Musso Grand 2024 ផ្លាស់ប្ដូរស្ទើទាំងស្រុង កំពុងអង្រួនទីផ្សារឡានថ្មី Pick Up ក្នុងតម្លៃ 3ម៉ឺនដុល្លារជាង

អ្នកទស្សនា
190
0/ AKlasseAuto Promotion
Untitled-5555.jpg

Musso Grand ជា Pick Up ដ៏ពេញនិយមរបស់ Ssangyong ហើយក៏ឃើញវត្តមាននៅស្រុកខ្មែរច្រើនគួរសមដែរ ជាទូទៅចាប់ពីស៊េរីឆ្នាំ២០១៨មក។ 
ថ្មីៗនេះ New Musso Grand ឆ្នាំ២០២៤ ទើបតែឈានចូលមកដល់អាចនិយាយបានថា ជាការផ្លាស់ប្ដូរមួយដ៏ធំបើគិតតាំងពីឆ្នាំ២០១៨ ជាមួយផ្ទៃខាងមុខ ប្រព័ន្ធជើងក្រោម និងផ្នែកខាងក្នុងទាំងមូល ក៏ត្រូវបានកែសម្រួលឡើងវិញផងដែរ។

រូបរាង Musso Grand ២០២៣
រូបរាង Musso Grand ២០២៣

New Musso Grand ២០២៤ កាន់តែអំណាចជាងឆ្នាំ២០២៣ ទៅទៀត ជាមួយតម្លៃលក់នៅខ្មែរត្រឹមតែ ៣៦,៩០០ដុល្លារ ឬអាចនិយាយបានថា ប្លែកជាងមុន តែថ្លៃជាងស៊េរីឆ្នាំ២០២៣ ត្រឹម ២,៤០០ដុល្លារប៉ុណ្ណោះ

maxresdefault.jpg

ផ្នែកខាងមុខរចនាបាណាថ្មី អមដោយចង្កៀងគុជ Full LED ៨គ្រាប់មានមុខងារបិតបើកអូតូ​ ជាមួយប្រព័ន្ធ Welcome Light រំលេចដោយភ្លើង DRL រាងជាអក្សរ U ផ្ដេកដូចទៅនឹង All-New Rexton ឆ្នាំ២០២៤។ ចំណែកស្ដុប នឹងផ្ទៃខាងក្រោយនៅរក្សារូបរាងដដែល តែពង្រីកប្រវែងទ្រុងក្រោយវែងជាងមុនដល់ទៅ ១៦១០ម.ម (ឆ្នាំ២០២៣ ១៦០០ម.ម) ជំនួយដោយរឺស័រ ធូរស្រាលងាយស្រួលបិតបើក នឹងអាចដឹកទម្ងន់បានដល់ទៅ ១តោនជាងឯណោះ។

403598929_822220163246786_2496980529342442537_n.jpg

Musso Grand ២០២៤ មានប្រវែងសរុប ៥៤១៥ម.ម (ស៊េរីមុន ៥៤០៥) ទទឹង ១៩៥០ម.ម កម្ពស់ ១៨៥៥ម.ម ពីដីមកបាត ២១៥ម.ម បូករួមទាំងទម្ងន់ជាង២តោន និងការអូសណ្ដោងទម្ងន់បានដល់ទៅ ៣តោនឯណោះ។

405000831_822220209913448_5041210572013136293_n.jpg

ចំពោះប្លុកម៉ាស៊ីនប្រើម៉ាស៊ីនម៉ាស៊ូត ៤ស៊ីឡាំង ចំណុះ ២.២លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងបាន ១៧៨សេះ កម្លាំងរមួល ៤២០ញ៉ូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុង២ 4WD មានជំនួយដោយប្រព័ន្ធកាប់ពីតាស់ 2H-4H-4L ជាមួយកម្រិតស៊ីប្រេងចន្លោះពី ៨លីត្រ ទៅ ៩លីត្រជាង ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួច អាស្រ័យលើការបើកបរជាក់ស្ដែង។

r0_0_800_533_w800_h533_fmax.jpg

New Musso Grand ២០២៤ នេះបំពាក់ជើងក្រោមថ្មីប្រភេទ ស្លាបប្រចៀវឌុបនៅខាងមុខ និងខាងក្រោយបំពាក់ជា Five-Link Suspension ជំនួយបន្ថែមដោយប៉ូម ។ ជើងក្រោមប្រភេទនេះ វាជួយទប់លំនឹងបានល្អ កាត់បន្ថយរលាក់បានច្រើន។

