ជាការពិតណាស់ ទីផ្សារទំនិញនៅស្រុកខ្មែរយើង ឲ្យតែដល់រដូវបុណ្យទានប្រពៃណីជាតិ ហាក់ប្រែប្រួល និងថ្លៃជាងធម្មតា។ ក្នុងនោះក៏មានរថយន្ដផងដែរ ជារៀងរាល់ឆ្នាំ ពពួករថយន្ដមួយទឹកហក់ឡើងគួរឲ្យគាត់សម្គាល់ ដែលផ្ទុយពីរថយន្ដថ្មី ក្រុមហ៊ុនតែងបញ្ចុះតម្លៃពិសេសសម្រាប់អតិថិជនរបស់ខ្លួន។ ចុះឆ្នាំនេះតម្លៃឡានមួយទឹកឡើងខ្ពស់ដូចឆ្នាំមុនៗដែរឬក៏អត់?
ថ្ងៃនេះកម្មវិធីបទបង្ហាញរថយន្ដមួយទឹករបស់ Advan Auto សូមលើកយកឡានមួយទឹកៗដ៏ពេញនិយមនៅស្រុកខ្មែរទាំង ៨ម៉ូឌែល មកចែកជូនបងប្អូនគ្រាន់ពិចារណាលេងៗបាន។
១/ Toyota Carmy 2002-2006
Camry បានឡែន គឺជារថយន្ដដ៏ពេញនិយម និងជាក្លាចចាស់នៅស្រុកខ្មែរក្នុងចំណោមឡាន Sedan របស់ Toyota ។
សម្រាប់តម្លៃវិញពេលនេះបងប្អូនអាចរកទិញបានស្លាកលេខចន្លោះពី ៨,០០០ដុល្លារជាង ទៅ ១១,០០០ដុល្លារ សម្រាប់ពពួកឆ្នាំ ០២ និង ០៣ ចំណែកឆ្នាំ ០៤ ដល់ ០៦ ខ្ទង់ ១០,០០០ដុល្លារ ទៅក្បែរ ១៤០០០ដុល្លារ ។
២/ Toyota Camry 2007-2009
ពពួក Carmy ០៧ សម្បូរមិនចាញ់បាឡែនឡើយ ចំពោះតម្លៃវិញហាក់នៅនឹងល្អគួរសម មានទាំងប្រភេទម៉ាស៊ីនសាំងសុទ្ធ និង Hybrid ។ ហើយក្នុងរដូវកាលនេះ សម្រាប់បងប្អូនដែលចាប់អារម្មណ៍អាចរកទិញបានស្លាកលេខចន្លោះពី ១៥,០០០ដុល្លារ ទៅ ១៩,០០០ដុល្លារជាង ចំណែកក្រដាសពន្ធខ្ទង់ ១៨,០០០ដុល្លារ ទៅ ២៤០០០ដុល្លារ។
៣/ Toyota Prius 2004-2009
ត្រកូល Prius នេះវិញទោះបីជាមកក្រោយ Camry ប៉ុន្ដែទទួលបានគារគាំទ្រ និងពេញនិយមខ្លាំងមិនធម្មតាឡើតក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ។ ហើយពពួកស៊េរីឆ្នាំ០៤ ដល់ ០៥ អាចរកទិញបានចន្លោះពី ៧,៥០០ដុល្លារ ទៅ ១,០៥០០ដុល្លារ ចំណែកក្រដាសពន្ធមិនជាលើសគ្នាប៉ុន្នានឡើយ ខ្ទង់ ៩,៥០០ដុល្លារ ទៅ ១២,០០០ដុល្លារ។ ចំណែកស៊េរីឆ្នាំ០៦ ដល់ ០៩ ខ្ទង់ ៩,៥០០ដុល្លារ ទៅ ១៣០០០ដុល្លារ និងក្រដាសពន្ធអាចលោតដល់ ១១,៥០០ដុល្លារ ដល់ ១៤,៥០០ដុល្លារ។
៤/ Toyota Prius 2010-2011
អាព្រូសជំនាន់ទី៣ ស៊េរីឆ្នាំ០១០ នេះក៏មិនធម្មតាដែរ ពេញនិយមខ្លាំងគួរសម ចំពោះតម្លៃវិញស្លាកនៅចន្លោះពី ១៥,៥០០ដុល្លារ ទៅ ១៩,០០០ដុល្លារ សម្រាប់ក្រដាសពន្ធចាយខ្ទង់ ១៧,០០០ដុល្លារ ទៅ ២២,០០០ដុល្លារ តែសម្រាប់កញ្ចប់ Option 5 Advanced អាចថែមខ្ទង់ ១,៥០០ដុល្លារ ទៅក្បែរ ៣,០០០ដុល្លារពីលើកទើបបាន។
