Kia Morning ២០១២ ចាត់ជាជំនាន់ទី២ ដែលមានការផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុង មើលទៅមិនសាមញ្ញពេកឡើយ ខណៈបច្ចុប្បន្នកំពុងត្រូវប៉ានគ្រាន់បើ ព្រោះសម្បូរអ្នកប្រើគួរសម។
ចំពោះតម្លៃវិញ Morning ជំនាន់ទី២ ស៊េរីឆ្នាំ ២០១២ ដល់ ២០១៦ ទីផ្សារបច្ចុប្បន្នចន្លោះពី ៧,០០០ដុល្លារ ដល់ ១០,០០០ដុល្លារ អាស្រ័យលើ ឆ្នាំផលិត ពណ៌ Option ប្រភេទស្លាកលេខ ឬក្រដាសពន្ធ នឹងភិនភាគឡានជាក់ស្ដែង។
Morning ប្រើម៉ាស៊ីន ៣ស៊ីឡាំង ១.០ ផលិតកម្លាំង៦៧ សេះ កម្លាំងរមួល៨៨ ផោនហ្វីត រត់ដោយប្រអប់លេខ៤វគ្គអូតូ បង្វិកកង់ដោយប៉ុងមុខ (FWD)។ បំពាក់យ៉ាន់កង់១៥អ៊ីញ ជំនួយដោយប្រព័ន្ធ ABS និងអាចរត់លឿនបំផុតបាន ១៦០គីឡូម៉ែត្រ/ម៉ោង ជាមួយកម្រិតស៊ីសាំងខ្ទង់ ៥លីត្រជាង ទៅក្បែរ ៧លីត្រ ក្នុង១០០គីឡូម៉ែត្រ។
ចូលមកខាងក្នុង រាងទូលាយគួរសមដែរ បំពាក់ដោយកៅអីស្បែក ២ជួរ ជិះគ្នា ៥នាក់ និងសល់ឃ្លុបក្រោយខ្លីល្មមដាក់ឥវ៉ាន់បានគួរសម។
បើជាប្រភេទ Full Option វិញរាងទំនើបគ្រាន់បើ ដោយភ្ជាប់មកជាមួយនិង អេក្រង់ LCD ៨អីញ ពោងសុវត្ថិភាព ៧គ្រាប់ កុងទ័រឌីជីថល ដំបូលបើក ប្រើប៉ូតុង Power Start/Stop កាម៉េរាក្រោយ មាន Sensor ៤គ្រាប់ ជំនួយពេលចូលចត ចង្កៀងគុជ អមជាមួយប៉ាណាស្ពរ័ជាប់ជាមួយពិលកាង និងឈ្នាន់ហ្គែរវែង ជាដើម។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Kia Morning ជំនាន់ទី២ ឆ្នាំ២០១២ ដល់ ២០១៦ មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