ឡាន Sedan របស់ Honda ម៉ូឌែល Accord នៅស្រុខ្មែរឃើញមានតិចតួចដែរសម្រាប់ស៊េរីចាស់ៗឆ្នាំ ១៩៩០ ដែលជាជំនាន់ទី៤ រហូតដល់ឆ្នាំ១៩៩៨ ដែលជាជំនាន់ទី៥ ចំណែកស៊េរីក្រោយៗមកទៀតដូចជាមិនឃើញវត្តមានទាល់តែសោះ បើមានក៏តិចតួចដែរ។
តែថ្មីៗនេះ Honda ទើបតែបញ្ចេញលក់ Accord ជាជំនាន់ទី១១ ស៊េរីឆ្នាំ២០២៤ ដ៏ថ្មីស្រឡាង នៅទីផ្សារបរទេសជាមួយតម្លៃចាប់ពី ២៧,៨៩៥ដុល្លារ ដល់ ៣៨,១៩០ដុល្លារ ជាមួយជម្រើស Trim/Option ចំនួន៦ ដូចជា៖ LX, EX, Sport Hybrid, EX-L Hybrid, Sport-L Hybrid, Touring Hybrid ជាដើម។
ចំណែកប្លែកម៉ាស៊ីនវិញ Honda បំពាក់ទៅលើ Accord តែពីរប្រភេទប៉ុណ្ណោះ ទី១ ម៉ាស៊ីន ៤ស៊ីឡាំង ១.៥លីត្រ Turbo អាចផលិតកម្លាំងបាន ១៩២សេះ កម្លាំងរមួល ១៩២ផោនហ្វីត បង្វិលកង់ដោយប៉ុងមុខ រត់ដោយប្រអប់លេខ CVT ជំនួយដោយ Sport Mode ជាមួយកម្រិតស៊ីសាំងចន្លោះពី ៦លីត្រជាង ទៅ ៨លីត្រក្នុង១០០គីឡូម៉ែត្រ។
ទី២ ម៉ាស៊ីន Hybrid ២.០លីត្រ ជំនួយដោយម៉ូទ័រអគ្គិសនី ២គ្រាប់ ផលិតកម្លាំងបាន ២០៤សេះ ២៤៧ផោនហ្វីត ប្រើប្រអប់លេខ E-CVT ជាមួយកម្រិតស៊ីសាំងត្រឹមតែ ៥លីត្រ ទៅក្បែរ ៦លីត្រប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ។
រូបរាងសម្រាប់ជំនាន់ទី៤ ឆ្នាំ២០២៤នេះ ទោះបីជាមិនទាន់ផ្លាស់ប្ដូរថ្មីខុសពី ស៊េរីឆ្នាំមុន តែក៏ប្លែកភ្នែកច្រើនដែរ ដោយផ្ទៃខាងមុខ Honda កែប្រែថ្មីបំពាក់ជាមួយ ចក្រឡាចត្រង្គ ដែលការពារដោយបាណាឆ្នូតពីក្រៅពណ៌ខ្មៅ អមដោយចង្កៀងរាងស្លីម Full LED ចំណែកស្ដុបក្រោយវិញផ្លាស់ប្ដូរច្រើន ជាមួយភ្លើង Full LED ឆ្នូតជាជួរៗអូសកាត់ទៅម្ខាង គួមផ្សំយាន់កង់ បែបស្ព័រ សមជាមួយមួយតួរខ្លួនដ៏ស្លីមបែបនេះទៀត មើលទៅកាន់តែស្ព័រ និង Premium ។
សម្រាប់ឆ្នាំ២០២៤នេះដែរ Accord ត្រូវបានពង្រីកប្រវែងដល់ទៅ ៤៩៧០ម.ម ទទឹង ១៨៦០ម.ម កម្ពស់ ១៤៥០ម.ម ពីដីមកបាត ១៣៥ម.ម ជាមួយទម្ងន់ជាង ១តោនកន្លះ។
សម្រាប់ផ្ទៃខាងក្នុងត្រូវបានបំពាក់ថ្មី និងប្លែកភ្នែកច្រើនជាទម្រង់ Streamlined Design ដែលមានភាពទូលាយ និងស្រឡាស់ល្អ ជាមួយកាបីនខាងមុខត្រូវបានកែសម្រួលទៅជា ក្រឡាសំណាញ់ រំលេចដោយហ្វមិការ និងក្រូម ដែលមើលទៅប្រណិត។ ខាងក្នុងទូលាយគួរសម បំពាក់កៅអីស្បែក ២ជួរ អាចជិះបាន ៥នាក់មិនជាចង្អៀតឡើយ។