៥/ Toyota Corolla 2003
Corolla ស្រុកខ្មែរល្បីថាធន់ ស៊ីសាំងតិចសន្សំសំចៃ និងទីផ្សារល្អ សម្រាប់ស៊េរីឆ្នាំ០៣ នេះដែរតម្លៃនៅខ្ទង់ ៧,៥០០ដុល្លារ ទៅ ១១,៥០០ដុល្លារ ។
៦/ Toyota Highlander 2001-2007
Highlander អាចរាប់ជាខ្លាចាស់នៅស្រុកខ្មែរហើយ សម្រាប់ស៊េរីឆ្នាំ០១ ដល់០៣ ស្លាកលេខនៅចន្លោះពី ១១,៥០០ដុល្លារ ទៅ ១៥,០០០ដុល្លារជាង ចំណែកស៊េរី០៤ ដល់ ០៦ ស្លាកលេខវិញខ្ទង់ ១៥,០០០ដុល្លារ ទៅ ១៨,០០០ដុល្លារជាង។
ចំណែកក្រដាសពន្ធចន្លោះពី ១៨,៥០០ដុល្លារ ទៅ ២២,០០០ជាង ហើយតម្លៃទាំងនេះភាគច្រើនជាប្រភេទពពួកម៉ាស៊ីន ៤ស៊ីឡាំង ចំណែក ៦ស៊ីឡាំងវិញ តាំងពីសាំងឡើងថ្លៃមក ធ្លាក់ចុះហៅលែងចង់ឮហើយ។
៧/ Lexus RX300 1999-2003
កាលពីមុនល្បីណាស់ត្រកូល RX ប៉ុន្ដែរចាប់ពីសាំងឡើងថ្លៃមក RX ដែលជាឡានម៉ាស៊ីន ៦ស៊ីឡាំងហាក់ស្ងប់ស្ងាត់ ចំណែកតម្លៃវិញក៏ងើបឡើងលែងរួចដែរ។ សម្រាប់ស៊េរីឆ្នាំ១៩៩៩ និង ២០០០ កាន់ខ្ទង់ ៧,០០០ដុល្លារ ទៅក្បែរ ១០,០០០ដុល្លារ អាចរកបានជិះហើយ។ តែចំពោះពពួកឆ្នាំ០១ ដល់០៣ នៅខ្ទង់ ៩,០០០ដុល្លារ ទៅ ១៤,០០០ដុល្លារ រកមិនខ្វះទេ។
៨/ Lexus RX330 2004-2006
វាសនារបស់ RX330 មិនខុសពី RX300 ប៉ុន្មានឡើយ គ្រាន់តែរូបរាង គេនៅសង្ហារជាងដូចនេះ ក៏មិនអាចមានតម្លៃស្មើរ RX300 ឡើយ។ សម្រាប់ស្លាកលេខនៅចន្លោះពី ១៦,៥០០ដុល្លារ ទៅ ២៤,០០០ដុល្លារ ចំណែកក្រដាសពន្ធតម្លៃនៅខ្ពស់មែនតែការលក់ចេញហាក់ស្ងប់ស្ងាត់ ជាក់ស្ដែងនៅលើទីផ្សារខ្ទង់ ២៥,០០០ដុល្លារ ទៅ ២៨,០០០ដុល្លារជាង។
និយាយដើមបន្ដិចចោះ RX330 នេះកាលសាំមិនទាន់ឡើង បើគ្មាន ២៨,០០០ដុល្លារ ទៅ ៣៤,០០០ដុល្លារ ពិបាករកទិញបន្ដិចហើយ។
ចំពោះតម្លៃទីផ្សារហាងឆេងរថយន្ដទាំង ៨ម៉ូឌែលនេះគឺរាប់ចាប់ពីតម្លៃទាប ទៅ ខ្ពស់ ដូចនេះវាអាចប្រែប្រួលទៅតាម Trim/Option ឆ្នាំផលិត ពណ៌ ជម្រើសម៉ាស៊ីន ប្រភេទប៉ុង នឹងភិនភាគជាក់ស្ដែងជាដើម។
សរុបមក តាមការអង្កេតសិក្សារវាយតម្លៃទីផ្សារហាងឆេង ទាំងមុន នឹងមកទល់ពេលនេះ ឃើញថា តម្លៃមិនមានការប្រែប្រួល ឡើងថ្លៃ គួរឲ្យគត់សម្គាល់ដូចឆ្នាំមុនៗឡើយ។ ហើយមានកក្ដាមួយចំនួនដែលមិនធ្វើឲ្យតម្លៃឡានមួយទឹកឡើងថ្លៃដូចពីមុននោះគឺ សេដ្ឋកិច្ច ចំណូលប្រជាជន ការលក់របស់ Dealer មានការធ្លាក់ចុះ សាំងឡើងថ្លៃ ឡានថ្មីតម្លៃប្រហាក់ប្រហែលឡានមួយទឹកវ៉ៃឡុក និងអត្រាពន្ធនាំចូលមានការថយចុះតិចតួចជាដើម។
