X-Trail ជាប្រភេទឡាន SUV ខ្នាតមធ្យមមួយរបស់់ Nissan ចំណែកម៉ូឌែលដែលលើកយកមកធ្វើបទបង្ហាញនេះ ស្ថិតក្នុងជំនាន់ទី ៣ ផលិតចាប់ពីឆ្នាំ២០១៣ ដល់ ២០២២ ហើយសម្រាប់ស្រុកខ្មែរឃើញវត្តមានស៊េរីឆ្នាំ២០១៨ ដល់ ២០២២ ដែលនាំចូលដោយក្រុមហ៊ុន Nissan ដែលល្បីថាជាឡានតំឡើងផ្ទាល់ពីប្រទេសជប៉ុនតែម្ដង។ តែមួយរយៈក្រោយនេះ ហាក់មិនឃើញស៊េរីថ្មីចុងក្រោយទៀតឡើយ ឬអាចថា X-Trail កំពុងសម្ងំតែងខ្លួងឲ្យស្អាត និងទំនើបជាងមុនក៏ថាបាន។
សម្រាប់តម្លៃកាលមុនពពួកថ្មីគាស់កេះក្រុមហ៊ុនលក់ខ្ទង់ ៥ម៉ឺនដុល្លារ តែបច្ចុប្បន្នឃើញពពួកស្លាកលេខតម្លៃទីផ្សារខ្ទង់ក្បែរ ៣ម៉ីនដុល្លារ ទៅ ៣ម៉ឺនដុល្លារស្ដើង អាស្រ័យលើឆ្នាំផលិត ពណ៍ និងភិនភាគជាក់ស្ដែង។
X-Trail ប្រើម៉ាស៊ីនសាំងទំហំ ៤ស៊ីឡាំង ចំណុះ ២.០លីត្រ ផលិតម្លាំងបាន ១៤៤សេះ កម្លាំងរមួល ១៤៤ញូតុនមែត្រ រត់ដោយប្រអប់លេខ X-Tronic CVT បង្វិលកង់ដោយប៉ុង១ ជំនួយដោយប្រព័ន្ធ Eco សម្រាប់ការប្រើប្រាស់ក្នុងក្រុង កាត់បន្ថយសន្ទុះ តែជួយសន្សំសំចៃបានច្រើន ជាមួយកម្រិតស៊ីសាំងចន្លោះពី ៧លីត្រ ទៅ ៨លីត្រជាងក្នុង១០០គីឡូម៉ែត្រអាស្រ័យលើស្ថានភាពជាក់ស្ដែង។
សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ Nissan មិនចោលឡើយនៅទម្រង់ផ្ទៃខាងមុខជា V-Motion Signature Grill ដែលបំពាក់ក្រូមរាងជាអក្សរ V បង្កប់ដោយសំណាញ់បាណាមើលទៅ Premium គួរសម។
ចំណែកចង្កៀងមុខប្រើប្រភេទ LED អមដោយភ្លើងបំភ្លឺពេលថ្ងៃទម្រង់ V Sharp និងពិលកាងមួយគួរផងដែរ រីឯស្ដុបក្រោយប្រើជា LED រំលិចឆ្នូតអក្សរ V និងបំពាក់បន្ថែមនៅភ្លើងចំណាំងផ្លាតដើម្បីងាយស្រួលបើកពេលយប់សម្រាប់រថយន្ដដែលធ្វើដំណើរពីក្រោយ។
X-Trail ជាពពួកឡានទ្វា៥ កៅអី ៣ជួរ មានប្រវែងតួរខ្លួនសរុប ៤៦៩០ម.ម ទទឹង ១៨៣០ម.ម កម្ពស់ ១៧១៥ម.ម ជាមួយទម្ងន់ ១តោនជាង។
ផ្នែកចំហៀងមើលទៅមិនខ្លីពេក ក៏មិនវែងពេក រំលិចដោយភ្លើងស៊េញួ LED នៅត្រលោគកញ្ចក់ចំហៀង និងមុខងារក្ដោបអូតូ ចំណែកយាន់កង់វិញ Nissan ក៏ឌីស្សាញកាំប្រឡារាងជាងអក្សរ V ដែរ ទំហំ ១៧អ៉ីងអាលុយមីញ៉ូម បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយជំនួយដោយ ABS ជាមួយនឹង ITC, HSA និងប្រព័ន្ធជំនួយហ្វ្រាំងសុវត្ថិភាពជាច្រើនទៀតរបស់ Nissan ជាដើម។
ចូលដល់ខាងក្នុង កៅអីស្បែកលាយកាំម្ញី ៣ជួរ មិនជាចង្អៀតពេកទេ ទូលាយល្មមអាចជិះគ្នា ៧នាក់ និងសល់ឃ្លុបក្រោយអាចដាក់អីវ៉ានបន្ថែមបាន។
ក្រៅពីនឹងក៏មាន ប្រព័ន្ធ Smart Key អេក្រង់ថាច់ទំហំ ៨អ៉ីងភ្ជាប់ កាម៉េរាក្រោយ និង DVD Player, ដៃចង្កូតស្បែកបែបស្ព័រ រន្ធម៉ាស៊ីនត្រជាក់ក្រោយ ជាមួយមុខងារជាច្រើនមួយចំនួនទៀត ហើយផ្ទៃខាងក្នុងភាគច្រើនស្រោបដោយស្បែករំលិចថ្នេរ មើលទៅស្អាតមិនចាញ់ឡានលំដាប់ខ្ពស់ៗប៉ុន្មានទេ។
សម្រាប់ X-Trail នេះក្រៅពី សេនស័រមុខក្រោយជំនួយពេលចូលចត ក៏មានបន្ថែមមុខងារសុវត្ថិភាពមួយចំនួយដូចជា៖
ប្រព័ន្ធផ្ដល់សញ្ញាពេលមានវ៉ាជែអ Blind Spot Warning ។
ប្រព័ន្ធផ្ដល់សញ្ញាពេលមានឧបសគ្គនៅខាងក្រោយ និងចំហៀង Rear Cross Traffic Alet ជាដើម ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Nissan X-Trail ស៊េរីឆ្នាំ២០១៨ ដល់២០២២នេះ? បើមានខ្ទង់ ៣ម៉ឺនដុល្លារចង់បានឡាន ៧កៅអីឆ្នាំខ្ពស់ គួរពិចារណាលើ X-Trail នេះដែរអត់? សម្រាប់មតិយោបល់ និងបទពិសោធន៍ព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជាGlobal Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
Toyota Wigo 2023-2024 មួយទឹកមិនទាន់បាត់ខ្លិនខ្លាញ់គោ ឥលូវឃើញទីផ្សារដាក់លក់ច្រើនគួរសមតម្លៃខ្ទង់ 1ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Revo Rally 2025 ចេញលក់ហើយខណៈស៊េរីឆ្នាំ 2024 មួយទឹកយូៗមានមួយតម្លៃខ្ពស់គួរសមខ្ទង់ 4ម៉ឺនដុល្លារក្រាស់នៅឡើយទេ
Ford Territory មួយទឹកខ្លាញគោស្រុកខ្មែរ តម្លៃធូរជាងមុនច្រើនគួរសមក្នុងមួយរយៈចុងក្រោយនេះ បើក្រៅពីពណ៌ស តម្លៃរឹតតែធូរជាងហ្នឹងទៀត
D-Max V Cross 2022-2023 ប្រភេទស្លាកលេខរាងធ្លាក់ថ្លៃគួរសម ក្រោយវត្តមានម៉ូឌែល 2025 លេចឡើងលើទីផ្សារ