ផ្នែកខ្លះអាចខុសប្លែកគ្នាទៅតាម Trim/Option តែសម្រាប់ប្រព័ន្ធបច្ចេកវទ្យាសុវត្ថិភាពវិញ Accord ទទួលបានមុខងារ Honda Sensing មួយឈុតជាស្ដងដារតែម្ដង។
បើនិយាយជារួមសម្រាប់ប្រភេទ Touring Hybrid ដែលជា Trim/Option កំពូលវិញ Accord ទទួលបាន អេក្រង់ថាច់ ១២.៣អ៉ីង ភ្ជាប់ Wireless Apple Carplay & Android Auto ប្រព័ន្ធ Wireless Charging, Speaker Bose Surround Sound កៅអីក្ដៅត្រជាក់ កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត់ និងមានមុខងារសំខាន់ៗជាច្រើនទៀតផងដែរ។
Accord ក៏អាចប្រើជាមួយ Smartphone App Hondalink ដែលមានមុខងារមួយចំនួនដូចជា៖
បញ្ជាឆេះ និងពន្លត់ពីចម្ងាយ
ប្រព័ន្ធ Find My Car
មុខងារ Auto Collision Notification និងប្រព័ន្ធ Stolen Vehicle Locator ជាដើម។
សរុបមក Accord ឆ្នាំនេះតែងខ្លួនប្លែកច្រើន ហើយក៏ទំនើបមិនធម្មតាដែរ ក្រៅពីរូបរាងបែបស្ព័រ ខាងក្នុងប្រណិត ហើយក៏ជាឡានសន្សំសំចៃមួយដែររបស់ Honda។ សម្រាប់បងប្អូនវិញយល់យ៉ាងដែរចំពោះ New Honda Accord 2024 នេះ? សម្រាប់មតិយោបល់ ឬព័ត៍មានបន្ថែម បងប្អូនអាចចែករំលែកបាន៕
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
4ចំណុចនេះធ្វើឲ្យ Highlander 2012 មួយទឹកចាស់ឆ្នាំ មិនសូវខ្វល់រឿងឡានថ្មីតម្លៃធូរជាងខ្លួននោះទេ
Kia Morning 2012 កំពុងពេញនិយម ខណៈតម្លៃក៏ធូរគួរសម ម្យ៉ាងស្រួលប្រើសន្សំសំចៃ នឹងចាយរាងគ្រាន់បើ
Kia K4 2025 ម៉ាស៊ីនតូចកម្លាំងតិច ប៉ុន្ដែបរិក្ខានឹងរូបរាងស្ព័រ គឺថាសមរម្យពេកហើយចតម្លៃ 2ម៉ឺនជាងបែបនេះ
ចង់ជិះ Revo Rally 2023 មួយទឹកគួរកាន់ប៉ុន្មាន? ខណៈ 2025 ទើបចេញក្ដៅៗ ចំណែកស៊េរីឆ្នាំ 2024 ស្ទើតែគ្មានសោះពពួកស្លាកលេខ
Kia K4 2025 ម៉ាស៊ីនតូចកម្លាំងតិច ប៉ុន្ដែបរិក្ខានឹងរូបរាងស្ព័រ គឺថាសមរម្យពេកហើយចតម្លៃ 2ម៉ឺនជាងបែបនេះ
Lexus GX 2025 ចេញលក់ជាផ្លូវការ ខណៈតម្លៃថ្លៃជាងមុន ប៉ុន្ដែរក្សារូបរាងនៅដូចឆ្នាំ 2024 ដដែល
Nissan Frontier 2025 បន្ថែមផ្នែកខ្លះមួយចំនួនអេមជាងមុន ជាមួយតម្លៃចាប់ពី 3ម៉ឺនដុល្លារជាងបន្ដិចប៉ុណ្ណោះ
កាន់ ៣ម៉ឺនជាងចង់រក Pick Up ខ្លាញ់គោស៊េរីឆ្នាំ២០២៤ ដែលមានលក្ខណមិនសាមញ្ញពេកអាចពិចារណា Musso Grand បាន