មុនទិញ Nissan Navara ឆ្នាំ2015ឡើងទៅ គួរដឹងចំណុចទាំងនេះសិន

អ្នកទស្សនា
453
0/ AKlasseAuto Promotion
Untitled-3.jpg

Navara គឺជាកំពូល Pick Up ដ៏ល្បីមួយរបស់ Nissan ដែលទទួលបានការនិយមប្រើប្រាស់នៅស្រុកខ្មែរមិនចាញ់ឡាន Pick Up ផ្សេងៗឡើយ។ ដោយមើលឃើញពីការប្រើប្រាស់ និងចររាចរណ៌នៅលើដងផ្លូវញឹកញាប់ដែរ ដែលភាគច្រើនជាស៊េរីឆ្នាំ២០១៥ ឡើងទៅ។

ទើបថ្ងៃនេះកម្មវិធីបទបង្ហាញរថយន្ដមួយទឹក សូមធ្វើការបកស្រាយទៅលើលក្ខណៈទូទៅមួយចំនួនរបស់ Navara ជំនាន់ទី៣នេះ ដែលផលិតចាប់ពីឆ្នាំ២០១៥ មកត្រួសត្រាយពីលក្ខណៈខ្លះៗមួយចំនួនជូនបងប្អូន ឲ្យបានដឹងពីសមត្ថភាពរបស់ Nissan Navara នេះម្ដង។

image.png

បើនិយាយពីរូបរាងខាងក្រៅ Navara ត្រូវបានកែប្រែថ្មីច្រើនគួរសម ដោយបំពាក់នៅចង្កៀងប្រភេទ Halogen Reflector ចំពោះ Trim ឬ Option ខ្ពស់ៗវិញបានប្រើចង្កៀងប្រភេទគុជ HID អមដោយ LED Daytime Running Light ចំណែកបាណាខាងមុខស្អាតថ្មីប្លែកជាងមុន និងស្ដុបក្រោយក៏ត្រូវបានផ្លាស់ប្ដូរផងដែរ។

image.png

ចំពោះប្រវែង ភិនភាគនិងទម្ងន់ សម្រាប់ជំនាន់ទី៣នេះរាងទូលាយ និងធ្ងន់ជាងស៊េរីមុនបន្ដិច ដែលមើលទៅហាប់ណែនស្អាតទាក់ទាញ។

ផ្នែកខាងក្នុងវិញគឺ Navara ត្រូវបានផ្លាស់ប្ដូរទាំងស្រុងតែម្ដង មិនថាកៅអី ចង្កូត និងផ្នែកកាបីនតាប់ឡូទាំងមូលគឺ ផ្លាស់ប្ដូរទម្រង់បែបថ្មីទាំងអស់ដែលមើលទៅស្អាត និងប្រណិតជាងមុន។ សម្រាប់ស៊េរីឆ្នាំ២០១៥ឡើងទៅគឺ ទូលាយគួរសម និងមានរន្ធម៉ាស៊ីនត្រជាក់ក្រោយជាស្ដង់ដាតែម្ដង។

image.png

បើជាប្រភេទ Trim ឬ Option ខ្ពស់ៗវិញឃើញមានបំពាក់នៅកៅអីស្បែក ២ជួរ ជំនួយដោយអេឡិចត្រនិកខាងអ្នកបើកបរ, Smart Key ២គ្រាប់ ប៉ូតុង Power Star, Speaker ៦គ្រាប់ ពោងសុវត្ថិភាព ៧គ្រាប់, អេក្រង់ធំសម្រាប់បង្ហាញព័ត៌មាន ដូចជា GPS កាម៉េរាក្រោយ មានសែនស៊រជំនួយពេលចូលចតជាដើម និងមានមុខងារជាច្រើនទៀតអាចបញ្ជាលើដៃចង្កូតផងដែរ។ សម្រាប់ពពួកស៊េរីឆ្នាំ២០១៨ឡើងទៅ ឃើញមានបន្ថែមនៅមុខងារជាច្រើនទៀតដូចជា កៅអីកម្ដៅ និងការម៉េរាអាចមើលពីខាងលើផ្ទៃរថយន្ដ អាស្រ័យលើ Option ជាដើម។  

