Hilux ជាកំពូល Pick Up ដ៏ពេញនិមយខ្លាំងមួយរបស់ Toyota ដែលអាចវាយលុកទីផ្សារប៉ែកអាស៊ី នឹងអ៉ឺរ៉ប់ដែលទទួលបានការគាំទ្រខ្លាំង ចំណែកស្រុកខ្មែរវិញគឺថា ចាប់តាំងពីជំនាន់ទី ៧ ស៊េរីឆ្នាំ ២០០៥ មកទល់នឹងបច្ចុប្បន្ននេះលក់ដាច់ នឹងមានប្រើគ្រប់ស៊េរីឆ្នាំតែម្ដង។
ជាមួយការវិឌ្ឍន៍ពីមួយជំនាន់ទៅមួយជំនាន់ Hilux មានការផ្លាស់ប្ដូរថ្មីច្រើន ទាំងរូបរាង កម្លាំង ភាពទំនើប នឹងឈ្មោះ ទៅតាមជំនាន់ នឹងឆ្នាំផលិតដូចជា Hilux Vigo នឹង Hilux Reve Rally ជាដើម។
បច្ចុប្បន្ន Revo Rally 2025 ដែលទើបនឹងចេញក្ដៅៗ ខណៈស៊េរីឆ្នាំ២០២៤ ចង់រកប្រភេទមួយទឹកស្ទើតែគ្មានឡើយ ចំណែកស៊េរីឆ្នាំ ២០២៣ ឃើញមួយទឹកស្លាកលេខមានដាក់លក់ច្រើនគួរសម បើចាប់អារម្មណ៌ចង់ទិញជិះគួរកាន់លុយប៉ុន្មានទៅ?
ចំពោះតម្លៃវិញឆ្នាំ២០២៣ កាលចេញដំបូងថ្មីខ្លាញ់គោ ៥៣,៤០០ដុល្លារ និង ៥៤,០០០ដុល្លារសម្រាប់ពណ៌សរកាំម៉ៃ។ តែបើក្រឡេកមើលបច្ចុប្បន្ននេះ ឃើញទីផ្សារដាក់លក់ខ្ទង់ ៤៥,០០០ដុល្លារជាង ទៅ ៤៧,០០០ដុល្លារ អាស្រ័យលើពណ៌ នឹងភិនភាគឡានជាក់ស្ដែងជាដើម។
Rally មានប្រវែងសរុប ៥៣២៥ម.ម ទទឹង ១៨៥៥ម.ម កម្ពស់ ១៨១៥ម.ម ពីដីមកបាត ៣១០ម.ម ទម្ងន់តួរខ្លួន ២.១តោន ជាមួយការផ្ទុកទំម្ងន់ដឹកបន្ថែមបានជិត ១តោន និងសមត្ថភាពអូសសណ្ដោបានជិត ៤តោនឯណោះ។
ផ្នែកប្លុកម៉ាស៊ីនវិញចាប់ពីឆ្នាំ ២០២១ Revo Rally ប្រើម៉ាស៊ីន ៤ស៊ីឡាំង ២.៨លីត្រ ផលិតកម្លាំងបាន ២០១សេះ កម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ បង្វិលកង់ដោយប៉ុង២ 4WD រត់ដោយប្រអប់លេខ ៦វគ្គអូតូ ជំនួយដោយប្រព័ន្ធ Lock ប៉ុង និងកាប់ពីតាស់ បន្ថែមជាមួយ Eco និង Power Mode ផងដែរ។
ចំពោះកម្រិតស៊ីប្រេងចំណាយចន្លោះពី ៨លីត្រ ទៅ ៩លីត្រប៉ុណ្ណោះក្នុង ១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
ចូលទៅខាងក្នុងចាប់ផ្ដើមទំនើប នឹងមិនសាមញ្ញដូចមុនៗទៀតឡើយ កៅអីពីរជួរ ស្រោបដោយស្បែកពណ៌ខ្មៅ ជាមួយផ្ទៃខាងក្នុង អមដោយហ្វមិការឈើរាងគ្រើម រំលេចដោយភ្លើង Ambien Light រន្ធម៉ាស៊ីនត្រជាក់ក្រោយ ពោងសុវត្ថិភាព ៧គ្រាប់ សេនស័របង្ហាញពីមុំក្នុងការកាចចង្កូតលើអេក្រង់សម្រួលដល់ការបត់បែន ហើយក៏ទទួលបាន Toyota Safety Sense មួយឈុតផងដែរ។
ក្រៅពីនឹង បំពាក់កៅអីប្រភេទអេឡិចត្រនិច មានមុខងារក្ដៅត្រជាក់ កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត អេក្រង់ថាច់ ៩អ៉ីញ កាម៉េរាជុំវិញ ៣៦០ឌឺក្រេ Speaker JBL ៩គ្រាប់ ជាដើម។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Toyota Hilux Revo Rally 2023 មួយនេះ? តម្លៃប៉ុណ្ណឹងប្រភេទមួយទឹកបែបហ្នឹង បងប្អូនគិតថាថ្លៃអត់? បើកាន់ខ្ទង់ ៤៥,០០០ដុល្លារជាង ចង់រក Pick Up ជិះគិតថាគួរពិចារណាជាមួយ Rally 2023 ស្លាកលេខនេះអត់? សម្រាប់មតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