ហើយសម្រាប់ពពួកឡានមួយទឹកម៉ាស៊ីនធំ V6 ដូចពពួក Highlander និងត្រកូល RX ពីមួយខែទៅមួយខែកាន់តែធ្លាក់ចុះច្រើនគួរសម និយាយរួមឡានទាំងនេះឡើងចុះអាស្រ័យលើតម្លៃសាំងតែប៉ុណ្ណោះ៕
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ តម្លៃទីផ្សារពពួករថយន្ដមួយទឹកទាំង ៨ម៉ូឌែលនេះ? សម្រាប់បងប្អូនដែលមានមតិយោបល់ ឬព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
តោះ! ចូលរួមការងារជាមួយ Advan Auto ប្រសិនបើអ្នកស្រឡាញ់វិស័យរថយន្ត មិនចាំបាច់មានបទពិសោធន៍ក៏បាន អ្នកអាចមករៀនសូត្រពីការងារជាមួយពួកយើងឥឡូវនេះ ។
អ្នកផលិតមាតិកា/សរសេរអត្ថបទព័ត៌មាន - Content Creator/Writer (Intern)
អ្នកកាត់តវីដេអូ - Video Editor (Intern)
ដាក់ពាក្យមកកាន់ Telegram: https://t.me/advanauto_contact
ទាញយកព័ត៌មានលម្អិត (Job Description) : https://shorturl.at/izBIW
Toyota Prius 2004-2005 បច្ចុប្បន្នធូរថ្លៃច្រើនបើទិញខុសពីណ័ណ៍ស គឺរឹតតែធូរទៀត ខណៈក្រដាសពន្ធលែងមាននាំចូលទៀតហើយ
ប្រហែលមានតែ Suzuki Celerio 2025 ទេដែលជាឡានថ្មីខ្លាញ់គោធូរថ្លៃជាងគេនៅស្រុកខ្មែរ តម្លៃខ្ទង់ 1ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Lexus RX350 ឆ្នាំ 2010 ល្បីថាស៊ីសាំងតិចជាងស៊េរីចាស់ 07-09? ខណៈតម្លៃវិញអាចទិញឡានថ្មីខ្លាញ់គោបាន
យល់យ៉ាងណាចំពោះ Suzuki Vitara មួយនេះ? រូបរាងស្រដៀង Rav4 ខណៈធូរថ្លៃគ្រាន់បើក្រោម ១ម៉ឺនដុល្លារប៉ុណ្ណោះ
Toyota Prius 2004-2005 បច្ចុប្បន្នធូរថ្លៃច្រើនបើទិញខុសពីណ័ណ៍ស គឺរឹតតែធូរទៀត ខណៈក្រដាសពន្ធលែងមាននាំចូលទៀតហើយ
Lexus RX350 ឆ្នាំ 2010 ល្បីថាស៊ីសាំងតិចជាងស៊េរីចាស់ 07-09? ខណៈតម្លៃវិញអាចទិញឡានថ្មីខ្លាញ់គោបាន
យល់យ៉ាងណាចំពោះ Suzuki Vitara មួយនេះ? រូបរាងស្រដៀង Rav4 ខណៈធូរថ្លៃគ្រាន់បើក្រោម ១ម៉ឺនដុល្លារប៉ុណ្ណោះ
Kona ជាឡាន SUV ខ្នាត់តូចមួយរបស់ Hyundai មិនជាទំនើបណាស់ណា តែធន់សន្សំសំចៃស៊ីសាំងតិច ចាយរាងគ្រាន់បើ