406922830_654998700138654_3974226042229549706_n.jpg

គួបផ្សំជាមួយយាន់កង់ទំហំ ១៧អ៉ីងស្ដាយបែបថ្មី បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយជំនួយដោយប្រព័ន្ធ ABS ប្រព័ន្ធទប់លំនឹង ប្រព័ន្ធជំនួយពេលចុះចំណោត នឹងប្រព័ន្ធជំនួយមុខងារសំខាន់ៗមួយចំនួនទៀត ធ្វើឲ្យការបើកបរកាន់តែមានទំនុកចិត្តខ្ពស់។

ខាងក្នុងស៊េរីឆ្នាំ២០២៤
ខាងក្នុងស៊េរីឆ្នាំ២០២៤

ចូលទៅខាងក្នុងទូលាយស្រឡះល្អណាស់ បំពាក់កៅអីស្បែក ២ជួរ អាចជិះបានគ្នា ៥នាក់ ចំណែកជួរមុខជំនួយដោយអេឡិចត្រនិច នឹងមុខងារកម្ដៅផងដែរ។
តែអ្វីដែលពិសេសនោះ New Musso Grand  ២០២៤ ទទួលបានការផ្លាស់ប្ដូរថ្មីទាំងស្រុង ជាមួយកាបីនតាបឡូថ្មីស្រឡាង ដូចទៅនឹងកំពូល SUV Rexton ២០២៤ ដែរ។ 

ssangyong-musso-2024.jpg

ក្រៅពីនឹងឃើញភ្ជាប់មកជាមួយ កញ្ចក់ក្ដោបអូតូអមដោយភ្លើង LED ប្រព័ន្ធ Smart Key ប៉ូតុង Power ពោងសុវត្ថិភាព ៦គ្រាប់ រន្ធម៉ាស៊ីនត្រជាក់មុខក្រោយ រន្ធសាកថ្ម Type-C ២កន្លែង អេក្រង់ថាច់ផ្ដេកទំហំដល់ទៅ ១២.៣អ៉ីង ភ្ជាប់កាម៉េរាក្រោយជំនួយដោយសេនស័រចូលចត នឹងមុខងារ Apple CarPlay & Android Auto ដោយឥតប្រើខ្សែរ ផ្លឹតទឹកអូតូ ជាមួយផ្ទៃខាងក្នុងភាគច្រើនស្រោបដោយស្បែក នឹងក្រូមជាដើម។

ខាងក្នុងស៊េរីឆ្នាំ ២០២៣
ខាងក្នុងស៊េរីឆ្នាំ ២០២៣

សម្រាប់បងប្អូនវិញយល់យ៉ាងដែរចំពោះ New Musso Grand ២០២៤ មួយនេះ? ផ្លាស់ប្ដូររូបរាងប៉ុណ្ណឹង អមជាមួយតម្លៃ ៣ម៉ឺនដុល្លារជាង ល្មមគួរពិចារណាដែរឬអត់? សម្រាប់បងប្អូនដែលមានមតិយោបល់ នឹងបទពិសោធន៍ ឬព័ត៍មានបន្ថែម អាចចែករំលែកបាន៕

405193336_822220193246783_6308511444629181434_n.jpg

ដោយ៖ Bunsak

តោះ! ចូលរួមការងារជាមួយ Advan Auto ប្រសិនបើអ្នកស្រឡាញ់វិស័យរថយន្ត មិនចាំបាច់មានបទពិសោធន៍ក៏បាន អ្នកអាចមករៀនសូត្រពីការងារជាមួយពួកយើងឥឡូវនេះ ។

អ្នកផលិតមាតិកា/សរសេរអត្ថបទព័ត៌មាន - Content Creator/Writer (Intern)

អ្នកកាត់តវីដេអូ - Video Editor (Intern)

ដាក់ពាក្យមកកាន់ Telegram: https://t.me/advanauto_contact    

ទាញយកព័ត៌មានលម្អិត (Job Description) : https://shorturl.at/izBIW

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More