image.png

ចំពោះប្លុកម៉ាស៊ីនវិញ Navara មានច្រើនជម្រើសតែស្រុកខ្មែរភាគច្រើនឃើញប្រើតែម៉ាស៊ីនម៉ាស៊ូត ៤ស៊ីឡាំងចំណុះ ២.៥លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងបាន ១៩០សេះ ជាមួយនឹងកម្លាំងរមួល ៣៣២ផោនហ្វីត រត់ដោយប្រអប់លេខ ៧វគ្គអូតូ បង្វិលកង់ដោយជម្រើស ប៉ុង១ (RWD)និងប៉ុង២ (4WD) ដែលជំនួយដោយប្រព័ន្ធ Central Lock និងកាប់ពីតាស់ផងដែរ។

image.png

ចំពោះកម្រិតស៊ីប្រេងវិញចន្លោះពី ៨លីត្រ ទៅ ១១លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។

image.png

ជើងក្រោមរបស់ Navara ផ្នែកខាងមុខប្រើជាមួយនឹង ស្លាបប្រចៀងឌុប Double Wishbone ជំនួយដោយរឺស័រ និងខាងក្រោយបំពាក់ជា Stabilizer អមដោយរឺស័រ។ ជើងក្រោមប្រភេទនេះគួរសម អាចកាត់បន្ថយការរលាក់បានគ្រាន់បើ ជាងពពួកឡាន Pick Up ផ្សេងៗដែលប្រើជន្ទាស់ ចំពោះសមត្ថភាពដឹក និងអូសសណ្ដោងវិញ មិនលើសជំនាន់ទី២ប៉ុន្មានទេ។ ចំណែកយាន់កង់ត្រូវបានផ្លាស់ប្ដូរមកប្រើទំហំ ១៨អីញ បំពាក់ហ្វ្រាំងឌីសគៀបនៅផ្នែកខាងមុខ តែខាងក្រោយនៅរក្សាហ្វ្រាំងប្រលោគដដែល និងជំនួយដោយប្រព័ន្ធ ABS ជាមួយប្រព័ន្ធជំនួយ និងប្រព័ន្ធទប់លំនឹងជាច្រើនទៀតផងដែរ។

image.png

សម្រាប់ Navara ស៊េរីឆ្នាំ២០១៥ឡើងទៅនេះ មានការផ្លាស់ប្ដូរថ្មីច្រើន ដែលមើលទៅប្លែកស្អាតទាំងខាងក្នុង និងខាងក្រៅ ជាមួយនឹងសមត្ថភាពក៏ខ្លាំងជាងមុនផងដែរ។ ចំពោះការជិះវិញមិនថាដឹកទម្ងន់ ឬរត់ធម្មតាទេ គឺជើងក្រោមរបស់វាធ្វើការទប់លំនឹងបានល្អ និងមិនសូវរលាក់ឡើយ។ ចំណែកភាពធន់ និងសន្សំសំចៃគឺអាចទទួលយកបាន តែប្រភេទម៉ាស៊ូតបែបនេះបើខូចវិញការជួសជុលរាងថ្លៃជាងប្រភេទសាំងបន្ដិច។​

image.png

និយាយពីតម្លៃវិញសម្រាប់ឆ្នាំ២០១៥ ដល់ ឆ្នាំ២០២០ បងប្អូនអាចរកទិញបានក្នុងតម្លៃស្លាកលេខចន្លោះពី ២០០០០ដុល្លារជាង ទៅ ៣០០០០ដុល្លារជាងអាស្រ័យលើ ឆ្នាំផលិត ពណ៌ Option និងភិនភាគជាក់ស្ដែងជាដើម។ 

សម្រាប់បងប្អូនដែលចង់ប្រើប្រភេទ Pick Up បើកាន់លុយត្រឹមប៉ុណ្ណឹងគិតថាគួរពិចារណាជាមួយ Navara នេះឬក៏មានជម្រើសរថយន្ដផ្សេង? អាចបញ្ចេញមតិយោបល់ និងបទពិសោធន៍នៅក្នុង Comment ខាងក្រោមនេះបាន៕

ដោយ៖ BunSak

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More