៉ាស៊ីនម៉ាស៊ូត ២ប្រភេទប៉ុណ្ណោះដូចជា៖

១.ម៉ាស៊ីនម៉ាស៊ូត ៤ស៊ីឡាំង មុខកាត់ ២.៥លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងបាន ១៣៤សេះ កម្លាំងរមួល ២៣១ផោនហ្វីត។

ខ្មែរយើងតែងហៅថាម៉ាស៊ីនតូច វាស៊ីប្រេងចន្លោះពី ៨លីត្រ ទៅ១០លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួច។

image.png

២.ម៉ាស៊ីនធំ ៤ស៊ីឡាំងដូចគ្នា តែចំណុះ ៣.២លីត្រ ជំនួយដោយ Turbo បង្កើនកម្លាំងបាន ១៦០សេះកម្លាំងរមួល ២៥៦ផោនហ្វីត។

កម្រិតស៊ីប្រេងខ្ទង់ ៩លីត្រ ទៅ ១១លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចប្រែប្រួលទៅតាមការបើកបរជាក់ស្ដែង។ 

ម៉ាស៊ីនទាំងពីរជម្រើសនេះ រត់ដោយប្រអប់លេខ ៤វគ្គអូតូ និង៥វគ្គលេខដៃ បង្វិលកង់ដោយ ប៉ុងមួយ(RWD)និងប៉ុងពីរ (4WD) និងមានជំនួយដោយប្រព័ន្ធ Central locking និងកាប់ពីតាស់ជាដើម។

image.png

ជើងក្រោមរបស់ Triton ដំណើរការដោយប្រព័ន្ធ ស្លាបប្រចៀវឌុប Double Wishbone ជំនួយដោយបូមរឺស័រ នៅផ្នែកខាងមុខ និងខាងក្រោយជា ជន្ទៀស Leaf Spring ។ ជើងក្រោមប្រភេទនេះ បើជិះផ្លូវធម្មតាវារឹង និងរលាក់បន្ដិច តែវាជំនួយដល់ការដឹកទម្ងន់ធ្ងន់ៗបានច្រើន។ ជាក់ស្ដែងសម្រាប់ទ្រុងខាងក្រោយប្រវែង ១.៥ម៉ែត្រ អាចដឹកបានរហូតដល់ទៅ ១តោនជាងឯណោះ។ ហើយការសណ្ដោងវិញអាចអូសទាញបាន ២.៥តោន បូករួមទាំងទម្ងន់រថយន្ដ ១.៨តោនទៀត អាចនិយាយបានថា Triton មានសមត្ថភាពមិនធម្មតាទេ។ 

image.png

ចំណែកយាន់កង់វិញទំហំ ១៦អីញ បំពាក់ហ្វ្រាំងឌីសគៀបនៅផ្នែកខាងមុខ និងខាងក្រោយជាហ្វ្រាំងត្រលោគ ជំនួយដោយប្រព័ន្ធ ABS និង EBD ធ្វើឲ្យការជាន់ហ្វ្រាំងកាន់តែមានទំនុកចិត្តខ្ពស់ ។ 

ការរចនារូបរាងខាងក្រៅ មើលទៅប្លែកខុសពីរថយន្ដផ្សេងៗ បើមើលពីមុខស្រដៀងទៅនឹង Mitsubishi Pajero ដែលជា​ SUV រួមគ្រួសារដែរ។ តែចង្កៀងមុខប្រើប្រភេទ Halogen ធម្មតាមិនជាភ្លឺច្បាស់ឡើយ ដែលទាមទារឲ្យអ្នកប្រើដំឡើងគុជថ្មីមួយគូរ ដើម្បីបំភ្លឺច្បាស់ល្អ។

image.png

ខាងក្នុងវិញ ជាប្រភេទ Pick Up ពីរបាំង ទ្វា៤ កៅអី២ជួរ ទូលាយគួរសមដែរ បើជាប្រភេទ Option រាងខ្ពស់ៗឃើញមានបំពាក់មកជាមួយនៅ Speaker ៦គ្រាប់ ពោងសុវត្ថិភាព ៤ កៅអីស្បែកជំនួយដោយ អេឡិចត្រនិក ដំបូលបើក និងកញ្ចក់ផ្នែកខាងក្រោយអាចបើកបានជាដើម។

image.png
image.png

ជារួមសមត្ថភាព និងការសន្សំសំចៃគ្រាន់បើ ឆ្នាំខ្ពស់គួរសម ទោះបីជារូបរាងមិនទាន់សម័យដូចគេ តែតម្លៃទីផ្សារ Triton ក៏មិនជាខ្ពស់ប៉ុន្មានដែរ ស័កិ្តសមឲ្យបងប្អូនអាចពិចារណាបាន៕ 

អត្ថបទ៖ BunSak

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More