Frontier ឆ្នាំ០១-០៤ ធ្លាក់ក្រោម៨០០០$ បើបានមួយគ្រាន់ដឹកស្រូវ និងភោគផលល្អអត់?

អ្នកទស្សនា
226
0/ AKlasseAuto Promotion
Untitled-4.jpg

Nissan ជំនាន់ទី ២ ឆ្នាំ ២០០១ ដល់ ២០០៤​ ក៏ពេញនិយមខ្លាំងណាស់ដែរ ២០ឆ្នាំមុននរណាមិនល្បីថា Nissan ជាកំពូលរថយន្ដតាក់ស៊ីផ្ដាច់ប្រលឹង នឹងដឹកប៉ុន្មានក៏បានអោយតែដាក់កើត។ មានវ័យកាន់តែចាស់ តម្លៃកាន់តែធ្លាក់ ជាក់ស្ដែងទីផ្សារបច្ចុប្បន្នបងប្អូនអាចរកទិញបានចន្លោះពី ៧០០០ដុល្លារជាង ទៅ ៩០០០ដុល្លារ អាស្រ័យលើឆ្នាំផលិត ប្រភេទម៉ាស៊ីន និងភិនភាគជាក់ស្ដែងជាដើម។

photos_nissan_frontier_2001_1_b.jpg

ទោះបីជាសេរីក្រោមបន្ដិចមែន តែហាក់នៅពេញនិយមនៅឡើយ សម្រាប់បងប្អូនដែលមានតម្រូវការប្រើប្រាស់ក្នុងតម្លៃមួយសមរម្យ។ ភាគច្រើនបងប្អូនខាងជនបទគាត់ប្រើជាលក្ខណៈរកស៊ី ដូចជា រត់តាក់ស៊ី ដឹកទំនិញ និងបន្លែភោគផលជាដើម។

nissan_frontier_2001_pictures_1.jpg

ប្រធានបទសម្រាប់ឡានមួយទឹកថ្ងៃនេះ គឺ Nissan Frontier ជំនាន់ទី២ ឆ្នាំ០១ ដល់០៤ ចង់ដឹងថាសម្ថភាពនៅប្រើការបានកម្រិតណា សូមតាមដានជាមួយ Advan Auto ទាំងអស់គ្នា។ 

១. Frontier មានច្រើនជម្រើស ដូចជាម៉ាស៊ីន៤ ស៊ីឡាំង​ ២.៤ លីត្រ ផលិតកម្លាំង ១៤៣សេះ កម្លាំងរមួល ១៥៤ ផោនហ្វីត​ ល្បឿនលឿនបំផុត ១៧០គីឡូម៉ែត្រ/ម៉ោង។

image.png

ជម្រើសមួយទៀតគឺម៉ាស៊ីន ៦ ស៊ីឡាំង មុខកាត់ស៊ីឡាំង ​៣.៣ លីត្រ ផលិតកម្លាំង ១៨០សេះ កម្លាំងរមួល ២០០ ផោនហ្វីត បើកលឿនបំផុត ២០០គីឡូម៉ែត្រ/ម៉ោង។ 

ទាំងពីរជម្រើសនេះ វារត់ដោយប៉ុង១ និងប៉ុង២ មានជំនួយដោយកាប់ពីតាស មានប្រភេទទ្រុងវែងខ្លី ទ្វា ២ និងទ្វា៤ ប្រអប់លេខ ៥ វគ្គអូតូ និងជម្រើសលេខដៃ។ 

​វាស៊ីសាំងជាមធ្យមចន្លោះ ៩លីត្រ ទៅ ១២លីត្រ សម្រាប់ម៉ាស៊ីនតូច និង ១១លីត្រ ទៅ ១៤លីត្រសម្រាប់ម៉ាស៊ីនធំ ក្នុង១០០គីឡូម៉ត្រ។

12249593_843942949051752_5277128690635170303_n.jpg

២.ប្រពន្ធ័ជើងក្រោមវិញ Nissan បំពាក់ស្លាបប្រចៀវឌុប(double wishbon ) នៅផ្នែកខាងមុខ និងខាងក្រោយប្រភេទជន្ទាស់ (Leaf Spring) វារលាក់ និងឃ្លីងឃ្លោងបន្ដិច តែងាយស្រួលដឹកទំនិញបានច្រើន។ ចំណែកយាន់កង់បំពាក់ទំហំ ១៥ អ៊ីញ  ជំនួយដោយប្រពន្ធ័ ABS ប្រើសហ្វ្រាំងឌីសគៀបខាងមុខ និងខាងក្រោយប្រភេទហ្វ្រាំងត្រលោគ។ 

53349975_845727275770238_4826028611897131008_n.jpg

៣.ខាងក្រៅវិញ ប្រើចង្កៀងធម្មតារាងលៀនៗ ទទឹង ១៦៩០ម.ម បណ្ដោយ ៤៩៩៩ម.ម ទ្រុងខាងក្រោយ ប្រវែង ១៥០០ម.ម កម្ពស់ ១៦០៥ម.ម កម្ពស់ពីដីមកបាត ១៧៨ម.ម ទម្ងន់ ១៤៤៥គីឡូក្រាម ខាងក្រោយដឹកបា ន៧០០គីឡូក្រាម និងសណ្ដោងបាន ១៦០០គីឡូក្រាមថែមទៀត។

image.png

Pick Up ឆ្នាំទាបបែបនេះខាងក្នុងធម្មតា​ តែក៏មានពោងសុវត្ថិភាព ៤គ្រាប់ រន្ធម៉ាសុីនត្រជាក់ ៤ប្រឡោះ មានម៉ាញ៉េចាក់ CD វិទ្យុ ប៉ូតុងបញ្ជាមុខងាមួយចំនួន តែខាងអ្នកដំណើររាងចង្អៀតបន្ដិច​ មិនជាទូលាយអ្វីទេ ចំពោះប្រភេទឡាន ទ្វា៤ អាចជិះបានគ្នា៥នាក់គួរសម។

image.png

៤.ជារួមវាមិនមានអ្វីប្លែកច្រើនឡើយ តែអាចនៅប្រើប្រាស់បានម៉ាល្មមសមរម្យ ឲ្យតែប៉ះចំឡានស្អាត ម៉ាស៊ីនប្រអប់លេខអេម ជើងក្រោមនៅហាប់ណែនល្អ Frontier នៅតែជាជម្រើសមួយសម្រាប់បងប្អូនដែលមានថវិកាខ្ទង់ ៨០០០ដុល្លារជាង ចង់បានឡាន Pick Up ក្នុងឆ្នាំ២០២២នេះ។ 

image.png

ដោយ៖ BunSak

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More