ត្រកូល GS នៅសុ្រកខ្មែរត្រូវបានគេចាត់ជាប្រភេទ Luxury Sedan ដែលទំនើប ទាក់ទាញជាមួយ Performance ក្នុងការបើកបរប្រកប់ដោយផាសុកភាព។ ជាក់ស្ដែង GS300 ហាក់ត្រូវប៉ាន់ជាងគេសម្រាប់ស៊េរីឆ្នាំ២០០៦ ដល់ ២០០៨ ជាមួយជម្រើសម៉ាស៊ីន ខ្លាំងជាន់ស្ទុះ ជើងក្រោមហាប់ណែន ហើយក៏ទំនើបគួរសមដែរ។
សម្រាប់បច្ចុប្បន្ន តម្លៃទីផ្សារ GS300 ហាក់បន្ដធ្លាក់ថ្លៃខ្លាំង ចំពោះប្រភេទស្លាកលេខវិញនៅខ្ទង់ ១ម៉ឺនដុល្លារស្ដើង ទៅ ១ម៉ឺនដុល្លារក្រាស់បន្ដិចប៉ុណ្ណោះ អាចរកឡានស្អាតបានជិះហើយ ដែលតម្លៃនេះ អាចប្រែប្រួលទៅតាម ពណ៌ Option ប្រភេទស្លាកលេខជាក់ស្ដែង នឹងភិនភាគឡានជាដើម។
ខណៈពពួកក្រដាសពន្ធអាចនិយាយបានថា ចង់ខ្សត់ទៅហើយ មិនសម្បូរជម្រើសច្រើនសម្រាប់បងប្អូនជ្រើសឡើយ សម្រាប់តម្លៃវិញក៏មិនជាខ្ពស់ប៉ុន្មានដែរ នៅក្បែរ ២ម៉ឺនដុល្លារ ទៅ ២ម៉ឺនស្ដើងបន្ដិចប៉ុណ្ណោះ។
បើក្រឡេកទៅ ២-៣ឆ្នាំមុនវិញ តម្លៃទីផ្សារហាងឆេងរបស់ GS300 ហាក់នៅគ្រាន់បើ សម្រាប់ស្លាកលេខឡានស្អាតលោតដល់ ក្បែរ ២ម៉ឺន ទៅ ២ម៉ឺនដុល្លារជាង ចំណែកក្រដាសពន្ធវិញ អាចក្បែ ២ម៉ឺនដុល្លារក្រាសក៏មានដែរ។
គួរបញ្ចាក់ដែរថា៖ GS300 បំពាក់ម៉ាស៊ីន ៦ស៊ីឡាំង ៣.០លីត្រ ផលិតកម្លាំង ២៤៥សេះ ជាមួយល្បឿនលឿនបំផុត ២៤០ គីឡូម៉ែត្រ/ម៉ោង ដែលអាចជាន់ស្ទុះពី ០-១០០ គ.ម/ម៉ោង ប្រើពេល ៧.២វិនាទី ភ្ជាប់ជាមួយប្រអប់លេខ ៦ វគ្គអូតូ នឹងជម្រើសរត់ដោយប៉ុងក្រោយ (RWD) និងមានជម្រើសប៉ុងពីរ(AWD) ។
ចំពោះកម្រិតស៊ីសាំងវិញ បច្ចុប្បន្នអាចហក់ក្បែរ ១២លីត្រ ទៅ ១៣លីត្រជាងក្នុង ១០០គីឡូម៉ែត្រ ឬអាចលើខ្វះតិចតួចអាស្រ័យលើស្ថានភាពជាក់ស្ដែង។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ តម្លៃទីផ្សាររបស់ Luxury Sedan មួយនេះ? ចំពោះបងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